ព្រោះសងបំណុលម្ដាយ Han SooHee ធ្លាប់ធ្វើការក្រៅម៉ោងមួយថ្ងៃ ១២ ម៉ោង

កាលពីប៉ុន្មានថ្ងៃមុន រឿងម្ដាយរបស់តារាសម្ដែងស្រីកំពុងល្បី Han Soohee ដើរខ្ចីប្រាក់គេមិនសងបានក្លាយជាប្រធានបទក្ដៅគគុកខ្លាំងក្នុងបណ្ដាញសង្គមអ៊ីនធើណេត ខណៈ Han Soohee ផ្ទាល់ទ្រាំមិនបានក៏ចេញមកប្រកាសថាខ្លួនមិនពាក់ព័ន្ធ និងមិនជួយម្ដាយសងបំណុលឡើយ។

ក្រោយមកឥឡូវនេះក៏មានព័ត៌មានលេចលឺថា ទម្រាំតែនាងដាច់ចិត្តមិនខ្វល់ពីម្ដាយរបស់ខ្លួនតាមពិតទៅនាងធ្លាប់សងបំណុលឱ្យម្ដាយរាប់ឆ្នាំមកហើយ ដោយកាលពីរូបនាងមិនទាន់ចេញធ្វើជាតារាសម្ដែងគឺបានធ្វើការក្រៅម៉ោងបណ្ដើររៀនបណ្ដើរដើម្បីដោះបំណុលជួសម្ដាយ។

តាមរយៈ ឆានែលយូធូបរបស់តារា Lee Jinho ដែលតែងតែផុសពីព័ត៌មានតារាល្បីៗ របស់កូរ៉េខាងត្បូងបានឱ្យដឹងថា៖ តារាស្រី Han Soohee គឺរស់នៅជាមួយលោកយាយរបស់នាងតាំងពីមានអាយុ ៥ ឆ្នាំមកម្ល៉េះ ចំណែកឯម្ដាយបង្កើតរបស់នាងមិនដែលនៅមើលថែរូបនាងឡើយ។

លោកបានបន្ថែមថា៖ មុនពេលដែលតារាស្រីវ័យ ២៧ ឆ្នាំនេះមិនទាន់ចេញប្រឡូកក្នុងវិថីសិល្បៈគឺនាងធ្វើការក្រៅម៉ោងនៅបារាត្រីមួយកន្លែងចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ភ្លឺដើម្បីសងបំណុលជួសម្ដាយនាង។ បើគិតជាប្រាក់ម្ដាយរបស់នាងប្រហែលជាជំពាក់គេជាង ១៦០០០ ដុល្លារអាមេរិក។

មែនទែនទៅម្ដាយរបស់តារាស្រីរូបនេះ តែងតែដើរខ្ចីប្រាក់អ្នកដទៃ ជាពិសេសកាន់តែខ្លាំងឡើងនៅពេល Han Soohee មានឈ្មោះល្បីក្នុងសិល្បៈគឺប្រើប្រាស់ឈ្មោះរបស់នាងយកទៅខ្ចីតែម្ដង។ បែបនេះហើយទើបទ្រាំមិនបាន Han Soohee បានឱ្យផលិតកម្មរបស់នាងចេញសេចក្ដីប្រកាសសូមមិនទទួលខុសត្រូវលើបំណុលទាំងឡាយណាដែលម្ដាយខ្លួនបានខ្ចីឡើយ។ ណាមួយនាងមិនបានដឹង ឬប្រើប្រាស់ប្រាក់ដែលបានខ្ចីមកទេ ដូច្នេះសូមកុំរំខាននាងទៀត។

ទន្ទឹមនឹងនេះ ក្រោយមានហេតុការណ៍នេះ រូបនាងក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការ ស្របពេលដែលតុលាការកាត់ក្ដីសម្រេចឱ្យនាងគឺមានសិទ្ធិក្នុងការមិនសងប្រាក់ជំនួសម្ដាយរបស់ខ្លួន៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស