វិហារបុរាណមួយក្នុងវត្តកំពង់ត្រឡាចលើត្រូវបានគេស្គាល់ថាជាវិហារចំណាស់ដែលមានអាយុកាលជាង ១០០ ឆ្នាំ។ វិហារបុរាណនេះ មិនត្រឹមស្ថិតក្នុងទីតាំងបុរាណ ថែមមានគំនូរបុរាណលើជញ្ជាំងច្រើនផ្ទាំងផងដែរ។

បច្ចុប្បន្ន សំណង់បុរាណមួយនេះនៅបន្តមានរូបរាងនៅក្នុងភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វិហារបុរាណអាយុកាល ១០០ឆ្នាំកសាងឡើងនៅលើទីទួលមួយដែលមានស្រះទឹកព័ទ្ធជុំវិញ ៤ ជ្រុង សង់ពីឥដ្ឋ និងកំបោរបាយអរ។ យោងតាមឯកសារមួយចំនួនបានលើកឡើងថាវត្តកំពង់ត្រឡាចសាងសង់ឡើងក្នុងឆ្នាំ ១៦៧២ រីឯវិហារកសាងឡើងក្នុងឆ្នាំ ១៨៧៤ និងគំនូរត្រូវបានគូរក្នុងឆ្នាំ ១៨៥០។
គួរឱ្យដឹងថា វត្តកំពង់ត្រឡាចលើ ជាបូជនីយដ្ឋានពុទ្ធសាសនាដ៏ល្បីមួយក្នុងខេត្តកំពង់ឆ្នាំង ដែលជាទូទៅគេស្គាល់ថាមានវិហារចាស់មួយប្រកបដោយគំនូរបុរាណយ៉ាងវិចិត្រ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រះវហារនេះ ត្រូវបានដាក់ធ្វើជាឃ្លាំងស្តុក អំបិល និងរក្សាថ្នាំបុរាណ ទើបបណ្ដាលឲ្យខូចខាត ផ្ទាំងគំនូរបុរាណដោយអន្លើៗ។
គួរឱ្យដឹងដែរថា ព្រះវិហារកំពង់ត្រឡាចលើដែលមានអាយុកាលប្រមាណ ១០០ ឆ្នាំនេះត្រូវបានជួសជុលកែលម្អឡើងវិញយ៉ាងស្រស់ស្អាត ដោយរក្សានូវរូបរាងដើមយ៉ាងពេញលេញទុកជាមរតកតកូនចៅជំនាន់ក្រោយ៕



































































Account
Security
Favourite Content