ពេលវេលាសល់ត្រឹម ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី ៣២ដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនឹងចូលមកដល់ជាផ្លូវការ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ដែលពលរដ្ឋកម្ពុជារំភើបក្នុងការស្វាគមន៍ នឹងរៀបចំការប្រកួតកីឡាចំនួន៣៦ប្រភេទ លើទីតាំងជាច្រើននៅរាជធានីភ្នំពេញ និងខេត្តចំនួន៤ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

នៅរាជធានីភ្នំពេញទីតាំងសំខាន់ៗត្រូវបានកំណត់មានចំនួន៣ គឺពហុកីឡដ្ឋានជាតិអូឡាពិក ពហុកីឡដ្ឋានមរតកតេជោ មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ និងទីតាំងនានាមួយចំនួនផ្សេងទៀត។ ឯប្រភេទកីឡាដែលត្រូវប្រកួតមុនពិធីបើកព្រឹត្តិការណ៍ជាផ្លូវការមានចំនួន ១០ប្រភេទកីឡារួមមាន៖
- កីឡាបាល់ទាត់៖ វិញ្ញាសាបុរស ត្រូវចាប់ផ្តើមប្រកួតចាប់ពីថ្ងៃពី ២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានព្រីនស៍។ ចំណែកវិញ្ញាសាបាល់ទាត់នារីកម្ពុជា ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន RSN និងស្តាតចាស់។
- អុកចត្រង្គ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
- គ្រីឃីត ចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី២៩ ខែមេសា នៅទីលាន AZ Group Cricket តាមផ្លូវ៦០ម៉ែត្រ។
- កីឡាអេឡិចត្រូនិក ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី៤ នៅហ្គាណាវើលដ៍ និងផ្សារអូឡាំព្យា ។
- ហុកគី ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០១ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ Dinasaur Park Hall ។
- ទូកក្តោង ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០១ ខែឧសភា នៅឆ្នេរសមុទ្រព្រះសីហនុ។
- កីឡាឧបសគ្គ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៣ ខែឧសភានៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ Car Park ។
- បាល់ទះ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៣ នៅពហុកីឡដ្ឋានជាតិ។
- ជឺជីតស៊ូ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៤ ខែឧសភា និងបន្តថ្ងៃទី ៦ដល់ទី៧ ខែឧសភានៅមជ្ឈមណ្ឌលជ្រោយចង្វារ Hall B ។
- គុនល្បុក្កតោ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៤ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ Hall C៕




























Account
Security
Favourite Content