៣ វិធី​កម្ចាត់​​ស្នាម​ប្រឡាក់​ស្នឹម​លើ​ស្បែក​ជើង និង​សម្លៀកបំពាក់​យ៉ាង​ងាយ​ស្រួល

ស្នាម​ប្រឡាក់​ស្នឹម​គឺ​ជា​ស្នាម​ប្រឡាក់​មួយ​ក្នុង​ចំណោម​ស្នាម​ប្រឡាក់​ដែល​ពិបាក​បំផុត​ក្នុង​សម្អាត​ចេញ​ពី​សម្លៀកបំពាក់ ឬ​ស្បែកជើង។ វា​ត្រូវ​ការ​ពេលវេលា ហើយ​ ពេល​ខ្លះ​យើង​មិន​អាច​សម្អាត​វា​ចេញ​បាន​ទាំងស្រុង​នោះ​ទេ។ ​ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​ស្នឹម​ចេញ​ពី​ស្បែកជើង និងសម្លៀកបំពាក់​របស់​អ្នក​ដ៏​មាន​ប្រសិទ្ធភាព។

ក្រូចឆ្មារ និង​អំបិល

ច្របាច់​ទឹក​ក្រូច​ឆ្មារ​កន្លះ​ផ្លែ​ពីលើ​ស្នាមប្រឡាក់ រួចរោយ​អំបិល​ពីលើ ហើយ​ទុកចោល​មួយ​រយៈ​ពេល​ខ្លី បន្ទាប់​មក យក​វា​បោក​ហាល។ អ្នក​អាច​ធ្វើ​បែប​នេះ​នៅ​ក្នុង​អាង ឬ​ដាក់​ធុង​ទឹក រួច​យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​បោកគក់។ ពេល​ដែល​ម៉ាស៊ីន​បោក​គក់​រួចរាល់ វា​អាច​នឹង​លុប​បំបាត់​ស្នាម​ប្រឡាក់​ស្នឹម​នោះ​មួយ​ចំនួន​ធំ ឬ​អាច​បាត់​ទាំង​ស្រុង​ ពេលខ្លះ។ វិធី​មួយ​នេះ​មាន​ប្រសិទ្ធភាព​បំផុត​លើ​សម្ភារៈ​ដែល​មាន​ពណ៌​ស្រាល ឬ​ពណ៌ស។

ទឹកខ្មេះ

ប្រសិន​បើ​អ្នក​មិន​មាន​ក្រូចឆ្មារ​នៅ​ផ្ទះ​ទេ ប៉ុន្តែ​អ្នក​មាន​ទឹក​ខ្មេះ ​ក៏​វា​មាន​ប្រសិទ្ធភាព​​អស្ចារ្យ​សម្រាប់​ស្នាម​ប្រឡាក់​ស្នឹម​នៅ​លើ​សម្លៀកបំពាក់ និង​ស្បែកជើង​ពណ៌​ស្រាល​ផង​ដែរ។ លាយ​អំបិល​បន្តិច និង​ទឹក​ខ្មេះ​ពីរ​បី​ស្លាប​ព្រា​បាយ​ រួច​ដាក់​ល្បាយ​ដែល​លាយ​ហើយ​នោះ​លើ​ស្នាម​ប្រឡាក់។ ដុស​វា​ឱ្យ​ល្អ​ជា​មួយ​ច្រាស​ដុស​ធ្មេញ​ចាស់​ណា​មួយ ហើយ​ទុក​វា​ចោល​រយៈ​ពេល​កន្លះ​ម៉ោង។ បន្ទាប់​មក​ដាក់​សំលៀក​បំពាក់​ក្នុង​ម៉ាស៊ីន​បោក​គក់។ វិធី​នេះ​​​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​សម្លៀកបំពាក់ និង​ស្បែក​ជើង​ដែល​មាន​ពណ៌​ស្រាល​ផង​ដែរ។

ក្រូចឆ្មារ និង​ទឹក​ក្តៅ

បើ​ស្បែកជើង​ស្បែក​របស់​អ្នក​មាន​ស្នាម​ប្រឡាក់​ស្នឹម​នៅ​លើ​អ្នក​ អ្នក​គួរ​​ចៀស​វាង​វិធី​ដែល​បាន​រៀបរាប់​ខាង​លើ។ យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ជូត​ទឹក​ក្រូច​ឆ្មា​លើ​ស្នាម​ប្រឡាក់ រួច​ដាក់​ស្បែកជើង​របស់​អ្នក​លើ​កំសៀវ​ដែល​មាន​ទឹក​ពុះ។ ការ​រួម​បញ្ចូល​គ្នា​នៃ​ចំហាយ​ទឹក​ពុះ​ និង​ទឹក​ក្រូចឆ្មារ​ នឹង​ធ្វើ​ឲ្យ​ស្នាម​ប្រឡាក់​រលុប​បន្តិច​ម្តងៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន