ទីបំផុត ដាដាវ និងគូស្នេហ៍ដ៏ពូកែ បានដឹកដៃគ្នាចូលរោងការហើយ។ ថ្ងៃមង្គលរបស់អ្នកទាំងពីរ ក៏ជាថ្ងៃនៃការរៀបចំពិធីឡើងគេហដ្ឋានថ្មីផងដែរ។ ដោយឡែក មង្គលការម្ចាស់ប្រ៊េន BARE CAMBODIA រូបនេះបង្ហាញវត្តមានចូលរួមដោយតារាប្រុសស្រីល្បីៗក្នុងស្រុក ហើយសុទ្ធសឹងជាមនុស្សជិតស្និត។

មង្គលការដែលរៀបចំធ្វើព្រមគ្នាក្នុងថ្ងៃតែមួយ និងពិធីឡើងគេហដ្ឋានថ្មីរបស់ម៉ូដែលស្រី ដាដាវ កាលពីម្សិលមិញ បង្ហាញវត្តមានចូលរួមសុទ្ធសឹងតែស្រីស្រស់ប្រុសស្អាត រួមមានតារាសម្ដែង តារាបង្ហាញម៉ូដ អ្នកផលិតមាតិកាក្នុងស្រុកមួយចំនួន ហើយភាគច្រើនជាមិត្តភ័ក្ដិ និងអ្នកដែលធ្លាប់រួមការងារ។
ក្នុងកម្មវិធីម្សិលមិញ ឃើញមានលោក ដេវីត អ៊ឹងហាវ ,កញ្ញា សំណាង អេលីណា, អ្នកនាង សិទ្ធី នីកា, លោក ហៃ ប៉ោហុង,អ្នកនាង សុភក្រ កុសុម៉ា និងស្វាមី, បេក្ខភាព Master Chef Cambodia រដូវកាលទី៣ សុធារិទ្ធិ, អ្នកផលិតមាតិកាក្នុងស្រុកមួយចំនួនផងដែរ។ ត្បិតរៀបចំធ្វើព្រមគ្នាក្នុងថ្ងៃតែមួយ ប៉ុន្តែពិធីមង្គលរបស់អ្នកនាង និងគូដណ្ដឹងត្រូវបានរៀបចំឡើងទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដោយមានបងប្អូនសាច់ញាតិ ចាស់ទុំសងខាងចូលរួមដឹងលឺជាសក្ខីភាព។







គួរឱ្យដឹងដែរថា ដាដាវ និងគូស្នេហ៍បានចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាគូស្វាមីភរិយាតាមផ្លូវច្បាប់រួចមកហើយ។ កន្លងមក អ្នកទាំងពីរបានចាប់ដៃគ្នាកសាងគ្រួសារ និងមុខរបរដ៏រឹងមាំ ព្រមទាំងបានបង្កើតកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ផងដែរ គិតមកទល់ពេលនេះ កូនស្រីបណ្ដូលចិត្តរបស់ ដាដាវ មានអាយុជាង ១ខួបហើយ៕
រូបភាព ៖ ភ្ញៀវចូលរួមកម្មវិធី























Account
Security
Favourite Content