ការ​ពិត​​ដ៏​​ចម្លែក និង​គួរ​ឲ្យ​តក់ស្លុត​ ៦ យ៉ាង​​ក្នុង​លោក​ដែល​មនុស្ស​តិច​បំផុត​បាន​ដឹង

ដោយ​សារ​បច្ចេកវិទ្យា​នៅ​សម័យកាល​នេះ​មាន​ភាព​ជឿនលឿន​អាច​ធ្វើ​ឲ្យ​អ្វីៗ​ជា​ច្រើន​នៅ​លោក​លោក​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស។ រឿង​រ៉ាវ​មួយ​ចំនួន​អាច​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ ដូច្នេះថ្ងៃ​នេះ​ AMS បាន​នាំ​យក​រឿង​ចម្លែកចំនួន​ ៦ នៅ​លើ​លោក​យើង​នេះ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។ ចង់​ដឹង​ថា​មាន​រឿង​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. អ្នក​រក​ឃើញ​រូបមន្ត​របស់​ Vaseline ​ ទទួល​ទាន​វា​មួយ​ថ្ងៃ​មួយ​ស្លាបព្រា

​​​ទម្រាំ​តែ​អាច​បង្កើត​ជា​ Vaseline ​ដែល​យើង​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ​នេះ​ពិត​គឺ​មិន​មែន​ជា​រឿង​ងាយ​ឡើយ។ អ្នក​បង្កើត​រូបមន្ត​របស់​ ជេល​Vaseline ​ លោក​ រ៉ូប៊ឺត ស៊ែលប្រូ​ បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​ ១៨៥០។ គាត់​ធ្វើ​ការ​ផ្សព្វផ្សាយ​វា​ដោយ​ការ​បើក​ឡាន​ទូទាំង​ទីក្រុង​ ញូវយ៉ក​ ហើយ​ធ្វើ​ការ​ចែក​វ៉ាស៊ីលីន​ដល់​គេ​គ្រប់​គ្នា​ដើម្បី​លាប​របួស​ហើយ​គាត់​ក៏​បាន​ហូប ​Vaseline ​មួយ​ថ្ងៃមួយ​ស្លាបព្រា​ថែម​ទៀត​ផង។

២. មនុស្ស​ប្រហែល​ ១៤%​ បាន​ស្លាប់​នៅ​ក្នុង​ថ្ងៃ​កំណើត​របស់​ខ្លួន​ឯង

អ្នក​វិទ្យាសាស្ត្រ​ជន​ជាត់​ស្វីស​បាន​ធ្វើ​តេស្ត​ប្រជាជន​ចំនួន​ ២,៥លាននាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៦៩-២០០៨ ឃើញ​ថា​ពួក​គេ​បាន​ស្លាប់​នៅ​ថ្ងៃ​កំណើត​ឬ​កៀកៗ​គ្នា​ជា​មួយ​នឹង​ថ្ងៃ​កំណើត​របស់​ខ្លួន​។

៣. សិទ្ធិ​មិន​ស្មើភាព​គ្នា​ក្នុង​កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២

​នៅ​ក្នុង​កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២​ ទាហាន​របស់​អង់គ្លេស​ទទួល​បាន​ក្រដាស​អនាម័យ​ចំនួន​៣បន្ទះ​សម្រាប់​ប្រើ​ពេល​ចូល​បន្ទប់​ទឹក​ក្នុង​មួយ​ថ្ងៃ។ ស្រប​ពេល​ដែល​ទាហាន​របស់​អាមេរិក​ទទួល​បាន​ក្រដាស​អនាម័យ​ចំនួន​ ២២​បន្ទះ​ក្នុង​មួយ​ថ្ងៃ។

៤.​មនុស្ស​នៅ​ក្នុង​លោក​ទទួល​ទាន​សត្វ​ឆ្មា​ ១០​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ

​​​សត្វ​ឆ្មា​ចំនួន​១០​លាន​ក្បាល​ និង​សុនក​ ៣០លាន​ក្បាល​ត្រូវ​បាន​សម្លាប់​ដើម្បី​យក​សាច់​មក​ធ្វើ​ជា​អាហារ​ជា​រៀង​រាល់​ឆ្នាំ។​ មួយ​ក្នុង​ចំណោម​កន្លែង​ដែល​ធ្វើ​រឿង​ទាំង​នោះ​គឺ​ជា​ប្រទេស​ចិន។ នៅ​តាម​តំបន់​មួយ​ចំនួន​របស់​របស់​ទេស​ចិន​និយម​បរិភោគ​សាច់​ឆ្មា​ ចំណែក​មួយ​ចំនួន​ទៀត​និយម​បរិភោគ​សាច់​របស់​សុនក។

៥. មនុស្ស​គ្រប់​រូប​មាន​ស្នាម​នៅ​លើ​អណ្ដាត​ខុស​ពី​គ្នា​ប្រៀប​ដូច​ជា​ស្នាម​មេដៃ​ដែរ

ទោះ​ជា​មិន​ទាន់​មាន​ការ​ប្រកាស​អោយ​បាន​ទូលំទូលាយ​តែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ស្នាម​នៅ​លើ​អណ្ដាត​របស់​យើង​ម្នាក់ៗ​គឺ​ខុសៗ​គ្នា​ប្រៀប​ដូច​ជា​ស្នាម​មេដៃ​របស់​យើង​ដែរ។

៦. មូលហេតុ​ទូរស័ព្ទ​ដៃ​របស់​ជនជាតិ​ជប៉ុន​ភាគ​ច្រើន​អាច​ការពារ​មិន​ឲ្យ​ចូល​ទឹក​បាន

​

ទូរស័ព្ទ​ដៃ​របស់​ជនជាតិ​ជប៉ុន​ភាគ​ច្រើន​គឺ​ការពារ​មិន​ឲ្យ​ចូល​ទឹក​បាន​ដោយ​សារ​តែ​មនុស្ស​ស្រី​ជន​ជាតិ​ជប៉ុន​ចូល​ចិត្ត​យក​ទូរស័ព្ទ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក។តែ​ទោះ​ជា​យ៉ាង​ណា​ខាង​ក្រុម​ហ៊ុន​ក៏​នៅ​មិន​ទាន់​អាច​ផលិត​ទូរស័ព្ទ​ដែល​អាច​ប្រើ​នៅ​ក្នុង​ទឹក​បាន​ដែរ៕

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



​