កេរ្តិ៍ឈ្មោះរបស់ប្រេនសម្លៀកបំពាក់ខ្មែរ ALmée Couture បានល្បីសុះសាយឡើងរាល់ថ្ងៃ ដោយថ្មីទើបបញ្ចប់ការចូលរួមនៅ New York Fashion Week ហើយប៉ុន្មានថ្ងៃទៀតនឹងត្រូវឡើងឆាក Paris Fashion Week ដើមខែតុលា ខាងមុខនេះហើយ។

Almée បានឲ្យដឹងថា បណ្តុំស្នាដៃដែលមានចំណងជើងថា ”The Art Of Remembering” នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Paris Fashion Week នៅថ្ងៃ ២ ខែតុលា។ ដោយដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិសេសកូនខ្មែរដែលរស់នៅប្រទេសបារាំង ទន្ទឹងរង់ចាំយ៉ាងអន្ទះសា។
ចំណែកម៉ូដែលទៅពីកម្ពុជាវិញមាន Mélia Constantin កូនខ្មែរកាត់បារាំង និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើដំណើរទៅកាន់ទឹកដីអឺរ៉ុបមុនបាត់ហើយ ខាងសាមីខ្លួនក៏បានបញ្ជាក់រួចរាល់ដែរ។



ក្រោយបញ្ចប់បេសកកម្មនៅព្រឹត្តិការណ៍ New York Fashion Week 2026 ទទួលបានលិខិតសរសើរ (Citation) ពីសភាតំណាងរាស្ត្ររដ្ឋញូវយ៉ក (New York State Assembly) ដែលទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់” (Fashion Brand of Distinction)។
ព្រឹត្តិការណ៍ Paris Fashion Week សម្រាប់បណ្តុំម៉ូដសម្លៀកបំពាក់នារី រដូវផ្ការីក/រដូវក្តៅ ឆ្នាំ ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ២៨ ខែកញ្ញា ដល់ថ្ងៃ ៦ ខែតុលា ឆ្នាំ ២០២៦ មានរយៈពេល ៩ ថ្ងៃ និងមានការចូលរួមម៉ាកសរុប ១០១ និងការបង្ហាញម៉ូដចំនួន ៦៧ កម្មវិធី៕









រូបភាព៖ Mélia Constantin, ALmée Couture និង Pich Votey Saravody






















































Account
Security
Favourite Content