ញ៊ាំស៊ុបក្តៅៗ….? តោះសាកស៊ុបបែបជប៉ុននៅហាងនេះម្តង!

ស៊ុបមានច្រើនប្រភេទណាស់ មិនថាស៊ុបបែបខ្មែរ ចិននោះទេ ចុះហេតុអីលោកអ្នកមិនប្តូរសាកល្បងរសជាតិស៊ុបបែបជប៉ុនវិញម្តងមើល៍! តម្លៃសមរម្យហើយញ៊ាំបានម៉ាឆ្អែត ហ៊ុតទឹកស៊ុបបែកញើសស្រួលខ្លួន បំប៉នកម្លាំងជំនួសការហាត់ប្រាណបាន។ រកឯណាបាន? សាកញ៊ាំស៊ុបបែបជប៉ុននៅហាង Marugame Udon Tempura ទាំងអស់គ្នា! នៅទីនោះមានស៊ុបច្រើនប្រភេទអនុញ្ញាតឱ្យអតិថិជនរើសទៅតាមចំណង់ចំណូលចិត្ត មានទាំងរសជាតិហិល និងប្រៃផ្អែម។

សូមណែនាំស៊ុបបែបជប៉ុន TanTan HotPot set រសជាតិជូរហិលតិចៗ ជាឈុតអាចញ៊ាំបាន២នាក់ ជាមួយតម្លៃត្រឹមតែ ៥.៥០ដុល្លារ ប៉ុណ្ណោះក្នុងមួយឈុត។ មានបន្លែដូចជា ស្ពៃបូកគោ ការ៉ុត ម្ទេសបៃតង ចំណែកសាច់វិញមានសាច់គោអូស្រា្តលី និងសាច់មាន់ ជាពិសេសបន្ថែមមីអ៊ូដុងមួយចានក្នុងឈុតតែមួយផងដែរ។ បើសិនជាចង់បន្ថែមនូវអាហារណាមួយក៏បាន មិនថាជាមីអ៊ូដុង សាច់គោ គីមឈីនោះទេ មានចាប់ពីតម្លៃ ១ដុល្លារឡើងទៅ។ រសជាតិទឹកស៊ុបផ្តល់នូវអារម្មណ៍បែបថ្មីខុសពីគេ ធានាចាប់មាត់ជីពៗ ហើយពេលណាឃ្លានស៊ុបវិញចង់ហុតឱ្យបែកញើសអី ច្បាស់ជានឹកឃើញដល់ឈុតស៊ុបនេះមិនខាន។

បើសិនជាលោកអ្នកមិននិយមរសជាតិហិលទេ អាចសាកល្បងជាមួយទឹកស៊ុបដែលលក់ដាច់ប្រចាំហាងតែម្តងឈ្មោះថា ស៊ុបអ៊ូដុងឆ្នាំងដី។ បុគ្គលិកសេវាកម្មប្រចាំហាងបាននិយាយថា ទឹកស៊ុបរសជាតិដើមនេះគឺជាជម្រើសដំបូងរបស់អតិថិជន ព្រោះថាជា Best-Seller របស់ហាង ភ្ញៀវរូបណាក័កម្មង់ដែរ។ រសជាតិស៊ុបនេះវិញប្រៃផ្អែមៗ ល្មមញ៊ាំជាពិសេសក្លិនឈ្ងុយអេមមែនទែន បើបានគ្រលាស់សាច់គោយកមកញ៊ាំវិញ ប្រាកដជាផ្អែមមាត់ហើយ។ ឈុតនេះក៏មិនខុសពីឈុតមុនដែរ គឺមានសាច់និងមីរួមបញ្ចូលជាឈុតតែមួយដូចគ្នា។

តម្លៃ៖ ៥.៣០ ដុល្លារ

ស៊ុបឆ្នាំងដីទាំងពីរប្រភេទនេះ អាចជ្រលក់ជាមួយទឹកជ្រលក់ Tempura ឬទឹកស៊ីអ៉ីវដែលលោកអ្នកអាចផ្សំគ្រឿងដោយខ្លួនឯងដូចជា ស្លឹកខ្ទឹម ខ្ញី វ៉ាសាប៊ី ដាក់ម្ទេស រោយល្ងខ្លះៗមក បង្កើតបានជាទឹកជ្រលក់បែបថ្មី ជ្រលក់ញ៊ាំពិតជាស៊ីគ្នាណាស់!

នៅ​ក្នុងហាង​អាហារ​ជប៉ុន​ដ៏ល្បី​​ពិសេសមួយនេះ នរណាៗក៏ល្បីពី​មីអ៊ុដុងដែរថា មាន​រសជាតិ​ឆ្ងាញ់​ប្រចាំ​តំបន់​សានុគិ​ទៀត ។ Marugame Udon មិនមែនមានតែ​ជាមួយ​នឹង​មី ឬស៊ុបតែប៉ុណ្ណឹងទេ ប៉ុន្តែមានគ្រឿង​បំពង​ក្តៅ​ស្រួយ ឆ្ងាញ់​ៗដូចជា បង្គារបំពងម្សៅ បង្គារបំពងកំទេចនំបុ័ង ព្រហិតឈីស ព្រហិតសាច់ក្តាមបំពង និង​អាហារ​បែប​ជប៉ុនជាច្រើន​ទៀត​។ ទាំងបរិយាកាស ការតុបតែងរបស់ហាង ប្រៀបបីដូចជា​កំពុង​តែបាន​ញ៊ាំនៅ​ប្រទេស​ជប៉ុនអ៊ី​​ចឹង​។

តម្លៃ៖ អាហារសម្រន់មានចាប់ពី ១.៥០ ដុល្លារឡើងទៅ

ម៉ោងបើកដំណើរការ៖ ១០ព្រឹក ដល់ ១០យប់



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក