​បើអ្នកភ្លេច​ច្រើន កុំភ័យអ្នកអាច​ជា​មនុស្ស​មាន​​ភាព​វៃឆ្លាត​ខ្លាំង

បើ​អ្នក​ជា​មនុស្ស​ដែល​ឧស្សាហ៍​ភ្លេច​គម្រោង​ការ​អ្វី​មួយ​ដែល​ខ្លួន​បាន​និយាយ​​ជា​មួយ​មិត្តភ័ក្ដិ ​ភ្លេច​ថា​ខ្លួន​ទៅ​ហាង​កាហ្វេ​មួយ​នេះ​ដើម្បី​អី ឬ​ភ្លេច​ថា​ខ្លួន​ទៅ​ផ្សារ​ដើម្បី​ទិញ​អី។ អ្នក​មិន​ចាំ​បាច់​ដាក់​បន្ទុក​លើ​ខ្លួន​ឯង​ខ្លាំង​ពេក​នោះ​ទេ អ្នក​អាច​ជា​មនុស្ស​ដែល​ឆ្លាត​អ្នក​គិត​ទៅ​ទៀត។

បើ​យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​សកលវិទ្យាល័យ​ Toronto បាន​រក​ឃើញ​ថា​ការ​ភ្លេច​ភ្លាំង​ច្រើន​អាច​ជា​សញ្ញាណ​នៃ​មនុស្ស​ដែល​ឆ្លាត​ខ្លាំង។ ការ​រក​ឃើញ​ថ្មី​មួយ​នេះ​បាន​លើក​ឡើង​ថា​ការ​ចង​ចាំ​របស់​អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ដោយ​ការ​ចង​ចាំ​តែ​ព័ត៌មាន​ដែល​មាន​សំខាន់ ឬ​តម្លៃ និង​បំភ្លេច​ព័ត៌មាន​ដែល​មិន​សំខាន់​ដូច​ជា​ មូល​ហេតុ​ដែល​អ្នក​រៀប​ចំ​បន្ទប់​ជា​ដើម។

ជា​ឧទាហរណ៍​ ប្រសិន​បើ​ខួរក្បាល​របស់​អ្នក​បំភ្លេច​រឿង​រ៉ាវ​តូច​ៗ​នៃ​ព្រឹត្តិការណ៍​ណា​មួយ​ក្នុង​អតីតកាល​ ប៉ុន្តែ​ចង​ចាំ​រឿង​រ៉ាវ​សំខាន់​ក្នុង​ព្រឹត្តិការណ៍​នោះ​ នេះ​ជួយ​ឲ្យ​យើង​សង្ខេប​ព្រឹត្តិការណ៍​ក្នុង​អតីតកាល​បាន​ប្រសើរ​ដោយ​មិន​ចាំ​បាច់​ចង​ចាំ​រឿង​រ៉ាវ​គ្រប់​យ៉ាង​ដែល​មិន​សូវ​ចាំ​បាច់​ក្នុង​ព្រឹត្តិការណ៍​នោះ​។ សាស្ត្រាចារ្យ​ Blake Richards ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ការ​សិក្សា​មួយ​នេះ​បាន​ពន្យល់​ថា វា​សំខាន់​សម្រាប់​ខួរក្បាល​ដើម្បី​បំភ្លេច​ព័ត៌មាន​លម្អិត​មិន​ពាក់ព័ន្ធ​ ដោយ​ជំនួស​មក​វិញ​ដោយ​ផ្ដោត​ទៅ​លើ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​អាច​ជួយ​ទៅ​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​នា​ពេល​ក្រោយ។

យោង​ទៅ​តាម​​ Richards វិធីសាស្ត្រ​ដែល​ល្អ​បំផុត​ក្នុង​ការ​ផ្ទុក​ការ​ចង​ចាំ​មិន​មែន​ការ​ព្យាយាម​ទន្ទិញ ឬ​ចង​ចាំ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ។ ប្រសិន​បើ​អ្នក​កំពុង​ព្យាយាម​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ វា​នឹង​មិន​អាច​ទៅ​រួច​ទេ ប្រសិន​បើ​ខួរក្បាល​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​​ព័ត៌មាន​ដែល​គ្មាន​ប្រយោជន៍។

ការ​សិក្សា​មួយ​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ថែម​ទៀត​ថា​ប្រសិន​បើ​អ្នក​ភ្លេច​រឿង​​សំខាន់​ជា​ញឹកញាប់​ នោះ​ទើប​ជា​បញ្ហា​ពិត​ប្រាកដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ