មក​ស្គាល់​ពី​ច្បាប់ ២១/៩០ ដែល​អាច​ជួយ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ឡើង

រឿង​ថ្ងៃ​ស្អែក​អាច​មិន​សំខាន់​ដូច​អ្វី​ដែល​អ្នក​បាន​ធ្វើ​ក្នុង​ថ្ងៃ​នេះ​ឡើយ​ដោយ​ហេតុ​ថា​រឿង​ថ្ងៃ​ស្អែក​ត្រូវ​បាន​កំណត់​ដោយ​រឿង​នៅ​ថ្ងៃ​នេះ ហើយ​រឿង​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ទម្លាប់។ បើ​អ្នក​មាន​ទម្លាប់​ល្អ​ច្រើន​ជាង​ទម្លាប់​អាក្រក់​នោះ​ជីវិត​អ្នក​នឹង​ស្រស់​បំព្រង តែ​បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ច្រើន​នោះ​ជីវិត​អ្នក​នឹងយ៉ាប់យ៉ឺន។ ទម្លាប់​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​ក្នុង​ការ​កែប្រែ​បំផុត​ដោយ​វា​ត្រូវ​ការ​ពេល និង​ភាព​អត់ធ្មត់។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​ច្បាប់​មាស ២១/៩០ ដែល​អាច​ជួយ​ឲ្យ​អ្នក​កែ​ប្រែ​ទម្លាប់​អាក្រក់​ចេញ​ពី​ជីវិត​បាន។

តើ​ច្បាប់ ២១/៩០ គឺ​ជា​អ្វី?

ដើម្បី​ឲ្យ​ស្រួល​យល់​លេខ 21 គឺ​តំណាង​ឲ្យ​រយៈ​ពេល​ 21 ថ្ងៃ​ដែល​ជា​រយៈ​ពេល​ក្នុង​ការ​បង្កើត​ទម្លាប់​ថ្មី​មួយ ឯ​លេខ 90 តំណាង​ឲ្យ​រយៈ​ 90 ថ្ងៃ​ជា​រយៈ​ពេល​ក្នុង​ការ​កែ​ប្រែ​ទម្លាប់​នោះ​ឲ្យ​ទៅ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​​មិន​អាច​ខ្វះ​វា​បាន។ ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦០ ដោយ​លោក  Dr Maxwell Maltz។

ច្បាប់ 21/90 ពិបាក ប៉ុន្តែ​អ្នក​អាច​ធ្វើ​វា​បាន

ការ​និយាយ​គឺ​ងាយ​ស្រួល ប៉ុន្តែ​ការ​ធ្វើ​ពិត​ជា​ពិបាក​ដោយ​វា​ទាម​ទារ​ការ​ប្ដេជ្ញា​ចេញ​ពី​ខាង​ក្នុង​របស់​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ក្នុង​ការ​អនុវត្ត​ច្បាប់​មួយ​នេះ​ឲ្យ​បាន​ជោគជ័យ៖

១ កំណត់​ទម្លាប់ និង​រៀបចំ​ផែនការ

ជា​ដំបូង​អ្នក​ត្រូវ​ស្វែង​រក ឬ​កំណត់​ឲ្យ​បាន​ជា​មុន​សិន​នូវ​ទម្លាប់​ណា​ដែល​អ្នក​ចង់​បំបាត់​វា និង​ទម្លាប់​ណា​ដែល​អ្នក​ចង់​បង្កើត​ថ្មី។ បន្ទាប់​មក​កំណត់​ផែន​ការ​របស់​អ្នក​តើ​គួរ​ធ្វើ​វា​ដោយ​របៀប​ណា​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​របស់​អ្នក។

២ រក្សា​ភាព​វិជ្ជមាន

នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​វា​ការ​គិត​អវិជ្ជមាន​អាច​នឹង​កើត​មាន​ឡើង​ដូចជា ខ្ញុំ​ប្រហែល​ជា​ធ្វើ​មិន​បាន​ទេ ឬ ខ្លាច​អ្នក​ដទៃ​រិះ​គន់ជាដើម។ ដូច្នេះ​អ្នក​ហើយ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​នៅ​វិជ្ជមាន អ្នក​អាច​គិត​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់ ពី​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ ហើយ​ការ​កែប្រែ​ទម្លាប់​នេះ​គឺ​ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ប្រសើរ​ឡើង និង​ដើម្បី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន។

៣ ចាប់​ផ្ដើម​ពី​ជំហាន​តូច​ៗ

ជំហាន​តូច​មាន​ហានិភ័យ​ទាប និង​ឱកាស​ជោគជ័យ​ខ្ពស់។ ការ​ចាប់​ផ្ដើម​ជំហាន​ធំ​ខ្លាំង​ពេក​ដែល​លើស​ពី​សមត្ថភាព​របស់​អ្នក​ វា​អាច​នឹង​បំបាក់​ទំនុក​ចិត្ត​របស់​អ្នក​បើ​សិន​អ្នក​បរាជ័យ។ យ៉ាង​ណា​បើ​អ្នក​ចាប់​ផ្ដើម​ពី​ជំហាន​តូច​ៗ​វា​និង​ជួយ​បង្កើន​ទំនុក​ចិត្ត​ និង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​កាន់​តែ​ចង់​ធ្វើ​វា​។

៤ អត់ធ្មត់

អ្នក​ត្រូវ​តែ​បន្ត​ប្ដេជ្ញា​ចិត្ត​បើ​សិន​ជា​ចង់​កែ​ប្រែ​ទម្លាប់​អាក្រក់ ឬ​បង្កើត​ទម្លាប់​មួយ​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ ជីវិត​របស់​អ្នក​។ ភាព​អត់ធ្មត់​គឺ​ជា​កូន​សោ​ដ៏​សំខាន់​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ដែល​មាន​រយៈ​វែង​បែប​នេះ។

៥ បន្ត​ធ្វើ​វា

នៅ​ពេល​ដែល​អ្នក​បង្កើត​ទម្លាប់​ថ្មី​មួយ​បាន​ហើយ​ អ្នក​ក៏​អាច​បន្ត​បង្កើត​ទម្លាប់​ថ្មី​បន្ថែម​ទៀត​តាម​វិធី​សាស្ត្រ​ដែល​អ្នក​បាន​ប្រើ​នោះ​។ ដូច្នេះ​ហើយ​វា​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ទម្លាប់​រយៈ​ពេល​ ៩០​ថ្ងៃ​ និង​ការ​បង្កើត​ទម្លាប់​ល្អ​ថ្មីៗ​ឲ្យ​បាន​កាន់​ច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ