សាកធ្វើ​តែ ១ ខែឃើញប្លែកម៉ង! ស្រីៗ ចង់បានជើងស្រឡូនស្អាត កុំរំលង​ក្បាច់ហាត់​ប្រាណទាំង ៥ នេះ

ធម្មជាតិជាមនុស្សស្រីគ្មាននរណា មិនចង់ស្អាតនោះទេ ទាំងរាង និងមុខមាត់។ បើនិយាយពីដៃជើងវិញ ក៏ប្រាថ្នាចង់បានស្រឡូនស្អាតដែរ។ ថ្ងៃនេះដែរ តាមរយៈ​បទពិសោធន៍​អេតមីន​ផ្ទាល់​នឹង​ណែនាំ​ក្បាច់​ហាត់​ប្រាណ​ចំនួន ៦ ដែលជួយធ្វើឲ្យជើងវែងស្អាត ស្រឡូនគ្មានទាស់តែម្ដង។

១.ក្បាច់​ឱនងើបចុះឡើង

ក្បាច់ហាត់មួយនេះ គឺតម្រូវឲ្យអ្នកជាដំបូងត្រូវឈរឲ្យត្រង់ខ្លួន បន្ទាប់​មកដាក់​ដៃសង​ខាងផ្គុំចូល​គ្នា​ត្រដាង​ជើងទាំងសងខាង រួចបន្ទន់ខ្លួនឱន​ងើបចុះឡើង។ អ្នកអាចអនុវត្តក្បាច់មួយនេះចំនួន ២០ ទៅ ២៥ ដង។

២.ដេកផ្អៀងខ្លួនលើកជើងចុះឡើង

ក្បាច់មួយនេះ មិនពិបាកនោះទេ គ្រាន់តែដេកផ្អៀងខ្លួន យកដៃសងខាងទប់លំនឹងខ្លួន និង​ចាប់ផ្ដើម​លើក​ជើង​ចុះឡើង ត្រូវចាំណាជើងមួយចំហៀងត្រូវធ្វើឲ្យបានយ៉ាងហោចណាស់ ២០ ទៅ ៣០​ដង។

៣.ដេកត្រង់ខ្លួនលើកជើងបត់ចុះឡើង

អ្នកត្រូវដេកឲ្យត្រង់ រីឯដៃមិនចាំបាច់ធ្វើអ្វីទាំងអស់ ដាក់ស្របនឹងដងខ្លួន។ រួច​ហើយ​លើក​ជើង​ទាំងពីរឡើងលើឲ្យត្រង់ ៩០ ដឺក្រេ បន្ទាប់មកបត់ជង្គង់ចុះឡើងមួយចំហៀងម្ដង។ ចំពោះក្បាច់នេះ អ្នកអាចធ្វើទៅវិញមក ២០ ដង។

៤. ដេកជិះកង់

តើដេកជិះកង់យ៉ាងម៉េច? ក្បាច់នេះ ពីដំបូងគឺមិនខុសពីក្បាច់ទី ៣ នោះទេ អ្នកត្រូវដេកឲ្យត្រង់ រីឯ​ដៃ​មិន​ចាំបាច់​ធ្វើអ្វី​ទាំងអស់ ដាក់​ស្រប​នឹង​ដងខ្លួន។ បន្ទាប់​មក​អ្នក​ចាប់ផ្ដើម​លើក​ជើង​របស់​អ្នក​ដូចជា​កំពុង​ធាក់កង់​មែនទែន អ៊ីចឹងឲ្យបាន ៣០ ទៅ ៤០ វិនាទី ងាយៗ តែមានប្រសិទ្ធភាព។

៥.លើកជើងធាក់ខ្យល់

អាចនិយាយបានថាក្បាច់មួយនេះ គឺងាយស្រួលជាងគេក្នុងចំណោម ក្បាច់ទាំង ៥ ដោយ​អ្នក​គ្រាន់​តែឈរ​ធម្មតា ហើយចាប់ផ្ដើមលើកជើងម្ខាងធាក់ខ្យល់ចុះឡើង រួចប្ដូរជើងម្ខាងទៀតធាក់ដែរ តែមិន​ចាំបាច់លើកជើងខ្ពស់ពេកក៏បានដែរ ។ ក្បាច់នេះ ១ ចំហៀង ១០​ ដងជាការស្រេច។

កុំទុកយូរណា មិត្តនារីៗ ដែលចង់បានជើងស្រឡូនស្អាតជាទីគាប់ចិត្តសាកល្បងទាំងអស់គ្នា ក្បាច់​ហាត់​ប្រាណងាយៗ ខាងលើ ធានាមិនខកបំណងឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ