កំពូលតារារ៉េប វណ្ណដា នៅតែធ្វើឲ្យអ្នកគាំទ្រមានមោទនភាព និងភ្ញាក់ផ្អើល ដោយថ្មីៗនេះលោកបានបង្ហាញមុខនៅ Billboard Philippine។ វណ្ណដា ដែលជាសិល្បករខ្មែរសម័យថ្មីមានឈ្មោះល្បីលើវិស័យ Rap គឺជាខ្មែរតែម្នាក់គត់ បានលេចមុខនៅលើ Billboard Philippines ក្នុងសកម្មភាពមួយ ដែលជួយជាមុខមាត់ថ្មី លើវិស័យរ៉េបនៅអាស៊ីអាគ្នេយ៍។

ម៉ាន់ វណ្ណដា ត្រូវបាន Billboard Philippines បានចាត់ថ្នាក់ថាជា តារាក្នុងចំណោមសិល្បករ ១៥រូប មកពីប្រទេស ៧ កំពុងរួមចំណែកកំណត់ទិសដៅថ្មីៗរបស់វិស័យហ៊ីបហបនៅអាស៊ីអាគ្នេយ៍។ វណ្ណដា បានលេចមុខលើគេហទំព័រលំដាប់អន្តរជាតិនេះ ពិតជារឿងគួរឲ្យសរសើរ និងមោទនភាព ព្រោះនោះចេញមកពីការខិតខំប្រឹងប្រែងរបស់លោករយៈពេល ១០ លើវិថីមួយនេះ ហើយអាចនាំឈ្មោះកម្ពុជាទៅលើកាន់ពិភពលោកបាន។
Billboard Philippines បានពណ៌នាពីតារាទាំង ១៥ នោះថា ចាប់ពីសំឡេងច្រៀងដ៏ស្រទន់ និងស្ងប់ស្ងាត់ រហូតដល់បទចម្រៀងដ៏ពីរោះរណ្ដំ អមដោយឧបករណ៍ភ្លេងប្រពៃណី សិល្បករហ៊ីបហបអាស៊ីអាគ្នេយ៍ បានផ្ដល់ជូននូវបទចម្រៀងប្លែកៗរបស់ពួកគេលើប្រភេទតន្ត្រីនេះ។ តារាទាំង ១៥ រូបដែលកំណត់ទិសដៅវិស័យហ៊ីបហបនៅអាស៊ានរួមមាន៖ Rich Brian (ឥណ្ឌូណេស៊ី), Dangrangto (វៀតណាម), Flow G (ហ្វីលីពីន), Skusta Clee (ហ្វីលីពីន) ,SURIYA MQT (ថៃ),VannDa (កម្ពុជា), Juan Reza (ឥណ្ឌូណេស៊ី), Hev Abi (ហ្វីលីពីន), Low G (វៀតណាម), ALYPH (សិង្ហបុរី), La Mave (ហ្វីលីពីន), YUNGSTARR (ថៃ), lucidrari (ម៉ាឡេស៊ី), Nateman (ហ្វីលីពីន)។

នៅពេលនិយាយដល់ វណ្ណដា Billboard Philippines បានបរិយាយថា «ក្នុងឆ្នាំ ២០២២ VannDa ត្រូវបានដាក់ឈ្មោះថាជា “សិល្បករសហសម័យដ៏គួរឲ្យរំភើបបំផុតមួយរូបរបស់ប្រទេសកម្ពុជា” ដោយ NME លោកទទួលបានការសរសើរជាមួយនឹងការចេញផ្សាយបទចម្រៀង “Time To Rise” ដែលចេញផ្សាយកាលឆ្នាំ ២០២១ បានក្លាយជាបាតុភូតវប្បធម៌មួយជាមួយនឹងការប្រើប្រាស់ឧបករណ៍ភ្លេងបុរាណខ្មែរចូលទៅក្នុងតន្ត្រីហ៊ីបហបរបស់តារាចម្រៀងរ៉េបរូបនេះ។ បទចម្រៀងនេះគឺជាការលាយបញ្ចូលគ្នាដ៏ច្នៃប្រតិដ្ឋនៃសម័យទំនើប និងប្រពៃណី ដែលបង្ហាញថាអ្នកមិនតែងតែត្រូវការបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីបង្កើតបទចម្រៀងដ៏អស្ចារ្យនោះទេ»។
វណ្ណដា បានសម្រាកពីតន្រីមួយរយៈ និងទើបត្រឡប់មកកាន់វិស័យហ៊ីបហបដោយទម្លាក់បទចម្រៀងទោល ៣ បទ និង collaboration ជាមួយតារាស្រីរួមទ្រនំ ធ្វើឲ្យកក្រើក និងបទ «TIKI TIKI» មានការគាំទ្រខ្លាំង គ្រប់ platform មិនថា Tik Tok មិនថា FB និង YouTube៕
























































Account
Security
Favourite Content