ចេះតែ​មាន​អារម្មណ៍​មិន​ល្អ និង​ហត់​នឿយ​ខុស​ធម្មតា គួរ​សង្កេត​មើល​ខ្លួន​ឯង​មាន​ ៤ចំណុច​នេះ​ឬអត់?

មាន​ថ្ងៃ​ខ្លះ​អ្នក​ងើប​ពី​គេង​ប្រកប​ដោយ​ថាមពល​ និង​អ្វីៗ​ហាក់​ដូចជា​រលូន​ ប៉ុន្តែ​ក៏​មាន​ថ្ងៃ​ខ្លះ​អ្នក​ងើប​ពី​គ្រែ​សឹង​មិន​រួច និង​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ ពេល​ខ្លះ​ការ​ដែល​យើង​អារម្មណ៍​មិន​ល្អ​អាច​មាន​មូល​ហេតុ​ដោយសារ​ឈឺ​ក្រពះ ខូចចិត្ត ឬ​ធ្លាក់​ទូរស័ព្ទ​ខូច​ជាដើម​ ប៉ុន្តែ​មាន​ថ្ងៃ​ខ្លះ​វិញ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ដោយ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី។ អារម្មណ៍​ផ្លាស់​ប្ដូរ​ដោយ​មាន​មូលហេតុ​ គ្រាន់​តែ​ពេល​ខ្លះ​យើង​អាច​ដឹង​ពី​មូល​ហេតុ​ និង​មិន​ដឹង​មូល​ហេតុ​ដោយ​សារ​សកម្មភាព​មួយ​ចំនួន​ដែល​យើង​ធ្វើ​ដោយ​មិន​បាន​ដឹង​ថា​មាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង។ ខាង​ក្រោម​នេះ​គឺ​ជា​កត្តា​មួយ​ចំនួន​ដែល​តែង​តែ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​ដោយ​យើង​មិន​ដឹង​ខ្លួន។

១ ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

ខណៈ​ពេល​ដែល​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ កាត់​បន្ថយ​ភាព​ឯកា និង​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​មិត្តភ័ក្ដិ​បាន​ល្អ តែ​វា​ក៏​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អារម្មណ៍​របស់​អ្នក​ផង​ដែរ។ អ្វី​ដែល​បាន​ឃើញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​អាច​ផ្លាស់​ប្ដូរ​អារម្មណ៍​របស់​អ្នក​លឿន​បំផុត ការ​អាន​រឿង​អាក្រក់​ណា​មួយ​នៅ​លើ​ Facebook អាច​ធ្វើ​ឲ្យ​អ្នក​អារម្មណ៍​មិន​ល្អ​ពេញ​មួយ​ថ្ងៃ​​ក៏​ថា​បាន​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ University of Michigan បាន​រក​ឃើញ​ថា​ Facebook ជាទូទៅ​ធ្វើ​អ្នក​មាន​អារម្មណ៍​ ខូច​ចិត្ត​ និង​អារម្មណ៍​មិន​ពេញ​ចិត្ត។

២ អាកាសធាតុ

ជា​ការ​ពិត​យើង​មិន​អាច​ផ្លាស់​ប្ដូរ​អាកាសធាតុ​បាន​ឡើយ ប៉ុន្តែ​យើង​គួរ​តែ​ដឹង​ថា​វា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍​របស់​យើង។ តួយ៉ាង​ពន្លឺ​ថ្ងៃ​ផ្ដល់​ឲ្យ​យើង​នូវ​សារធាតុ​ Serotonin ដែល​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ តែ​ប្រសិន​បើ​មិន​មាន​ពន្លឺ​ថ្ងៃ​អារម្មណ៍​រីករាយ​របស់​យើង​នឹង​មាន​ការ​ថយ​ចុះ។ ​ឯ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ពេក ឬ​ត្រជាក់​ពេក​ក៏​អាច​បង្ក​ឲ្យ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង បាក់ទឹកចិត្ត និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​មាន​ថាមពល​ជំរុញ​ចិត្ត នេះ​បើ​តាម​ការ​លើកឡើង​របស់​សកលវិទ្យាល័យ Yale University

៣ គុណភាព​នៃ​ការ​គេង

ការ​គេង​ជា​កត្តា​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​យើង​ ការ​គេង​មិន​បាន​ល្អ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អារម្មណ៍​ប៉ុណ្ណោះ​ទេ​ តែ​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ថែម​ទៀត​ផង។ ភាព​ច្របូក​ច្របល់​នៃ​អារម្មណ៍​របស់​យើង​ភាគ​ច្រើន​កើត​ឡើង​ពី​ការ​គេង​មិន​បាន​ល្អ។ បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​នៃ​កាសែត​ Sleep បាន​រក​ឃើញ​ថា​មនុស្ស​ដែល​គេង​មិន​បាន​ល្អ​តែង​តែ​មាន​អារម្មណ៍ មិន​សូវ​រួស​រាយ មិន​សប្បាយ​ចិត្ត​ មិន​សូវ​មាន​អារម្មណ៍​វិជ្ជមាន​ប៉ុន្មាន​ឡើយ។

៤ អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ Junk Food

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី PLoS One បាន​រក​ឃើញ​ថា​មនុស្ស​ដែល​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​អាហារ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់​ដូច​ជា​ ផ្លែឈើ សូកូឡា និង​ Berrry អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ។ ដូច្នេះ​ហើយ​គួរ​ប្រយ័ត្ន​ទៅ​លើ​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​របស់​អ្នក​ក្រោយ​ពេល​ញុំ​វា។

៥ ឥរិយាបថ​ក្នុង​ការ​អង្គុយ​របស់​អ្នក

អ្នក​ប្រហែល​ជា​គិត​ថា​ការ​អង្គុយ​គ្មាន​អ្វី​សំខាន់​នោះ​ទេ ប៉ុន្តែ​ការ​អង្គុយ​ដែល​គ្មាន​អ្វី​ផ្អែក​សំយុង​ខ្លួន​ចុះ​ក្រោម​ពេល​កំពុង​រៀន ឬ​ធ្វើការ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្ងប់ ភ័យ នៅ​ត្រឹង អសកម្ម វិលមុខ ងងុយដេក និង​គ្មាន​ភាព​ស្វាហាប់ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​កាសែត Health Psychology៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ