ជាប់ក្នុងប្រវត្តិសាស្ត្រ! បាក់ឌុប ៣ជំនាន់នេះ ចងចាំមិនភ្លេច មានទាំងអ្នកទឹកភ្នែក ទាំងអ្នកសប្បាយ

សម័យប្រឡងបាក់ឌុប ៣ជំនាន់ មានព្រឹត្តិការណ៍ចម្លែកៗបានកើតឡើង ហើយធ្វើឱ្យមានការប្រែប្រួលទៅលើលទ្ធផលប្រឡង ដោយរឿងហេតុខ្លះពិតជាស្មានមិនដល់។ អ្នកឆ្លងកាត់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៣ជំនាន់នេះ ប្រាកដជាចាំច្បាស់ថាមានព្រឹត្តិការណ៍អ្វីកើតឡើង។ ថ្ងៃនេះ AMS សូមរំលឹកព្រឹត្តិការណ៍សំខាន់ៗ កើតឡើងក្នុងសម័យប្រឡងបាក់ឌុប ៣ជំនាន់ដូចខាងក្រោម៖

១.សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤

រំលឹកទៅកាលជិត ១០ឆ្នាំមុន ឆ្នាំ ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់លើការប្រឡងមធ្យមសិក្សាទុតិយភូមិដោយធ្វើការរឹតបន្តឹងលើការប្រឡង។ កំណែទម្រង់ភ្លាមៗនៅពេលនោះ បានធ្វើឱ្យសិស្សត្រៀមខ្លួនមិនទាន់ ដោយក្នុងនោះលទ្ធផលប្រកាសលើកទី១ មានអ្នកជាប់តែជាង ២០% ប៉ុណ្ណោះ។

លទ្ធផល ​​ឆ្នាំ ២០១៤ សិស្ស​ជាប់​បាក់​ឌុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៣ ១២៦ នាក់​​ ស្នើ​នឹង​ ២៥.៧២​% ដោយ​​​សិស្ស​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់ ។ ការតវ៉ាត្រូវបានផ្ទុះឡើងទូទាំងប្រទេស ដោយសារចំនួនអ្នកធ្លាក់ច្រើនហួសប្រមាណ ​ រហូត​​ស្នើ​ទៅ​​សម្ដេច ហ៊ុន សែន​ ឱ្យ​​​ក្រសួង​អប់រំ​រៀប​ចំការ​ប្រឡង​ជា​លើក​ទី២ ​នៅថ្ងៃ​ទី​ ១៣-១៤ ខែ​តុលា ឆ្នាំ​២០១៤ ​។ លទ្ធផល​ចុង​ក្រោយ​ ចំនួន​អ្នក​ជាប់​មាន​ ១២ ១៩៩ នាក់ ស្មើ ១៧,៩៤% ក្នុង​ចំណោម​បេក្ខជន​សរុប ៦៨ ០០០ នាក់ ប៉ុន្តែ​គ្មាន​អ្នក​ជាប់​និទ្ទេស A នោះ​ឡើយ។

២.សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨

​ឆ្នាំ២០១៨ ការប្រកាសលទ្ធផល ត្រូវបានធ្វើចំនួន ២លើក ដោយលើកទី១ លទ្ធផលមិនប្រក្រតី មានសិស្សជាច្រើនធ្លាក់មុខវិជ្ជាគណិត ក្នុងនោះសូម្បីសិស្សពូកែគណិតកៅនៅតែធ្លាក់ ហើយចំនួនអ្នកជាប់និទ្ទេស A មានការថយចុះយ៉ាងគំហុគ។ រហូតមកដល់ ​​ថ្ងៃ​ទី​ ១៤ ​កញ្ញា ឆ្នាំ ២០១៨ ក្រសួងបាន​ប្រកាស​លទ្ធផល​លើក​ទី២ ក្រោយ​រក​ឃើញ​មាន​បញ្ហា​ខុស​បច្ចេក​ទេស​លើ​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ២០ សីហា ២០១៨។  

ក្នុងឆ្នាំនោះ ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ ​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​របស់​សិស្ស​ ក្រោយ​មាន​ការ​តវ៉ា​ពី​សិស្ស​ព្រោង​ព្រាត​។ ​​​​​​ជា​លទ្ធផល​ផ្លូវការ​ ក្រសួង​បាន​​រក​ឃើញ​មូល​ហេតុ​បច្ចេកទេស​កុំ​ព្យូទ័រ មិន​បាន​ស្រង់​ពិន្ទុ​គណិត​វិទ្យា ធ្វើ​ឱ្យ​លទ្ធផល​បាក់​ឌុប​មាន​ការ​ប្រែប្រួល​ទូទាំង​ប្រទេស។ លទ្ធផល​ថ្មី បេក្ខជន​ជាប់​សរុប ៧៦ ០៣៤ នាក់​ឯណោះ រីឯ​លទ្ធផល​ចាស់ ៧៥ ០៥៩នាក់។ ដូច្នេះ​មាន​ន័យ​ថា អ្នក​ធ្លាក់​ចំនួន​៩៧៥​នាក់ ត្រូវ​ជាប់​ឡើងវិញ​។

៣.សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២០

ឆ្នាំ ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជា​ផ្លូវការ​ថា បេក្ខជន​ចុះឈ្មោះ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សាបឋមភូមិទាំងអស់ គឺ​ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្មាន​ការកំណត់​និទ្ទេស​ឡើយ​។ ការកំណត់បែបនេះ ក្រោយប្រទេសកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ ដោយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យក្រសួងអប់រំកំណត់ឱ្យសិស្សដែលបានដាក់ពាក្យទាំងអស់ជាប់ដោយស្វ័យប្រវត្តិ។

គួរឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២០ មានចំនួន ១២១,១០៨នាក់ កើន៤,០៦៥ (ស្រី៦៣,៩០៨នាក់)។ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *