កែប្រែ​ទម្លាប់ ៣យ៉ាង​នេះនឹង​​ជួយ​អ្នក​ពី​ការ​ឈឺ​ចង្កេះ​បាន

ការ​ឈឺ​ចង្កេះ​ដែល​យើង​តែង​តែ​ឃើញ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​ចាស់ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​ចំពោះ​ក្មេង​ជា​ច្រើន​ផង​ដែរ។ បើ​យោង​ទៅ​តាម​របាយការណ៍​វិទ្យាស្ថាន​សុខាភិបាល​បាន​បង្ហាញ​ថា​មនុស្ស​វ័យ​ជំទង់​មាន​អត្រា​ឈឺ​ចង្កេះ​ដល់​ទៅ​​ ១០ភាគរយ​ដែល​ជា​តួ​លេខ​ដ៏​ខ្ពស់​មួយ​ក្នុង​វ័យ​នេះ។ យ៉ាង​ណា​មិន​ថា​អ្នក​ចាស់​ឬ​ក្មេង​ ប្រសិន​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ ឬ​ចង់​ការពារ​វា​អ្នក​គួរ​តែ​ចាំ​រឿង៣​យ៉ាង​នេះ​ទុក​ក្នុង​ចិត្ត។

១ របៀប​អង្គុយ

របៀប​អង្គុយ​ដែល​ត្រឹម​ត្រូវ​មាន​ឈ្មោះ​ថា មុំ​បើក​ចំហ ឬ Open Agle គឺ​ភ្លៅ​របស់​អ្នក​ត្រូវ​តែ​ទាប​ជាង​កៅអី ហើយ​សំយុង​ចុះ​ទៅ​ក្រោម។ វា​ធ្វើ​ឲ្យ​រាងកាយ និង​ភ្លៅ​របស់​អ្នក​មាន​មុំ​ ៩០​ដឺក្រេ។ វិធី​នេះ​ធ្វើ​ឲ្យ​ឆ្អឹង​ត្រកៀត​របស់​អ្នក​ស្ថិត​ក្នុង​ទីតាំង​ដែល​ត្រឹម​ត្រូវ​ និង​ឆ្អឹង​ខ្នង​ស្រប​ទៅ​តាម​លំនាំ​ធម្មជាតិ​របស់​វា។ អ្នក​គួរ​តែ​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ការពារ​ការ​ឈឺ​ឆ្អឹង​ខ្នង និង​ចង្កេះ។

២ លើក​របស់​ឲ្យ​បាន​ត្រឹម​ត្រូវ

ការ​ឈឺ​ចង្កេះ​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ការ​លើក​របស់​របរ រុញ ឬ​ងើប​ដែល​មិន​ត្រឹម​ត្រូវ​ពេល​អោន។ ប្រសិន​បើ​អ្នក​ត្រូវ​លើក​របស់​ធ្ងន់​ សាក​ល្បង​តាម​វិធី​ខាង​ក្រោម​នេះ៖

  • ត្រូវ​ច្បាស់​ថា​ខ្លួន​អ្នក​មាន​លំនឹង
  • ទៅ​ឲ្យ​កៀក​របស់​ដែល​ត្រូវ​លើក​នោះ​ និង​ធ្វើ​ខ្នង​ឲ្យ​ត្រង់។ ផ្អៀង​ត្រគាក ប្រឹង​ក្បាល​ពោះ​ ហើយ​អត់​ដង្ហើម​ពេល​លើក។
  • លុត​ជង្គង់​ ចាប់​របស់​ ហើយ​ងើប​ឡើង​ដោយ​ឈរ​ឲ្យ​ត្រង់​ពេល​លើក​វា​ឡើង
  • ជៀសវាង​ការ​លើក​របស់​ធ្ងន់​ហើយ​បែរ​ក្នុង​ពេល​តែ​មួយ

៣ របៀប​ដែល​អ្នក​សម្រាក​ ឬ​ដេក​លេង

ការ​គេង​ផ្ងារ​គឺ​ល្អ​សម្រាប់​ខ្នង ឬ​ចង្កេះ​របស់​អ្នក​។ ប៉ុន្តែ​ការ​គេង​លេង​ដោយ​ផ្គាប់​មុខ​អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​ខ្នង និង​ចង្កេះ​របស់​អ្នក​ដោយ​សារ​តែ​ពេល​គេង​លេង​ផ្គាប់​មុខ​ឆ្អឹង​ក​របស់​អ្នក​ងើប​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​ខ្នង​ និង​ចង្កេះ​របស់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ