នៅសុខៗឃ្លានគ្រឿងសមុទ្រ ហឹរៗ ក្តៅៗ…. សាកហាងនេះបាន !

គ្រឿងសមុទ្រហិលៗ ក្តៅៗចង់ផ្ទុះបំបាត់ការរងារឯកោ មិនមែនចេះតែទៅទទួលទានផ្តេសផ្តាសនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវចេះជ្រើសរើសហាងដែលប្រកបដោយអាហារមានគុណភាពល្អ សេវាកម្មរហ័សទាន់ចិត្ត បុគ្គលិកបម្រើសេវាកម្មយ៉ាងអនាម័យនិងប្រុងប្រយ័ត្ន។ គ្រឿងសមុទ្រមិនមែនចេះតែចម្អិនគ្មានក្បួនខ្នាតទេ ព្រោះកាលណាមិនបានចម្អិនឬសម្អាតឱ្យបានត្រឹមត្រូវមានអនាម័យទេនោះ អាចពុលដល់អ្នកទទួលទានជាមិនខាន។ ជាក់ស្តែងនៅហាងលក់គ្រឿងសមុទ្រ ហូលី ឡប់ស្ទើរ ពិតជាទំនងណាស់ ទាំងគោលការណ៍ស្តង់ដា អនាម័យ រសជាតិវិញឆ្ងាញ់កប់សឹងតែថា អាចញ៊ាំរាល់ថ្ងៃប្រសិនបើអ្នកទ្រាំភាពហឹលរបស់អាហារបាន។

មិនចាំបាច់និយាយវែងឆ្ងាយ បង្គារអាំងគឺស្ថិតនៅលើលំដាប់កំពូលនៃអាហារឆ្ងាញ់ប្រចាំហាងហូលីទៅហើយ ព្រោះគេមានប្រឡាក់និងរោយគ្រឿងអំលុងពេលដាក់អាំងដើម្បីទទួលបានរសជាតិមួយខុសប្លែកពីគេទាក់ចិត្តអតិថិជនឱ្យសរសើរមិនដាច់ពីមាត់។ បង្គារមានសភាពស្រស់ល្អ តូចៗមិនធំៗដូចបង្គារគីមីឡើយ សាកសមជាបង្គារខ្មែរពិតៗ។ ក្រឡេកមកមើលត្រីសាល់ម៉ុនអាំងវិញម្តង រសជាតិពិតជាឆ្ងាញ់ប្លែកស្ទើរបរិយាយមិនបាន ប្រៃផ្អែមៗជ្រលក់ជាមួយទឹកជ្រលក់ហូលីប្រចាំហាងវិញ ដាក់៣ចានទៀតក៏បានដែរ។

ជាពិសេសនោះ ងាវបុកស្វាយខ្ចី គឺថាចុងភៅបានរៀបចំនិងចម្អិនយ៉ាងយកចិត្តទុកដាក់ ព្រោះមិនមានក្លិនឆ្អាប ឬគួរឱ្យរអើមឡើយ មានតែឈ្ងុយចង់ញ៊ាំម្តង ២ឬ៣ចានក៏មិនជិនណាយដែរ។ ហាងហូលីឡប់ស្ទើរមិនមែនមានតែម្ហូប ៣នេះឡើយ តែមានជម្រើសមុខម្ហូបច្រើន  មិនថាជាប្រភេទអាំង ចំហុយ បុក សុទ្ធសឹងជាលំដាប់កំពូលតែម្តង។ ប្រភេទអាំងមានដូចជា ផ្សិត សាច់មាន់ សាច់គោ តៅហ៊ូ ព្រហិត តម្លៃចាប់ពី ២០០០រៀលក្នុងមួយចង្កាក់។ ចំណែកគ្រឿងសមុទ្រវិញមានដូចជា បង្កង ក្តាម បង្គារ មឹក ងាវ ត្រីសាល់ម៉ុន និងផ្សេងទៀត សម្បូរបែបងាយស្រួលសម្រាប់ផ្គាប់ចិត្តអតិថិជន។ រសជាតិអាហារហឹរៗ ប្រៃផ្អែមឆ្ងាញ់ណាស់ ផ្គួបជាមួយទឹកជ្រលក់ប្រចាំហឹលវិញ មានគ្រាប់ម្ទេសអណ្តែតត្រៀបត្រា គ្រាន់តែគិតក៏ស្រកទឹកមាត់ដែរ៕

តម្លៃ៖ ២០០០រៀល ដល់ ១០០,០០០រៀល

ម៉ោងបើកដំណើរការ៖ ៣រសៀល ដល់ ៩ យប់



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ