មូល​ហេតុ​នៃ​ការ​កើត​មុន​នៅ​កន្លែង​ខុស​ៗ​គ្នា​គឺ​ដោយ​សារ​កត្តា​សុខភាព​ទាំង​អស់​នេះ

ទីតាំង​នៃ​ការ​កើត​មុន​អាច​ប្រាប់​ពី​បញ្ហា​សុខភាព​របស់​អ្នក​។ ការ​កើត​មុន​អាច​បង្ក​មក​ពី​កត្តា​ជា​ច្រើន​ ទាំង​កត្តា​ខាង​ក្រៅ​និង​ខាង​ក្នុង។ មនុស្ស​ជា​ច្រើន​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​កត្តា​ខាង​ក្នុង​ខ្លួន​ដែល​អាច​បណ្ដាល​ឲ្យ​កើត​មុន​ប៉ុន្មាន​នោះ​ទេ។ វេជ្ជបណ្ឌិត​ Roshini Raj បាន​លើក​ឡើង​ថា រាប់​ចាប់​តាំង​ពី​ការ​គេង​ និង​ខ្យល់​ដែល​អ្នក​ដក​ដង្ហើម​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក។ លោកស្រី​បន្ត​ថា ស្បែក​ល្អ​កើត​ឡើង​ពី​ការ​យក​ចិត្ត​ទុកដាក់ពី​រាង​កាយ​ និង​អ្វី​ដែល​អ្នក​ញុំា​ចូល​ទៅ​ក្នុង​ខ្លួន​។ យ៉ាង​ណា​យើង​ក្រឡេក​មក​មើល​ពី​មូលហេតុ​នៃ​ការ​កើត​មុន​នៅ​កន្លែង​ខុស​ៗ​គ្នា​។

ថ្ងាស

ការ​កើត​មុន​នៅ​លើ​ថ្ងាស​គឺ​ជា​ការ​ព្រមាន​មួយ​ទាក់ទង​នឹង​បញ្ហា ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បង្ក​ឡើង​ពី​របប​អាហារ​មិន​ល្អ​។ ម្យ៉ាង​ទៀត​មុន​លើ​ថ្ងាស​ក៏​អាច​បង្ក​មក​ពី​កត្តា​ផ្សេង​ទៀត​ដូច​ជា​សក់ ឬ​មួក​ដែល​អ្នក​ពាក់​កង្វក់​ជាដើម។

យើង​ទៅ​តាម​វេជ្ជបណ្ឌិត​ Roshini Raj ការ​គេង​ឲ្យ​បាន​ ៧ម៉ោង​ក្នុង​មួយ​ថ្ងៃ ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ ញុំា​អាហារ​ឲ្យ​បាន​ទៀង​ទាត់​នឹង​ត្រឹម​ត្រូវ និង​លើក​សក់​ឬ​មួក​កុំ​ឲ្យ​ប៉ះ​នឹង​ថ្ងាស​អាច​ជួយ​កាត់​បន្ថយ​ការ​កើត​មុន​បាន​។

ថ្ពាល់

ការ​កើត​មុន​​នៅ​លើ​ថ្ពាល់​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​ដង្ហើម​ ខណៈ​ថ្ពាល់​ផ្ទៃ​ខាង​ក្រោម​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​សុខភាព​មាត់​ធ្មេញ និង​បាក់តេរី​នៅ​លើ​ផ្ទៃ​មុខ។

សម្រាប់​ការ​កើត​មុន​លើ​ផ្ទៃ​មុខ Dr. Raj បាន​ណែនាំ​ឲ្យ​សម្អាត​ខ្យល់​ក្នុង​ផ្ទះ​ឲ្យ​បាន​ល្អ​ និង​សម្ភារៈ​មួយ​ចំនួន​ដែល​ប៉ះ​ផ្ទាល់​នឹង​មុខ​ដូចជា គ្រឿង​តុបតែង​មុខ ភួយ​ខ្នើយ និង​ទូរស័ព្ទ​ឲ្យ​បាន​ញឹកញាប់។

ច្រមុះ

មុនច្រមុះ​កើត​ឡើង​ដោយ​សារ​កត្តា​អតុល្យភាព​នៃ​ក្រពះ​ពោះ​វៀន ឬ​អាឡែហ្ស៊ី​អាហារ​។ ឡើងមុនត្រង់​តំបន់​ច្រមុះ​បង្ហាញ​ថា​អ្នក​កំពុង​ញ៉ាំ​ម្ហូប​អាហារ ហឹរ សាច់​និង​អំបិល​ច្រើន​ពេក​ដែល​នាំ​​ឱ្យ​ក្រពះ​មិន​រំលាយ​អាហារ។

អ្នក​ជំនាញ​ជា​ច្រើន​បាន​ណែ​នាំ​ គួរ​កាត់​បន្ថយ​ពពួក​សាច់​ក្រហម ហើយ​គួរ​ញុំ​បន្លែ​ផ្លែ​ឈឺ និង​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់។

ខ្នង​ ស្មា និង​ដៃ

ការ​កើត​មុន​នៅ​តំបន់​នេះ​គឺ​កើត​ឡើង​ដោយ​សារ​ការ​ប្រែប្រួល​អ័រម៉ូន និង​ហ្សែន។ ជួន​កាល​វា​ក៏​អាច​បណ្ដាល​មក​ពី​ប្រភេទ​សម្លៀកបំពាក់​ដែល​អ្នក​ពាក់​អាច​ប៉ះពាល់​ទៅ​ដល់​ស្បែក។

Dr. Raj ណែនាំ​ថា​អ្នក​ត្រូវ​តែ​ពាក់​សម្លៀក​បំពាក់​ដែល​ស្អាត​ជានិច្ច និង​សម្លៀក​បំពាក់​ដែល​តឹង​ពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន