ទំនាយ​ ៣ ​ថ្ងៃពេល​ចូលឆ្នាំ​ថ្មី មាន​ហេតុភេទ​ចម្លែក​ៗកើត​ឡើង​ គួរ​តែ​ប្រយ័ត្ន!

ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​កាន់​តែ​ខិត​មក​ជិត​បែប​នេះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដ​ជា​បាន​ត្រៀម​ចិត្ត​ត្រៀម​កាយ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំ​ខាល​ ដើម្បី​សុំ​សេចក្ដី​សុខ​សួស្ដី​សិរី​មង្គល​គ្រប់​ៗ​គ្នា​ជាក់ជា​មិន​ខាន។ ជា​រៀងរាល់​ឆ្នាំ ថ្ងៃ​ចូលឆ្នាំ​ទាំង​ ៣ ​តែងតែ​មាន​ទំនាយ​ថា​នឹង​មាន​ហេតុភេទ​អ្វី​ដែល​អាច​កើត​ឡើង​នូវ​ថ្ងៃ​មហាសង្ក្រាន្ត​ទាំង​បី​ ដោយ​ឡែក​ក្រឡេក​មក​មើល​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​នៅ​ក្នុង​ឆ្នាំ​ខាល​នេះ​វិញ ​គឺ​មាន​ហេតុភេទ​មិន​ធម្មតា​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។

បើ​តាម​​​ឯកឧត្ដម អ៊ឹម បុរិន្ទ នាយក​នៃ​គណៈកម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ និង​ជា​បុគ្គល​មួយ​រូប​ដែល​តែងតែ​ចង​ក្រង​សៀវភៅ​មហាសង្ក្រាន្ត​ខ្មែរ​បាន​ឲ្ យAMS ដឹង​អំពី​ទំនាយ​តាម​ថ្ងៃ​មហាសង្ក្រាន្ត​ទាំង​បី​ដូច​ខាង​ក្រោម​៖

​-ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​ចូល​ឆ្នាំ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ទំនាយ​ថា៖ ឆ្នាំ​នោះ​ព្រះរាជា​ ព្រះសង្ឃ រាជ​គណៈ​ព្រឹទ្ធាចារ្យ​ចាស់​ស្រុក​នឹង​កើត​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ខ្លោច​ផ្សារ​ចិត្ត​ច្រើន​ជា​អនេក។

ទំនាយ​ថ្ងៃ​វ័នបត ត្រូវ​នឹង​ថ្ងៃ សុក្រ​ទំនាយ​ថា៖ ឆ្នាំ​នេះ​ម្ទេស​នឹង​មាន​តម្លៃ សត្វ​ត្មាត ក្អែក​ស្លាប់​ដោយ​សារ​ជំងឺ​អាសន្ន​រោគ សត្វ​ព្រៃ​ទាំង​ឡាយ​នឹង​វិនាស​អន្តរាយ​ទៅ​ដោយ​ប្រការ​ផ្សេងៗ​ តែ​ឯ​ស្ត្រី​មេម៉ាយ​នឹង​មាន​លាភ។

ទំនាយ​ថ្ងៃ​ឡើង​ស័ក ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ទំនាយ​ថា៖ ឆ្នាំនេះពពួក​ទាហាន​ក្លាហាន​ទាំងឡាយ​ប្រកប​ដោយ​សេចក្ដី​សុខ ​និង​មាន​វិជ្ជា​ការ​ផ្សេង​ៗ ទោះបី​ធ្វើ​យុទ្ធ​សង្គ្រាម​ និង​បច្ចាមិត្ត​គ្រប់​ទិសទី ក៏​នឹង​មាន​ជ័យ​ជម្នះ​គ្រប់​ពេល​វេលា។ ទឹក​ភ្លៀង​ទឹក​ទន្លេ​ធំ តែ​មាន​កើត​ចោរ​ឃ្មួយ ចោរ​លួច​ចោរ​ប្លន់​ច្រើន។ ​

ពេល​វេលា​មហា​សង្ក្រាន្ត៖ ចូលឆ្នាំ​នៅ​វេលា​ម៉ោង​ ១០ ​ព្រឹក នោះ​ព្រះនាង​ទេពធីតា​ឈរ​ក្លាហាន​នៅ​លើ​ពាហនៈ​ទំនាយ​ថា៖ បរិជន​ទាំងឡាយ​នឹង​មាន​សេចក្ដី​វិបត្តិ ប្រែ​ត្រលប់​ទៅ​ជា​ប្រការ​ដទៃ​ផ្សេង​នានា​ជា​អនេក។ ខុណ្ណាង​ទាំងឡាយ​នឹង​ក្ដៅ​ក្រហាយ​ចិត្ត​ជា​អនេកប្បការ។

គួរបញ្ជាក់ផងដែរថាទេពធីតា​ឆ្នាំ​ថ្មី ២០២២ ដែល​នឹង​យាង​មក​គ្រប់​គ្រង​ជម្ពូ​ទ្វីប​មនុស្ស​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៤ ខែ​មេសា វេលា​ម៉ោង​១០និង​០០​នាទី​ព្រឹក​ខាងមុខ​គឺ​ជា​បុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម​មាន​ព្រះនាម​ថា ករិណីទេវី គង់​នៅ​ចាតុ​មហា​រាជកា​ទ្រង់​អម្ពរ​ពណ៌​បៃតង លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត​ផ្កា​មន្ទារ អាភរណៈ​កែវ​មរកត​ភក្សាហារ​ដែល​ជា​គ្រឿង​អលង្ការ​ ទ្រង់​សោយ​សណ្ដែក-ល្ង ព្រះហស្ត​ស្ដាំ​ទ្រង់​កង្វេរ ឯ​ព្រះហស្ត​ឆ្វេង​ទ្រង់​កាំភ្លើង​(វជិរៈ) ទ្រង់​គង់​ឈរ​បើក​ព្រះនេត្រ​នៅ​លើ​ខ្នង​ដំរី​(គជសារ) ជា​យាន​ពាហនៈ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ