វិធី ៥យ៉ាង​បំបាត់​​ឈឺ​ក​ដោយ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ​ពេទ្យ

នា​កន្លះ​ខែ​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ស្ទើរ​តែ​ទូទាំង​ប្រទេស។ ខណៈ​​ដែល​ភ្លៀង​បង្អុរ​មក​ ផ្ដាសាយ​ និង​ជំងឺ​ផ្សេង​ទៀត​ក៏​មក​ព្រម​ជា​មួយ​នឹង​គ្នា​ផង​ដែរ ហើយ​អ្វី​ដែល​ឈឺ​ញឹកញាប់​មិន​ងាយ​ទៅ​ណា​សោះ​គឺ​ឈឺ​ក​ ដែល​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ចាប់​តាំង​ពី​ការ​និយាយ ញុំា​ ផឹក​ និង​ដេក​ជា​ដើម។ យ៉ាងណា​មិញ ថ្ងៃនេះយើងមក​ដឹង​ពី​វិធី​ ៥យ៉ាង​ដែល​អាច​ប្រឆាំង​នឹង​ការ​ឈឺ​ក​បាន​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​ពេទ្យ។

១ ទឹកឃ្មុំ

ទឹកឃ្មុំ​លាយ​ជា​មួយ​នឹង​តែ ឬ​ទឹកឃ្មុំ​សុទ្ធ​គឺ​ជា​ថ្នាំ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ក្នុង​ផ្ទះ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ទឹក​ឃ្មុំ​មាន​សមត្ថភាព​ព្យាបាល​ក្អក​ពេល​យប់​ល្អ​ជាង​ក្អក​ពេល​ថ្ងៃ។ លើស​ពីនេះ ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​វា​ជួយ​ព្យាបាល​ជំងឺ​ឈឺ​ក​ដ៏​មាន​ប្រសិទ្ធ​ភាព។

២ ទឹក​អំបិល​

ការ​ខ្ពុរ​មាត់​ជា​មួយ​ទឹក​អំបិល​ជួយ​សម្រួល​បំពង់ក​បាន​យ៉ាង​ល្អ​បំផុត។ ម្យ៉ាង​ទៀត​ខ្ពុរ​មាត់​ជា​មួយ​ទឹក​អំបិល​ថែម​ទាំង​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​បំពង់​ក​ផង​ដែរ។ អំបិល​កន្លះ​ស្លាបព្រា​ជា​មួយ​នឹង​ទឹក​ក្ដៅ​មួយ​កែវ​ ខ្ពុរ​ហើយ​ខ្ជាក់​វា​ចេញ​ៗ រយៈ​ពេល​ ៣ម៉ោង​ក្រោយ​បំពង់​ក​របស់​អ្នក​នឹង​ធូរស្រាល។

៣ ស៊ុប​មាន់

ស៊ុប​មាន់​ជា​អាហារ​ដ៏​ពេញ​និយម​សម្រាប់​ជំនួយ​កម្លាំង​ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​បំបាត់​ការ​ឈឺ​ក​ផង​ដែរ។ ស៊ុប​មាន់​ជួយ​កាត់​បន្ថយ​សំបោរ​ក្នុង​ច្រមុះ​របស់​អ្នក និង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ក្នុង​បំពង់ក​ផង​ដែរ។

៤ សំណើម និង​ចំហាយ​ទឹក​ក្ដៅ

ងូត​ទឹក​ក្ដៅ​ ឬ​ស្រង់​ចំហាយ​ទឹក​ក្ដៅ។ ពេល​ដែល​មាន​ចំហាយ​ទឹក​ក្ដៅ​កាន់​តែ​ខ្លាំង ចូល​ដក​ដង្ហើម​ចូល​ឲ្យ​កាន់​តែ​ខ្លាំង​ដែល​វា​អាច​ជួយ​សម្អាត​បំពង់ក​របស់​អ្នក។ បើ​យោង​ទៅ​តាម​វេជ្ជបណ្ឌិត Allan បាន​និយាយ​ថា​វា​ជួយ​កម្ចាត់​សំបោរ និង​សម្រួល​បំពង់ក​អ្នក​បាន​ល្អ​បំផុត។

៥ សម្រាក

​វិធី​សាស្ត្រ​ក្នុង​ការ​ព្យាបាល​បំពង់ក​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​គឺ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ នៅ​ពេល​ដែល​អ្នក​គេង​ធ្វើ​ឲ្យ​សំឡេង​ និង​រាង​កាយ​របស់​អ្នក​បាន​សម្រាក​ដែល​វា​​កាត់​បន្ថយ​សម្ពាធ​ទៅ​ដល់​បំពង់ក​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន