ទំនេរ​នៅ​ផ្ទះ​ សាក​ធ្វើ​បង្អែម​ផ្លែ​ឈើ​​​ស្រស់​ងាយៗ តែ​ប្លែក​អារម្មណ៍ ៣មុខនេះ

ជឿ​ថា​ បច្ចុប្បន្ន​នេះ នៅ​តែ​មាន​អ្នកខ្លះ​រៀន​នៅ​ផ្ទះ និង​ធ្វើ​ការ​ពី​ផ្ទះ​ដូច​គ្នា ហើយ​​ចេះតែ​ឃ្លាន​ចង់​រក​អ្វី​ញ៉ាំ​ប្លែកៗ មិន​ឈប់​។ ថ្ងៃ​នេះ​ដែរ អេតមីន មាន​បង្អែម​ ៣ មុខ​ដែល​ងាយ​ធ្វើ​ និង​សុទ្ធ​សឹង​តែ​ធ្វើ​ចេញ​ផ្លែ​ឈើ ធា​នា​ឆ្ងាញ់​ជាប់​ចិត្ត​។ ​

១ ​យ៉ាអួរ​​ជាមួយ​ផ្លែ​ឈើ

មួយ​នេះ​គឺ​ងាយ​ស្រួល​មែន​ទែន ថែម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់ តែ​ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​មិន​ចាប់​អារម្មណ៍​។ គ្រាន់​តែ​ទិញ​​យ៉ាអួរ​រស់​ជាតិ​ធម្មតា​​​ ១​ ទៅ ២ កំប៉ុង ​ តាម​ចំនួន​អ្នក​ដែល​ត្រូវ​ញ៉ាំ និងផ្លែ​ឈើ​ផ្សេងៗ​ ​ដូចជា ស្ដ្រប៊ឺរី ឃីវី ផ្លែប៊ឺរី​​ ស្វាយ​ ស្រកា​នាគ​ ចេក ជា​ដើម។ បន្ទាប់​មក​ចិត​ដាក់​ រៀប​ចូល​ចាន​ឲ្យ​ស្អាត ហើយ​ស្រោច​យ៉ាអួរ​ ពី​លើ​ជា​ការ​ស្រេច​។

២ ចាហួយ​ផ្លែ​ឈើ

គ្រឿង​ផ្សំ៖

  • ផ្លែឈើ ​អាច​ជ្រើស​បាន​ដូច​ជា ស្ដ្រប៊ឺរី ឃីវី ផ្លែប៊ឺរី​​ ស្វាយ​ ស្រកា​នាគ​ ( ឬ​អាច​ដាក់​តាម​ចំណូល​ចិត្ត​ក៏បាន តែ​ត្រូវ​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ ទើប​ឆ្ងាញ់)
  • ម្សៅ​សម្រាប់​ធ្វើ​ចាហួយ
  • ស្ករ​ស
  • ខ្ទិះ​ដូង​
  • ​អំបិល​បន្តិច​

វិធី​ធ្វើ​៖

យក​ផ្លែ​ឈើ​ដែល​អ្នក​ទិញ​រួច​មក​កាត់​ជា​ដុំ​តូចៗ ឬ​កាត់​តាម​ស្ទីល​ដែល​ចង់​បាន ហើយ​ទុក​មួយ​ឡែក។ យក​ទឹក​ដាក់​ចូល​ឆ្នាំង​ប្រហែល​ ១ លីត្រ ឬ​កន្លះ​លីត្រ ដាក់​ម្សៅ​ចាហួយ​ចូល និង​ស្ករស​​ល្មម បើ​ចូល​ចិត្ត​ផ្អែម​ដាក់​ច្រើន បើ​មិន​ចូលចិត្ត​ដាក់​បន្តិច​ ដាក់​អំបិល​បន្តិច​ផង។ រួច​ដាក់​ដាំ​​ទឹក​នោះ​ឲ្យ​ពុះ​ ​ទុក​ត្រជាក់​បន្តិច​បន្ទាប់មក​ចាក់​ចូល​កែវ​ថ្ម​តូច​ៗ ឬ​ប្រអប់​ពុម្ព​​ ដាក់​ផ្លែ​ឈើ​កាត់​ហើយ​ចូល (ចំណាំ​ត្រូវ​ចាក់​​ទឹក​ចាហួយ​ឲ្យ​លិច​ផ្លែ​ឈើ)។ បន្ទាប់​មក​ទៀត​ កូរ​ខ្ទិះ​ដូង ​ជា​មួយ​ម្សៅ​ចាហួយ ដាក់​ស្ករស​​ល្មម​ និង​អំបិល​បន្តិច​រួច​ដាំ​ឲ្យ​ពុះ​ដូច​គ្នា ពេល​ត្រជាក់​បន្តិច​ ដួស​យក​ទៅ​ស្រោច​ពីលើ​ចាហួយ​ដែល​ធ្វើ​ទុក​មុន​នោះ គឺ​រួច​រាល់​។ ​ ​​​

៣ Toast ផ្លែ​ឈើ និង​សាំង​វិច​ផ្លែឈើ

គ្រឿង​ផ្សំ៖

  • Heavy cream (អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​ទំនើប​)
  • ផ្លែឈើ ​អាច​ជ្រើស​បាន​ដូច​ជា ស្ដ្រប៊ឺរី ឃីវី ផ្លែប៊ឺរី​​ ​ក្រូច​ ( ឬ​អាច​ដាក់​តាម​ចំណូល​ចិត្ត​ក៏បាន តែ​ត្រូវ​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ ទើប​ឆ្ងាញ់)
  • ស្ករស
  • នំប៉័ង ៤ ជ្រុង
  • ពងមាន់ (ដាក់​ក៏​បាន​អត់​ក៏​បាន​ តាម​ចំណង់​ចំណូល​ចិត្ត)​

វិធី​ធ្វើ​៖

​យក​ផ្លែ​ឈើ​ដែល​អ្នក​ទិញ​រួច​មក​កាត់​ជា​​បន្ទះ​ស្ដើង​ល្មម ​ហើយ​ទុក​មួយ​ឡែក។ បន្ទាប់មក​យក​ Heavy cream ចាក់​ដាក់​ចាន​ជ្រៅ ​រួច​យក​ប្រដាប់​វ៉ៃ​​មក​វ៉ៃ​ឲ្យ​ឡើង​​ខាប់​ (​វ៉ៃ​បណ្ដើរ​ដាក់​ស្ករ​ស​ចូល​បណ្ដើរ) ។ សម្រាប់​ Toast ផ្លែ​ឈើ ជា​ដំបូង​​យក​នំប៉័ង​ទៅ​ចៀន​សិន ជាមួយ​ពង​មាន់ រួច​យក​គ្រីម​មក​លាប​ពីលើ មិន​លាប​ក៏​បាន​ រួច​រៀប​ដាក់​ផ្លែ​ឈើ គឺ​អាច​ញ៉ាំ​បាន​ហើយ។ បើ សាំង​វិច​ផ្លែឈើ​វិញ​ គ្រាន់​តែ​យក គ្រីម ដែល​ធ្វើ​រួច​យក​មក​លាប​ពី​លើ​នំប៉័ង​ឲ្យ​ច្រើន ( នំប៉័ង​គួរ​​​តែ​កាត់​គែមៗ ចោល​ទើប​ឆ្ងាញ់)​ រៀប​ដាក់​ផ្លែ​ឈើ គឺ​អាច​ញ៉ាំ​បាន​ដូចគ្នា។​​​​

មែន​ទែន​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ឈើ ហើយ​ចង់​បាន​អារម្មណ៍​ថ្មី​កុំ​រំលង​ណា សាក​មើល​ទាំង​អស់​គ្នា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម