សម័យកូវីដ នៅ​ផ្ទះ​យូរ​គីឡូឡើងស្រឺតៗ! មក​ចាប់ផ្ដើម​សម្រក​តាម ៨វិធីនេះ

សម័យកាលកូវីដ ១៩ បានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសសិស្ស និស្សិត ត្រូវបានតម្រូវឲ្យរៀនតាមរយៈប្រព័ន្ធអនឡាញ។ ចំពោះ​បុគ្គលិក​តាម​បណ្ដា​ក្រុមហ៊ុនមួយចំនួន ក៏​ត្រូវ​បាន​អនុញ្ញាតឲ្យធ្វើការនៅតាមផ្ទះដើម្បីសុវត្ថិភាព។ តែការ​បំពេញ​ភារកិច្ចពីផ្ទះ ក៏ជាចំណែកមួយធ្វើឲ្យអ្នកធាត់មិនដឹងខ្លួនដែរ ព្រោះទំនេរជាងមុន គឺញ៉ាំមិនឈប់តែម្ដង។

តើប្រិយមិត្តកំពុងជួបបញ្ហាឡើងគីឡូស្រឺតៗ មែនទេ ប៉ុន្មាន​វិធីនេះ​ប្រហែល​ជាអាច​ជួយឲ្យ​ស្រក​គីឡូ​បានណា៖

១ ញ៉ាំមួយៗនិងទំពារឲ្យម៉ត់

ត្រូវចាំថា ពេលញ៉ាំអាហារ មិនត្រូវញ៉ាំលឿនពេកនោះទេ ព្រោះវាធ្វើឲ្យក្រពះកិនមិនបានល្អ។ អ្នកត្រូវ​ទំពារ​អាហារមួយៗ និងឲ្យម៉ត់ល្អ ការធ្វើបែបនេះក៏ធ្វើឲ្យអ្នកមិនសូវឃ្លានហើយញ៉ាំច្រើនដែរ។

២ ថ្លឹងគីឡូរាល់ថ្ងៃ

ការថ្លឹងគីឡូរាល់ថ្ងៃមិនធ្វើឲ្យអ្នកស្រកគីឡូទេ ប៉ុន្ដែវាជួយអ្នកឲ្យបានដឹងពីគីឡូរបស់ខ្លួនជាប្រចាំ។ នៅសុខៗ ប្រសិនបើគីឡូអ្នកឡើងខុសប្រក្រតី វានឹងជួយដាស់តឿនអ្នកថា ដល់​ពេល​ត្រូវសម្រក​ខ្លាញ់ចេញខ្លះហើយ។

៣ ផឹកទឹកមួយកែវមុនញ៉ាំបាយ

ផឹកទឹក​មួយ​កែវ​ជា​រៀងរាល់​ពេល​មុន​ញ៉ាំបាយ នឹងជួយឲ្យអ្នកមានអារម្មណ៍តឹងពោះ ញ៉ាំឆាប់ឆ្អែត។ ដូច្នេះហើយ អ្នកនឹងមិនញ៉ាំអាហារច្រើនខ្លាំងដែលធ្វើឲ្យធាត់នោះទេ។ ណាមួយ ញ៉ាំទឹក​ច្រើនក៏​ល្អចំពោះរាងកាយរបស់អ្នកដែរ។

៤ ញ៉ាំតិចតែច្រើនដង

ចៀសវាងញ៉ាំនំចំណីផ្ដេសផ្ដាស់ និងទំពារមិនឈប់ ព្រោះអ្នក​នឹងឡើង​គីឡូដោយ​មិនដឹង​ខ្លួន ព្រោះតែរបស់ទាំងអស់នេះ។ អ្នកគួរ​តែកំណត់​ម៉ោង​ក្នុងការញ៉ាំឲ្យ​បានត្រឹមត្រូវ​ដោយញ៉ាំ៤ម៉ោងម្ដង ក្នុងបរិមាណតិច ធ្វើដូចនេះអ្នកមិនសូវឃ្លាន​ ទោះញ៉ាំច្រើនដងក៏មិនធាត់។

៥ កាត់បន្ថយការញ៉ាំផ្អែម

ដូចដែលប្រិយមិត្តបានដឹងស្រាប់ ជាតិផ្អែមនឹងធ្វើឲ្យអ្នកធាត់លឿន។ បើអ្នក​ជា​មនុស្ស​ចូលចិត្ត​ញ៉ាំផ្អែម​ខ្លាំង គួរកាត់បន្ថយម្ដងបន្ដិច ហើយចៀសវាងញ៉ាំ នំផ្អែម នំដូណាត់ តែគុជ តៃបៃតង ឬពពួកទឹកផ្អែម​បែបនេះ​ព្រោះ​ធាត់​លឿនណាស់​ទប់​មិន​ជាប់ទេ។

៦ ញ៉ាំអាហារមានជាតិសរសៃ

ការញ៉ាំអាហារជាតិសរសៃ ដូចជាបន្លែ ផ្លែឈើ នឹងជួយឲ្យអ្នកងាយស្រួលក្នុងការបត់ជើង និង​បញ្ចុះ​ជាតិខ្លាញ់ផងដែរ។ ជាពិសេស ផ្លែប័រ គឺល្អមែនទែនសម្រាប់សុខភាព វាថែម​ទាំង​ជួយ​ដុត​កាឡូរីបាន​យ៉ាង​ល្អទៀតផង។

៧ ផឹកទឹកក្ដៅ ក្រូចឆ្មារ និងទឹកឃ្មុំជារៀងរាល់ព្រឹក

គ្រឿងផ្សំទាំង ៣ នេះ មិនត្រឹមតែងាយស្រួលរកនៅតាមផ្សារទំនើបនានាទេ វាថែម​ទាំង​មាន​អត្ថប្រយោជន៍​ច្រើនសម្រាប់សុខភាពទៀត។ ទឹកក្ដៅ និងក្រូចឆ្មារអាចជួយកម្ចាត់ជាតិខ្លាញ់ ខណៈទឹកឃ្មុំជួយបន្ថែមរស់ជាតិផ្អែមលែមៗ បន្ដិចដល់ទឹកក្ដៅក្រូចឆ្មារមានរស់ជាតិឆ្ងាញ់។ តែសូមបញ្ជាក់ណា កុំច្របាច់ក្រូចឆ្មារច្រើនហួសកម្រិតពេក ត្រូវ​លៃលក​ល្មមតាម​​បរិមាណ​ទឹក​ដែលត្រូវផឹក។

៨ ហាត់ប្រាណ

មិនសំដៅទាល់តែទៅក្លឹបហាត់ប្រាណ ឬធ្វើសកម្មធ្ងន់ៗ ខ្លាំងៗ ឡើយ ត្រឹមលើកដៃ លើកជើង ចុះឡើងតាមក្បួនសាមញ្ញាៗ ក្នុងអ៊ីនធើណេត ក៏បាន។ មែនទែនទៅ សំខាន់ឲ្យតែបានធ្វើចលនា និងបញ្ចេញញើសខ្លះរួចស្រេច។

តោះប្រិយមិត្តសាកល្បងទាំងអស់គ្នាមើល ដើម្បីស្រកគីឡូរាងស្អាត សុខភាពល្អទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម