បង្ហាញតារាស្រី K-Pop ដែលជាប់ឈ្មោះក្នុងបញ្ជីអ្នកតែងខ្លួនស្អាតបំផុត និងអាក្រក់បំផុតនៅ Met Gala 2026

កាលពីថ្ងៃទី ៤ ខែឧសភា (ម៉ោងនៅអាមេរិក) កម្មវិធី 2026 Met Gala បានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់តារាខេប៉ុបមួយចំនួនផងដែរ។ ជាលទ្ធផល តារាមួយចំនួនត្រូវបានបណ្តាញសារព័ត៌មានធំៗអន្តរជាតិដាក់បញ្ចូលក្នុងបញ្ជីអ្នកតែងខ្លួនស្អាតបំផុត (Best-dressed) ខណៈតារាខ្លះទៀតបានជាប់ក្នុងបញ្ជីអ្នកតែងខ្លួនអាក្រក់បំផុត (Worst-dressed)។

១. Karina ក្រុម aespa

Karina សមាជិកក្រុម aespa បានស្លៀករ៉ូបពណ៌សយ៉ាងស្រស់ស្អាត ជាមួយក្រណាត់គ្របដែលមើលទៅដូចជាអាវធំពណ៌ខ្មៅនៅពីលើ។ ឈុតនេះត្រូវបានបំផុសគំនិតដោយសម្លៀកបំពាក់ប្រពៃណីកូរ៉េ Hanbok និងមានការតុបតែងបែបប្រពៃណីមួយចំនួនទៀត។

សារព័ត៌មាន Variety បានចាត់ទុកនាងជាអ្នកតែងខ្លួនស្អាតបំផុតប្រចាំរាត្រីនោះ រួមជាមួយនឹងការលើកឡើងដ៏ល្អៗពីបណ្តាញសារព័ត៌មានជាច្រើនទៀត។

២. Rosé ក្រុម BLACKPINK

Rosé សមាជិកក្រុម BLACKPINK បានស្លៀករ៉ូបពណ៌ខ្មៅដែលមានរូបសត្វស្លាបពណ៌ប្រាក់ជាចំណុចទាក់ទាញ និងមានការឆែកខ្ពស់ដល់គល់ភ្លៅ។

បណ្តាញសារព័ត៌មានមួយចំនួនបានបញ្ជាក់ឈ្មោះនាងជាពិសេស ដោយក្នុងនោះ The Cut មានប្រតិកម្មចម្រុះ ប៉ុន្តែបានបញ្ជាក់ថានាងបានស្លៀកតាមប្រធានបទនៃកម្មវិធី។ Hollywood Reporter បានដាក់ឈ្មោះនាងក្នុងចំណោមអ្នកតែងខ្លួនស្អាតបំផុត ខណៈដែល Cosmopolitan បានដាក់នាងក្នុងបញ្ជីអ្នកតែងខ្លួនអាក្រក់បំផុត។

៣. Jennie ក្រុម BLACKPINK

Jennie សមាជិកក្រុម BLACKPINK បានស្លៀករ៉ូបពណ៌ខៀវដែលតុបតែងដោយអង្កាំចាំងៗ (Sequins) ជាង ១៥០០០ គ្រាប់។ ទស្សនាវដ្តី W Magazine បានដាក់ឈ្មោះនាងក្នុងចំណោមអ្នកដែលមានរូបរាងស្អាតបំផុតប្រចាំរាត្រីនោះ។

៤. Lisa ក្រុម BLACKPINK

Lisa បានស្លៀករ៉ូបដែលច្នៃឡើងជាពិសេសពីម៉ាក Robert Wun ដែលមានការរចនាបែបឆ្លុះសាច់តុបតែងដោយត្បូង។ ការតុបតែងខ្លួនរបស់ Lisa ត្រូវបានពិភាក្សាច្រើនជាងគេពីសំណាក់ប្រភពនានា ដោយក្នុងនោះ Cosmopolitan បានចាត់ទុកនាងក្នុងចំណោមអ្នកតែងខ្លួនស្អាតបំផុត។ ចំណែកឯ Newsweek មានមតិចម្រុះដោយនិយាយថារូបរាងនោះមើលទៅ “ដូចមនុស្សយន្តពេក” ខណៈដែល WWD បានដាក់ឈ្មោះនាងក្នុងបញ្ជីអ្នកតែងខ្លួនអាក្រក់បំផុត។

គួរកត់សម្គាល់ផងដែរថា ទាំង Jisoo ក្រុម BLACKPINK និង Ningning ក្រុម aespa សុទ្ធតែត្រូវបានគេពិភាក្សា និងផ្តល់មតិបែបវិជ្ជមាន ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង If Wishes Could Kill ទទួលបានជោគជ័យ ដោយមិនពឹងពាក់លើប្រជាប្រិយភាពតួសម្ដែង

រឿងភាគរន្ធត់បែបយុវវ័យរបស់ Netflix ដែលមានចំណងជើងថា If Wishes Could Kill បានឡើងដល់ចំណាត់ថ្នាក់លេខ ១ ជាផ្លូវការនៅលើតារាង Netflix’s Global Top 10 សម្រាប់កម្មវិធីទូរទស្សន៍មិននិយាយភាសាអង់គ្លេស ខណៈ

ឈុតដ៏លេចធ្លោរបស់បងប្អូនស្រីក្នុងគ្រួសារ Kardashian – Jenner នៅ Met Gala 2026

កម្មវិធី Met Gala 2026 បានត្រឡប់មកវិញម្តងទៀត ជាមួយនឹងប្រធានបទ Costume Art ដែលជំរុញឱ្យអ្នកចូលរួមទាំងអស់បង្ហាញនូវម៉ូដសម្លៀកបំពាក់ក្នុងទម្រង់ជាសិល្បៈ។ ដូច្នេះហើយ តារាស្រីក្នុងត្រកូល Kardashian – Jenner មិនថា Kris Kardashian ដែលជាម្ដាយ និងបងប្អូនស្រី Kim

បង្ហាញតារាស្រី K-Pop ដែលជាប់ឈ្មោះក្នុងបញ្ជីអ្នកតែងខ្លួនស្អាតបំផុត និងអាក្រក់បំផុតនៅ Met Gala 2026

កាលពីថ្ងៃទី ៤ ខែឧសភា (ម៉ោងនៅអាមេរិក) កម្មវិធី 2026 Met Gala បានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់តារាខេប៉ុបមួយចំនួនផងដែរ។ ជាលទ្ធផល តារាមួយចំនួនត្រូវបានបណ្តាញសារព័ត៌មាន

សោកស្ដាយ! កម្ពុជាបាត់បង់ធនធានសិល្បករជើងចាស់ម្នាក់ទៀតហើយគឺលោក ផៃ ផុងរ៉ាក់

ដំណឹង​ដ៏​សែន​សោក​សៅ សម្រាប់​វិស័យ​សិល្បៈ​នៅ​កម្ពុជា ខណៈ​សិល្បករ​ជើង​ចាស់​លោក ផៃ ផុងរ៉ាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​បទ «យក្ស​កើត​អេដស៍» បាន​ទទួល​មរណភាព ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៧ឆ្នាំ កាល​ពី​

ចូលរួមអបអរផង! ដាដាវ​ ឡើងគេហដ្ឋានថ្មី និងរៀបការក្នុងថ្ងៃតែមួយ

ទី​បំផុត ដាដាវ និង​គូ​ស្នេហ៍ដ៏ពូកែ បានដឹកដៃគ្នាចូលរោងការហើយ។ ថ្ងៃ​មង្គល​របស់​អ្នក​ទាំង​ពីរ ក៏​ជា​ថ្ងៃ​នៃ​ការ​រៀប​ចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ផង​ដែរ។ ដោយ​ឡែក មង្គលការ​ម្ចាស់​ប្រ៊េន BARE CAMBODIA រូប​នេះ​បង្ហាញ​វត្តមាន​ចូល​

មួយរឿងៗមិនក្រោម ៤០ លានដុល្លារ! បង្ហាញរឿងភាគកូរ៉េ ៧ រឿងដែលចំណាយដើមទុនផលិតច្រើនបំផុត

រឿងភាគកូរ៉េត្រូវបានគេស្គាល់តាមរយៈការបង្ហាញនូវអារម្មណ៍ដល់ៗ តួសម្តែងមានទេពកោសល្យ សាច់រឿងសម្រិតសម្រាំង និងរូបភាពបែបបុរាណដែលចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌កូរ៉េ។ ប៉ុន្តែគ្រប់គ្នាធ្លាប់ឆ្ងល់ទេថា តើត្រូវ

ឈុត គ្រីស ឌីវ៉ា នាថ្ងៃ​ផ្ដាច់ព្រ័ត្រ The Next Level Rap Star ស្អាត និងស័ក្តិសមនាងបំផុត

បើ​ទោះ​ជា គ្រីស ឌីវ៉ា មិន​បាន​លើក​ពាន The Next Level Rap Star ក៏​ពិត​មែន តែ​មហាជន​ពិតជា​ទទួល​ស្គាល់​ទេពកោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​នៅ​លើ​វិថី​មួយ​នោះ។ មិន​ត្រឹម​តែ​មាន​សមត្ថភាព rap យ៉ាង​អស្ចារ្យ ឌីវ៉ា ក៏​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀក

តារាសម្ដែង Moses Chan កើបចំណូលបានយ៉ាងក្រាស់ក្រែលពីការជួលអចលនទ្រព្យ និងការផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន HK01 តារាសម្ដែងលេចធ្លោរបស់ប៉ុស្តិ៍ TVB លោក Moses Chan នាពេលថ្មីៗនេះបានដាក់ជួលអាផាតមិនប្រណីតរបស់លោកនៅតំបន់ Beverly Hills ក្នុងសង្កាត់ Tai Po ក្នុងតម្លៃ ៥៥០០០

G-Dragon គិតគូរដល់បុគ្គលិក ទិញអាផាតមិនជូនជាកាដូ ព្រមទាំងបង្កើតមូលនិធិលើកកម្ពស់ការងារក្នុងវិស័យកម្សាន្ត

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Sport Chosun នៅថ្ងៃទី៣ ខែឧសភា នេះ G-dragon បានជូនកាដូជាអាផាតមិនដល់បុគ្គលិកដែលធ្វើការជាមួយលោកអស់ពេលជិត ២០ឆ្នាំ ខណៈតារាខេប៉ុបរូបនេះក៏បាន​បង្កើតមូលនិធិមួយ

ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី

នៅរាត្រីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ YG Entertainment បានបញ្ចេញវីដេអូសម្ភាសន៍ Yang Hyun Suk អំពីគម្រោងរបស់ទីភ្នាក់ងារ រួមទាំងក្រុម TREASURE ខណៈស្ថាបនិករូបនេះក៏បានបង្ហាញអារម្មណ៍ខុសចំពោះសមាជិក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *