ដឹងនៅ៖ ខែក្តៅបើចង់រក្សាជាតិទឹកក្នុងខ្លួន ដាច់ខាតកុំញុំាអាហារ ៤ ប្រភេទនេះ

យើង​គ្រប់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ថា​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​មាន​សារៈសំខាន់​ប៉ុណ្ណា​នៅ​ក្នុង​រដូវ​ក្ដៅ។ ការ​ផឹក​ទឹក​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​ជួយ​ឲ្យ​យើង​យក​ឈ្នះ​កម្ដៅ​បាន ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​​បាត់​បង់​ជាតិ​ទឹក​ទៅ​វិញ​ វា​អាច​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង និង​ប៉ះពាល់​ដល់​សុខភាព។ ខាង​ក្រោម​នេះ​គឺ​ជា​អាហារ​ទាំង​ ៤ ប្រភេទ​ដែល​អ្នក​គួរ​ចៀសវាង​បើ​ចង់​រក្សា​ជាតិ​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​រដូវ​ក្ដៅ។

១ អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់

ជាតិ​ប្រៃ​កាន់​តែ​ខ្ពស់​អាច​ធ្វើ​ឲ្យ​អ្នក​ជួប​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា ហើមពោះ សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​បេះដូង។ យ៉ាង​ណា​អំបិល​មាន​ផ្ទុក​នូវ​សារធាតុ​សូដ្យូម​ខ្ពស់ កាល​ណា​ដែល​សូដ្យូម​ចូល​ទៅ​ក្នុង​រាងកាយ វា​ធ្វើ​ឲ្យ​​នោម​ច្រើន ហើយ​ការ​បាត់​បង់​ជាតិ​ទឹក​នឹង​កើត​ឡើង។ វា​មាន​ន័យ​ថា​រាងកាយ​នឹង​បញ្ចេញ​ជាតិ​ទឹក​ពី​កោសិកា ដូច្នេះ​ហើយ​ការ​កាត់​បន្ថយ​អំបិល​នៅ​ក្នុង​អាហារ​ជា​រឿង​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន។

២ តែ និង​កាហ្វេ

បើ​សិន​ជា​អ្នក​ពិត​ជា​ចង់​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ខែ​ក្ដៅ​ គួរ​ចៀសវាង​ ឬ​យ៉ាង​ហោច​ណាស់​កាត់​បន្ថយ​ការ​ពិសា​កាហ្វេ និង​តែ​ក្ដៅ។ ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ឡើង​កម្ដៅ និង​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

៣ អាហារ​ហិល

ការ​ចៀស​វាង​អាហារ​ហឹរ​ក្នុង​ខែ​ក្ដៅ​គឺ​ជា​រឿង​ដ៏​ចាំ​បាច់​មួយ​ ដោយ​សារ​តែ​វា​អាច​ដាក់​បន្ទុក​ទៅ​ដល់​សុខភាព​របស់​អ្នក។ អាហារ​ហឹរ​ភាគ​ច្រើន​គឺ​មាន​សារជាតិ​ Capsaicin ដែល​ប៉ះពាល់​ដល់ pitta dosha ដែល​ទទួល​ខុស​ត្រូវ​ប្រព័ន្ធ​រំខាន​ ធ្វើ​ឲ្យ​រាងកាយ​កើន​កម្ដៅ បែកញើស បាត់​បង់​ជាតិ​ទឹក​ និង​អាច​ឈឺ​ផង​ដែរ។

៤ អាហារ​បំពង​ និង​ junk food

វា​មិន​មែន​ជា​រឿង​ដែល​ថ្មី​នោះ​ទេ​ដែល​អាហារ​បំពង​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​មាន​ហេតុ​ផល​ធំ​មួយ​ទៀត​ដែល​អ្នក​គួរ​ដឹង​ដើម្បី​កាត់​បន្ថយ​វា។ មិន​ថា​បឺហ្គឺ ភ្លៅមាន់​បំពង ដំឡូង​បារាំង​បំពង​នោះ​ទេ​ អាហារ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​បាត់​បង់​ជាតិ​ទឹក។ ម្យ៉ាង​ទៀត​វា​ពិបាក​ក្នុង​ការ​រំលាយ​ខ្លាំង​ណាស់​នៅ​ក្នុង​ខែ​ក្ដៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម