រឿង​ដែល​អ្នក​គួរ​នឹក​ដល់​ពេល​​​កើត​ទុក្ខ

អ្វីៗ​នៅ​ក្នុង​ពិភព​លោក​គ្មាន​អ្វី​ដែល​រលូន​រហូត​នោះ ប្រៀប​ដូច​ជីវិត​ដែល​មាន​សុខ​ និង​ទុក​ដូច្នេះ​ដែរ។​ ស្ថានភាព​ខ្លះ​ក្នុង​ជីវិត​អាច​ពិបាក​ក្នុង​ការ​ជម្នះ​ និង​យក​ឈ្នះ​វា​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​យល់​ថា​វា​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ជីវិត​នោះ​ទេ ហើយ​អ្នក​តែង​តែ​ចាប់​ផ្ដើម​វា​បាន​ជា​ថ្មី។ បើ​សិន​ជា​អ្នក​ពិបាក​ក្នុង​ការ​ប្រឈម​នឹង​វា​ មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​នឹក​ឃើញធ្វើ។

ព្រះ​អាទិត្យ​នៅ​តែ​រះ​

ថ្ងៃ​ថ្មី​គឺ​ជា​ការ​ចាប់​ផ្ដើម​ថ្មី អ្នក​តែង​តែ​អាច​ចាប់​ផ្ដើម​ជា​ថ្មី​បាន​គ្រប់​ពេល​បើ​ទោះ​បី​ជា​អ្នក​បរាជ័យ​ធ្លាក់​ដល់​បាត​យ៉ាង​ណា​ក៏​ដោយ។ ថ្ងៃ​ថ្មី​តែង​តែ​ភ្ជាប់​មក​ជា​មួយ​នឹង​​ឱកាស​ថ្មី។

បើ​គ្មាន​ភាព​ងងឹត​ក៏​គ្មាន​ពន្លឺ​ដែរ

អ្នក​មិន​អាច​មាន​សុភមង្គល​បាន​ឡើយ​បើ​គ្មាន​ភាព​សោកសៅ ហើយ​យើង​ក៏​មិន​យល់​ពី​អត្ថន័យ​ ឬ​ឲ្យ​តម្លៃ​ថ្ងៃល្អ​ឡើយ​ប្រសិន​បើ​គ្មាន​ថ្ងៃ​អាក្រក់។

អ្នក​មិន​ឯកា​នោះ​ទេ

មិន​ថា​អ្នក​បាន​ឆ្លង​កាត់​រឿង​អ្វី​ក្នុង​ជីវិត​នោះ​ទេ​អ្នក​ដទៃ​ក៏​ធ្លាប់​ឆ្លង​កាត់​រឿង​ដែល​ស្រដៀង​នឹង​អ្នក​ ឬ​អាក្រក់​ជាង​អ្នក​ទៅ​ទៀត ហើយ​ក្នុង​ពិភព​លោក​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​ដែល​យល់​ពី​អ្នក​ដែរ។

គ្មាន​អ្វី​ដែល​យឺត​ពេល​នោះ​ទេ​ប្រសិន​បើ​ចង់​បាន​វា

ជំនួស​ឲ្យ​ការ​ចំណាយ​ពេល​អង្គុយ​តូច​ចិត្ត​នឹង​អាយុ ឬ​អង្គុយ​តូច​ចិត្ត​ថា​វា​ហួស​ពេល​សម្រាប់​ខ្លួន អ្នក​អាច​ផ្លាស់​ប្ដូរ​ទៅ​ជា​ការ​ចាប់​ផ្ដើម​ធ្វើ​វា​វិញ។ មនុស្ស​ខ្លះ​បញ្ចប់​ការ​សិក្សា​នៅ​អាយុ​ ២១ ឆ្នាំ ខ្លះ​ទៀត​បញ្ចប់​ការ​សិក្សា​នៅ​អាយុ​ ២៥ ឆ្នាំ។ ដូច្នេះ​ហើយ​គ្មាន​ពាក្យ​ថា​ហួស​ពេល​ទេ​ ហើយ​ក៏​គ្មាន​អ្វី​ដែល​មិន​សក្តិ​សម​ដែរ។

មាន​មនុស្ស​នៅ​ចាំ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​អ្នក

គ្រួសារ និង​មិត្តភ័ក្ដិ​អាច​មិន​សូវយល់​ពី​ស្ថានភាព​របស់អ្នក​ច្បាស់​ប៉ុនណា​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​អាច​ជា​ក្រុម​មនុស្ស​ដែល​តែងតែ​ចង់​ជួយ​ ឬ​យ៉ាង​ហោច​ណាស់​នៅ​ក្បែរ​អ្នក​ពេល​ដែល​អ្នក​មាន​ទុក្ខ។

អ្នក​នឹង​រឹងមាំ​ជាង​មុន

អ្នក​អាច​នឹង​មើល​វា​មិន​ឃើញ​ ឬ​មាន​អារម្មណ៍​ថា​វា​បែប​ណា ប៉ុន្តែ​វា​នឹង​មាន​ពេល​មួយ​ក្នុង​ជីវិត​ដែល​អ្នក​នឹង​មើល​ត្រលប់​មក​វិញ ​ហើយ​ស្ញប់ស្ញែង​ចំពោះ​ខ្លួន​ឯង​ដែល​មិន​បោះបង់​ និង​ជម្នះ​ឧបសគ្គ​ទាំង​នេះ។

ប្រសិន​បើ​អ្នក​ចង់​បាន​សមិទ្ធផល​ថ្មី​អ្នក​ត្រូវ​តែ​ធ្វើ​សកម្មភាព​ថ្មី

ប្រសិន​បើ​អ្នក​តូច​ចិត្ត​នឹង​ខ្លួន​ឯង​ថា​គ្មាន​អ្វី​អភិវឌ្ឍន៍ ឬ​អ្វីៗ​ដែល​ខ្លួន​ធ្វើ​មិន​មាន​អ្វី​លើស​ពី​នេះ​សោះ​នោះ អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជុំវិញ​ខ្លួន​រហូត​ទៅ​ដល់​ការ​ផ្លាស់​ប្ដូរ​សកម្មភាព​និង​ទម្លាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី