រំភើប! ក្រុមចម្រៀងដ៏ល្បី La Cima Cartel ប្រកាសធ្វើ Solo Concert មានសិល្បករជាតិ-អន្តរជាតិចូលរួមជាច្រើន

ទីបំផុតការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របានក្លាយជាការពិតហើយ ដោយក្រុមចម្រៀងបុរសដ៏ល្បីប្រចាំប្រទេសកម្ពុជា La Cima Cartel បានប្រកាសធ្វើ Solo Concert ជាលើកដំបូងរបស់ខ្លួន។ Solo Concert ដំបូងរបស់ La Cima Cartel នឹងធ្វើឡើងនៅថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយមានវត្តមានភ្ញៀវពិសេស ជាសិល្បករជាតិ និង អន្តរជាតិចូលរួមផងដែរ។

នេះជាការប្រគំតន្ត្រី Solo ដ៏អស្ចារ្យមួយសម្រាប់ក្រុមចម្រៀងបុរសខាងលើ ដោយនឹងការសម្ដែងជាមួយ Show ពិសេសៗជាច្រើន អមជាមួយបទចម្រៀងល្បីៗមិនក្រោម ២០បទនោះទេ។ អាចនិយាយបានថា នេះជាការសម្ដែងដ៏ពិសេសដែលមានរយៈពេលវែងជាងគេរបស់ពួកគេ ដែលនឹងធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវទៅតាមចង្វាក់ភ្លេង ការសម្ដែងដ៏ពិសេស និងឆាកតន្ត្រីដ៏អស្ចារ្យ។

បើទោះជាកន្លងទៅក្រុមចម្រៀងដ៏ល្បីខាងលើធ្លាប់បានបង្ហាញខ្លួនលើឆាកតន្ត្រីជាច្រើនហើយក្ដី ប៉ុន្តែការប្រគុំតន្ត្រី Solo គឺជាអ្វីដែលអ្នកគាំទ្រក្រុមតារាចម្រៀងរ៉េបទាំង ៧រូប ចង់ឃើញពួកគេបង្ហាញវត្តមានលើឆាកផ្ទាល់ខ្លួនដ៏អស្ចារ្យ។ ការប្រគំតន្ត្រី Solo របស់ La Cima Cartel ដោយគ្រោងធ្វើឡើងខាងមុខនេះមានឈ្មោះថា «La Cima Cartel x Grab: Next Level» ដែលនឹងធ្វើឡើងនៅ Aeon Hall Sen Sok City។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែអន្ទះសាទៀតនោះ Solo Concert នេះ មិនត្រឹមតែបង្ហាញវត្តមានយ៉ាងពិសេសពី La Cima Cartel នោះទេ ប៉ុន្តែក៏មានការអញ្ជើញចូលរួមពីសិល្បករជាតិ និង អន្តរជាតិជាច្រើនរូបទៀតដែរ។ ជាក់ស្ដែង Milli ជា​តារា​ចម្រៀង​រ៉េប និង​ជា​តារា​ចម្រៀង​លេចធ្លោរនៅអាស៊ាន នឹងមកសំដែងលើកទីមួយនៅកម្ពុជា ជាមួយក្រុម La Cima Cartel នេះផងដែរ​។

បណ្ដាហ្វេនដែលស្រឡាញ់វិស័យរ៉េប កុំភ្លេចត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយ ជាមួយការប្រគំតន្ត្រី Solo Concert របស់ La Cima Cartel ​ព្រមទាំងវត្តមានសិល្បករល្បីៗជាច្រើនទៀតរួមមាន៖ MONETREY EK, JADY, SOPHIA KAO , TEP PISETH & NPN និង Milli ។ សំបុត្រ Standard តម្លៃ ១៨ដុល្លារ អាចស្វែងរកទិញបាននៅលើ App LIVE. by Wonderpass​។ កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០ យប់៕

សូមទស្សនា វីដេអូខាងក្រោម៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *