អាជ្ញាធរ​អប្សរាប្រតិកម្ម ក្រោយមហាជនរិះគន់រឿងច្នៃសម្លៀកបំពាក់មានទង់ជាតិ

កាលពី​ប៉ុន្មាន​ថ្ងៃមុន​មហាជន​រិះគន់​រឿង​ផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​ទៅ​ថត​ចម្រៀង​កាយវិការ​នៅ​ខេត្ត​សៀមរាប ហើយ​តារា​ចម្រៀង និង​អ្នក​រាំ​ជាច្រើន​អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ចេញ​ពី​រូប​ទង់​ជាតិ​ខ្មែរ។ ព្រោះ​តែ​បែប​នេះ​ហើយ ទើប​មហាជន​ជាច្រើន​បាន​រិះគន់ កក្រើក​បណ្ដាញ​សង្គម ព្រោះ​ទង់ជាតិ​គឺជា​និមិត្ត​រូប​របស់​ជាតិ។

នៅ​ថ្ងៃ​នេះ​ដែរ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្ដី​ប្រកាស​មិន​គាំទ្រ​ចំពោះ​ទង្វើ​យក​ទង់ជាតិ​ខ្មែរ​ទោ​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់​ឡើយ។ យោង​ទៅ​តាម​សំណេរ​លើ​ផេក​ផ្ទាល់​របស់​​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០២២ ថា ការ​យក​ទង់​ជាតិ​ខ្មែរ ដែល​ជា​និមិត្ត​រូប​របស់​ជាតិ​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ វា​ជា​ការ​មិន​សមរម្យ។ ដោយសារ​តែ​ប្រជាជន​ខ្មែរ​តែងតែ​ផ្តល់​តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិ​តែងតែ​ត្រូវ​បាន​បង្ហូត​ឡើង​លើ​ដោយ​អម​ជាមួយ​នូវ​ការ​ច្រៀង និង​ភ្លេង​ជាតិ​។ ទង់ជាតិ​គឺ​ជា​និមិត្ត​រូប​ជាតិ។

ឯកឧត្តម មាន​ប្រសាសន៍​បន្ត​ទៀត​ថា ទង់ជាតិ​​ត្រូវ​បាន​គោរព ដោយ​ស្មារតី​ស្នេហា​ជាតិ ស្រលាញ់​ទឹកដី ជាតិ​មាតុ​ភូមិ។ ម្យ៉ាងទៀត ទង់ជាតិ​ក៏​ត្រូវ​បាន​ផ្ដល់​ជា​មហា​កិត្តិយស​សម្រាប់​វីរជន យុទ្ធជន យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត​នៅ​ពេល​បាន​ចេញ​ច្បាំង​ការពារ​ជាតិ ទឹកដី ឬ​ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ក្រៅ គឺ​ជាតិ​តែង​ដឹង​គុណ និង​យក​ទង់ជាតិ​ទៅ​គ្រង​ពី​លើ ដើម្បី​សម្ដែង​ការ​គោរព និង​ដឹងគុណ។ ដូច្នេះ ការ​យក​រូបភាព​ទង់ជាតិ​មក​ធ្វើ​ជា​សម្លៀកបំពាក់​គឺ​មិន​សមរម្យ​ទេ ព្រោះ​ការ​យក​ទង់​ជាតិ​ខ្មែរ​ទៅ​ច្នៃ​ធ្វើ​ជា​ម៉ូដ​សម្លៀកបំពាក់ អាច​ជា​ការ​ប្រមាថ ដូចជា​នៅ​ពេល​ដែល​គេ​ស្លៀក​ពាក់ ប្រៀប​ដូច​ជា​បាន​អង្គុយ​លើ​ទង់​តំណាង​ឲ្យ​ជាតិ​ទាំងមូល ឬក៏​នៅ​ពេល​ដែល​សម្លៀកបំពាក់​នោះ​ប្រឡាក់ អ្នកខ្លះ មិន​បាន​យក​ទៅ​បោក​សម្អាត​ទេ បែរ​ជា​យក​ទៅ​ទុកចោល​ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន