អ្នក​ឧស្សាហ៍​ឈឺ​ក្បាល​ ​ញ៉ាំ​អាហារ​ធម្មជាតិ ​ប៉ុន្មាន​មុខ​នេះ នឹង​អាច​ធូរ​ជាង​មុន

រោគ​ឈឺ​ក្បាល​ នរណា​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ ​អាច​ថា​បណ្ដាល​មក​ពី ​មាន​សម្ពាធ​ គិត​ច្រើន​ពេក គេង​មិន​គ្រប់​គ្រាន់ ឬ​ញ៉ាំ​អាហារ​មិន​មាន​ជីវជាតិ​ និង​ផ្សេងៗ ទៀត។ ទន្ទឹម​នេះ ដើម្បី​បញ្ចៀស​ការ​ឈឺ​ក្បាល ឬ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ ប្រិយមិត្ត​គួរ​តែ​ងាក​មក​ចាប់​អារម្មណ៍​ធ្វើ​វិធី​ងាយៗ ដោយ​ញ៉ាំ​អាហារ​​ធម្មជាតិ​ប៉ុន្មាន​​មុខ​ខាង​ក្រោម​នេះ៖

១ ត្រី​សាលម៉ុង

សាលម៉ុង​ គឺ​ជា​ប្រភេទ​អាហារ​ដែល​គេ​និយម​ញ៉ាំ​ឆៅ តែ​ញ៉ាំ​ឆ្អិន​ក៏​បាន​គ្មាន​បញ្ហា ​ហើយ​វា​ក៏​មាន​ប្រយោជន៍​ច្រើន សម្បូរ​ដោយ​ អូមេហ្គា ៣ និង​វីតាមីន B។ តាម​ការ​ស្រាវជ្រាវ បើ​អ្នក​ញ៉ាំ​ ១ ទៅ ២ ដង​ក្នុង​មួយ​សប្ដាហ៍ នឹង​ការ​ពារ​អ្នក​ពី​ជំងឺ​គាំង​បេះដូង​ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ឈឺក្បាល។

២ ទឹក​ខ្ញី​

ភាគ​ច្រើន​ប្រិយ​មិត្ត​ប្រហែល​ជា​បាន​ដឹង​ថា ទឹក​ខ្ញី​គឺ​ជា​ថ្នាំ​ដែល​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ តែ​វា​ក៏​បំបាត់​ការ​ឈឺ​ក្បាល​ដែរ។ គេ​ចាត់​ទុក​ ខ្ញី​ ជា​អាហារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្ងប់​ និង​ធូរ​ស្រាល​នៅ ​ពេល​ដែល​ញ៉ាំ​វា​ហើយ ដូច្នេះ​វា​​​​ស្ថិត​ក្នុង​ចំណោម​របស់​​ដែល​អាច​ជួយ​​ឲ្យ​អ្នក​បាត់​ឈឺ​ក្បាល។​​

៣ ចេក

មនុស្ស​ជា​ច្រើន​​អាច​នឹង​គិត​ថា ចេក​ គ្រាន់​តែ​ជា​ផ្លែ​ឈើ​ធម្មតា​ តែ​មែន​ទែន​ទៅ​វា​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង ក្នុង​នោះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​ឈឺ​ក្បាល​ផង​ដែរ។ ដោយ​សារ​ ចេក​ សម្បូរ​ទៅ​ដោយ​ជាតិ​ ម៉ាញេស្យូម ដែល​អាច​កាត់​បន្ថយ​ការ​ឈឺ​ក្បាល។

៤ ​គ្រាប់​ធញ្ញជាតិ

មិន​ខុស​ពី​ផ្លែ​ចេក​ គ្រាប់ធញ្ញជាតិ ​មួយ​ចំនួន​ដូច​ជា គ្រាប់​ល្ពៅ គ្រាប់​អាល់ម៉ុង​ សុទ្ធ​សឹង​តែ​សម្បូរ​ទៅ​ដោយ​ជាតិម៉ាញេស្យូម ដែល​អាច​កាត់​បន្ថយ​ការ​ឈឺ​ក្បាល។ ដូច្នេះ​បើ​មិន​ចង់​ញ៉ាំ​ផ្លែ​ចេក ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជំនួស​ក៏បាន​។

៥ បាយ​ក្រហម

បាយ​ក្រហម មិន​ត្រឹម​តែ​ជួយ​អ្នក​មាន​សុខភាព​ល្អ​ទេ ក៏​អាច​ជួយ​អ្នក​ឆាប់​បាត់​ឈឺ​ក្បាល​ ព្រោះ​វា​មាន​ជាតិ​ វីតាមីន B ច្រើន​ជាង​បាយ​ពណ៌​ស និង។ ចំពោះ​វីតាមីន B នេះ នឹង​ជួយ​ឲ្យ​ខួរ​ក្បាល​អ្នក​មាន​លំនឹង ការពារ​ប្រព័ន្ធ​ប្រសាទ​ និង​បំបាត់​អាការៈ​ឈឺក្បាល។

៦ តែ

ទឹក​តែ​ពិត​ណាស់​ថា ធ្វើ​ឲ្យ​អារម្មណ៍​មនុស្ស​ស្រស់​ថ្លា លែង​សូវ​មាន​កង្វល់ និង​ធ្វើ​ឲ្យ​ស្ងប់ចិត្ត​ផង​ដែរ នៅ​ពេល​ដែល​ឈឺ​ក្បាល​​ អ្នក​សាក​ឆុង​តែ​ផឹក​ល​មើល​​ ផឹក​យូរៗ អ្នក​នឹង​បាត់​ឈឺ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន។

៧ ដំឡូង​បារាំង​ដុត

មែន​ទែន​ទៅ ដំឡូង​បារាំង​ដុត​ពិត​ជា​មាន​រស់​ជាតិ​ឆ្ងាញ់​ តែ​មិន​មែន​បាន​តែ​ឆ្ងាញ់ ជួយ​អ្វី​មិន​​បាន​ទេ​ណា ជាតិ​ ប៉ូតាស្យូម​ ដែល​មាន​ក្នុង​ដំឡូង​បារាំង គឺ​អាច​ជួយ​បំបាត់​ការ​ឈឺក្បាល​​បាន​។

បែបនេះ ​ហើយ​ប្រិយ​មិត្ត​ដែល​ឧស្សាហ៍​ឈឺ​ក្បាល​ បើ​មិន​ធ្លាប់​ទេ ​គួរ​តែ​សាក​ល្បង​ញ៉ាំ​ណា ព្រោះ​សុទ្ធ​តែ​ជា​របស់​ធម្មជាតិ បំបាត់​ឈឺ​ក្បាល​ហើយ ថែម​ទាំង​ឆ្ងាញ់ និង​ជួយ​​​ដល់​កន្លែង​ផ្សេងៗ នៃ​រាងកាយ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។