ក្រោយលើកពេល ៣ ឆ្នាំ ទីបំផុត នីឡា បង្ហាញវេលារៀបការពិតប្រាកដហើយ!

ទី​បំផុត​កញ្ញា វ៉ាន់ នីឡា ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​កូន​ស្រី​តែ​មួយ​របស់ តា វ៉ិចទ័រ អ្នក​ដឹកនាំ​កម្មវិធី​កម្សាន្ត​ដ៏​ល្បី​ឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN បាន​បង្ហាញ​ឱ្យ​ដឹង​ថ្ងៃ​កំណត់​ពី​ កាលបរិច្ឆេទ​ពិធី​មង្គលការ​ខ្លួន​ច្បាស់លាស់​ហើយ ក្រោយ​ត្រូវ​លើក​ពេល​រៀបចំ​ជា​ច្រើនដង។

ថ្មី​ៗ​នេះ តារា​កំប្លែង​កំពុង​មាន​ប្រជាប្រិយ​ភាព​រូប​នេះ បាន​ចេញ​មុខ​ប្រកាស​ឱ្យ​ដឹង​ពី​ថ្ងៃ​ត្រៀម​ខ្លួន​ចូល​រោង​ជ័យ​ជាមួយ​អនាគត​ស្វាមី​កញ្ញា ត្រូវ​គេ​ស្គាល់​ថា​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ផ្អាក​ពិធី​រៀបការ ដោយសារ​ជំងឺ​កូវីដ១៩ មក​អស់​ពេល ៣ ឆ្នាំ​មក​ហើយ​នោះ។ តាម​រូបភាព​ធៀបការ នីឡា បង្ហាញ​ឱ្យ​ឃើញ​ថា ថ្ងៃ​មង្គល​ជ័យ​របស់​នាង​នឹង​រៀបចំ​ឡើង​នៅ​អំឡុង​ខែ មីនា ឆ្នាំ ២០២២ ខាង​មុខ​នេះ​នៅ​សណ្ឋាគារ សុខា ប៉ុន្តែ​សម្រាប់​ថ្ងៃ​ទី​ប៉ុន្មាន​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ឡើយ ព្រោះ​តារា​កំប្លែង​ស្រី​រូប​នេះ​បាន​ដាក់ Sticker បាំង​ទៅ​ហើយ។

កាលពី​ថ្ងៃ ១៣ ខែ​កុម្ភៈ​កន្លង​ទៅ ​នីឡា ​គ្រាន់តែ​ លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​ថា៖ «អ្នកណា​ជំពាក់​ចំណងដៃ​នីឡា​ខ្លះ​ចេញ​មុខ​មក លើក ៣ ឆ្នាំហើយ សុំ​ប្រាកដ​ខែ​ក្រោយ​នេះ​ហើយ»។

ក្រោយ​ដំណឹង​ដ៏​ល្អ​មួយ​នេះ​បាន​បង្ហាញ​ទៅ ឃើញ​វត្តមាន​មិត្ត​អ្នក​សិល្បៈ និង​ហ្វេន​ៗ​អ្នក​គាំទ្រ​មិន​តិច​ទេ នាំគ្នា​សម្ដែង​ក្តី​ត្រេកអរ ព្រម​ទាំង​បាន​ចូល​រួម​អបអរសាទរ​ដល់​គូស្នេហ៍​ខាង​លើ។ កញ្ញា វ៉ាន់ នីឡា បាន​បញ្ជាក់​ថា ពិធី​រៀបការ​របស់​នាង​ត្រូវ​លើក​ពេល​អស់​រយៈ​ពេល ៣ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ ១៩ ស្រប​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តួលេខ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​បម្លែង​ថ្មី​អូមីក្រុង បាន​កំពុង​រីក​រាល​ដាល​ក្នុង​ប្រទេស​ដែល​ជា​រឿង​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង