មាន​ទម្លាប់​ ៥យ៉ាង​នេះ​​នៅ​កន្លែង​ធ្វើ​ការ​ទើប​ការងារ​អ្នក​មាន​លទ្ធផល​ខ្ពស់

មិន​ថា​អ្នក​ធ្វើ​ការ​អ្វី ឬ​ធ្វើ​នៅ​កន្លែង​ណា​ឡើយ ប្រាកដ​ណាស់​ថា​យើង​​គ្រប់រូប​​តែង​តែ​ចង់​ធ្វើ​ការងារ​ឲ្យ​បាន​ច្រើន​ជាង​មុន​ និង​មាន​លទ្ធផល​ល្អ​ជាង​មុន។ ជា​ទូទៅ​ “ផលិតភាព” ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ខ្ពស់​ក្នុង​រយៈ​ពេល​តិច​។ តើ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ជា​មនុស្ស​ដែល​មាន​ផលិត​ភាព​ខ្ពស់? ហើយ​តើ​ពួក​គេ​មាន​ទម្លាប់​បែប​ណា​ក្នុង​​ការ​ជំរុញ​ខ្លួន​ឲ្យ​សម្រេច​ការងារ​បាន​ច្រើនបែប​នោះ។​​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ជាប់​គាំង​ក្នុង​ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ការងារ អ្នក​អាច​ស្វែង​រក​គន្លឹះ​មួយ​ចំនួន​នៅ​ក្នុង​អត្ថបទ​មួយនេះ ដើម្បី​ប្រើប្រាស់​ពេលវេលា​របស់​អ្នកឱ្យ​កាន់​តែ​ប្រសើរ និង​សម្រេ​ចបានកាន់តែ​ច្រើន។​ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ ៥​យ៉ាង​របស់​មនុស្ស​ដែល​មាន​ផលិតភាព​ការងារ​ខ្ពស់​៖

១ ដឹងពី​គោលបំណង​សំខាន់​ក្នុងថ្ងៃ​នីមួយៗ

មុន​ពេល​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី មនុស្ស​ដែលមានផលិតភាព​ចាប់ផ្តើមថ្ងៃថ្មី​ជាមួយនឹងភាពច្បាស់លាស់នៃអ្វីដែល​សំខាន់សម្រាប់ពួកគេ និងអ្វីដែលពួកគេចង់​សម្រេច។

ឧទាហរណ៍ ប្រសិនបើ​ពួកគេ​មានកិច្ចការ​ដល់កំណត់​ក្នុងពេលឆាប់ៗ ពួកគេអាចនឹងបញ្ចប់ការងារ​នោះឲ្យបាន​មុន​ពេលអាហារថ្ងៃត្រង់។​ ការដឹងពីអ្វីដែល​ពួកគេចង់បានផ្តល់​ឱ្យ​ពួក​គេ​នូវការផ្តោត​អារម្មណ៍​ដើម្បី​សម្រេច​បាននូវការងារសំខាន់ៗនៅក្នុងកាលវិភាគ​របស់ពួកគេ។ លើសពីនេះ ការដឹងពីគោលបំណងសំខាន់ជួយឱ្យមនុស្សដែលមានផលិតភាពទាំងនេះមានអារម្មណ៍ពេញចិត្តនៅចុងបញ្ចប់នៃថ្ងៃដែលពួកគេបានបញ្ចប់ការងារដែលសំខាន់បំផុត។

២​ ធ្វើការដោយ​មាន​​ពេលសម្រាក

ដើម្បីឈានទៅដល់កម្រិតខ្ពស់បំផុតនៃការធ្វើការរបស់ខ្លួន ពួកគេតែងតែ​យកពេលខ្លះក្នុងការសម្រាកដើម្បីស្តារថាមពលរបស់ខ្លួនឡើងវិញ។ នៅពេល​អ្នកផ្តោតខ្លាំងលើការងារ អាំងតង់ស៊ីតេនឹងឡើងខ្ពស់ ដោយសារអ្នកកំពុងប្រើប្រាស់​ថាមពល​​ក្នុងខ្លួនរបស់អ្នក។ ហើយនៅពេលដែលអ្នកសម្រាក ដូចជាការផ្លាស់ទីជុំវិញ អង្គុយសម្រាកដកដង្ហើមវែងៗ ឬជជែកជាមួយអ្នកដទៃ អាចជួយឲ្យអ្នកមានថាមពលទាំងនោះឡើងវិញ។

ការសម្រាកទាំងនេះអាចជួយអ្នកឱ្យកាន់តែមានផលិតភាព ស្តារការលើកទឹកចិត្តរបស់អ្នក និងជួយអ្នកធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើង និងទទួលបានលទ្ធផលប្រកប​ដោយភាពច្នៃប្រឌិតបន្ថែមទៀត។

៣​ កាត់ផ្តាច់ការរំខាន

អំឡុងពេលធ្វើការ​ ការរំខានអាចមកពីគ្រប់​ទិសទី ដូចជា Notification ពី​នរណាម្នាក់​នៅលើទូរស័ព្ទដៃ និងការ​ឆ្លើយតបទៅ​នឹងសារ​របស់​មិត្តភ័ក្តិ។ ពេលខ្លះទៀត​ពេលដែលអ្នកបានប៉ះ​ទូរស័ព្ទហើយ អ្នកអាចនឹងភ្លេចខ្លួន​ទៅអូសមើល​ Facebook ឬកម្មវិធីផ្សេងៗថែមទៀតផង។ យើងមិនអាច​គេចពី​រឿង​ទាំងអស់​នេះ​បានទេ ប៉ុន្តែ​វា​អាច​គ្រប់គ្រង​បាន។ ការ​សិក្សា​មួយពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Irvine បានរកឃើញថា យើងត្រូវចំណាយពេលជិត ២៥ នាទី ដើម្បីផ្តោតអារម្មណ៍​បានឡើងវិញ​ជាមួយនឹង​កិច្ចការដែល​កំពុងធ្វើ។ ការ​បិទអ៊ីនធឺណែត​ ការយក​ទូរស័ព្ទទៅដាក់​ឲ្យឆ្ងាយពីខ្លួន​ ឬវិធី​មួយ​ចំនួនទៀត​នៅ​ពេល​ធ្វើការ​លើកិច្ចការសំខាន់​ ជា​វិធីមួយដែល​អាចជួយឲ្យអ្នកផ្តោតអារម្មណ៍ទៅលើការងារនោះបានពេញលេញ។

៤​ ធ្វើកិច្ចការពិបាកៗមុន

ចាប់ផ្តើមធ្វើ​ការងារ​ដែលអ្នកគិតថាលំបាកបំផុត នៅពេល​ដែលខួរក្បាលរបស់អ្នក​ស្រស់ស្រាយនោះគឺពេលព្រឹក​​ ដែលវាអាចជួយឲ្យអ្នកសម្រេចកិច្ចការនោះបានលឿន​ និង​ប្រកបដោយ​ភាពថ្នៃប្រឌិត។ ប្រសិន​បើ​អ្នក​មាន​ការងារ​មមាញឹក​ឬ​ការ​ប្រជុំ​ណា​មួយ​ដែលពុំចាំបាច់ខ្លាំង​អ្នកអាចទុក​វា​សម្រាប់​ពេល​រសៀល​ក៏បាន។ តាមរយៈការ​កំណត់​ពេលថ្ងៃ​របស់អ្នក​តាមវិធីនេះ វា​អាច​ជួយ​ឲ្យអ្នក​គ្រប់គ្រងពេលវេលា​បាន​យ៉ាង​មានប្រសិទ្ធភាព​ជាងមុន​។

៥​ មិនព្យាយាម​សម្រេចកិច្ចការ​ច្រើនក្នុងពេលតែមួយ

យើង​ហាក់​មាន​ទំនោរយល់ថា​ការធ្វើកិច្ចការច្រើន​ក្នុងពេលតែមួយជួយ​ឲ្យយើងសម្រេចកិច្ចការបានលឿន ប៉ុន្តែតាមពិតវាមិនមែនបែបនោះឡើយ។ ការ​ធ្វើប្រសិនបើ​យើង​ផ្តោត​លើ​រឿងតែ​មួយ យើង​ទំនង​ជា​អាច​សម្រេច​វា​បាន​លឿន​ជាង​​កិច្ចការ​ច្រើន។ លោកស្រី​ Slepak និយាយ​ថា​៖ការបិទបើក​រវាងកិច្ចការមួយទៅកិច្ចការមួយអាច​ធ្វើឱ្យ​ខួរក្បាល​របស់យើងអស់​កម្លាំង​លឿនជាងការផ្តោតទៅលើ​រឿងមួយ។​​ ដូច្នេះហើយ​ដើម្បី​ឲ្យការងារ​កាន់​តែ​មានប្រសិទ្ធភាពខ្ពស់​ យើង​គួរ​ផ្តោតលើកិច្ចការមួយ​ក្នុងពេលតែមួយ​បាន​ហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម