​ញ៉ាំ​មិន​ទំនេរ​មាត់​​តែ​ចង់​ស្គម​! ម្ហូប​ប៉ុន្មាន​មុខ​នេះ ​ឆ្ងាញ់​​ហើយ​ធ្វើឲ្យ​រាង​ស្វែល​ទៀត​

​ស្វែល​ ស្លីម មិន​មាន​ក្បាល​ពោះ ចង្កេះ​តូច​ច្រឡឹង គឺ​ជា​រាង​ដែល​មនុស្ស​ស្រី​ជា​ច្រើន ប្រាថ្នា​ចង់​បាន។ តែ​ដូច​បាន​ដឹង​ស្រាប់​ថា គ្មាន​អ្វី​បាន​មក​ដោយ​ងាយ​ស្រួល​ទេ គ្រាន់​តែ​អ្នក​ខ្លះ​សំណាង​ កើត​មក​មាន​រាង តូច​ច្រឡឹង​ស្អាត ​តែ​ម្ដង។ ហើយ​សម្រាប់​អ្នក​រាង​ម៉ាប់ៗ វិញ ត្រូវ​ចំណាយ​ពេល​ហាត់​ប្រាណ តម​អាហារ​ផ្សេងៗ វា​ពិត​ជា​លំបាក​មែន​ទែន​ បើ​ចូល​ចិត្ត​របស់​ញ៉ាំ ដូច​ជា​សាច់អាំង គ្រឿង​បំពង​ទៀត ពិត​ជា​ពិ​បាក​ណាស់​ ព្រោះ​ទម្លាប់​ហូប​ឆ្ងាញ់ៗ។ ពិត​មែន​ទៅ មិន​មែន​ឲ្យ​តែ​សម្រក​ទម្ងន់​ ញ៉ាំ​ឆ្ងាញ់​មិន​បាន​ឯ​ណា តោះ​ថ្ងៃ​នេះ អេតមីន មក​ណែ​នាំ​អាហារ ដែល​អ្នក​កំពុង​សម្រក​ទម្ងន់​គួរ​ញ៉ាំ​មិន​ខ្សោះ​មាន​ជាតិ​ឆ្ងាញ់៖

១ ផ្លែ​ប៊ឺរ និង​ស៊ុត​ស្ងោរ

ផ្លែ ​ប៊ឺរ​ ជា​ផ្លែ​ឈើ​មួយ ដែល​មិន​ត្រឹម​មាន​រស​ជាតិ​ឆ្ងាញ់ ថែម​ទាំង​សម្បូរ​សារធាតុ​ចិញ្ចឹមល្អៗ និងជាតិសរសៃ​ទៀត​។ វា​មាន​មុខងារ​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់​ ហើយ​មិន​មាន​ជាតិ​ធាត់​នោះទេ បើ​សិន​ជា​ញ៉ាំ​ធម្មតាៗ មិន​ដាក់​ជាមួយ​ទឹក​ដោះ​គោ​ខាប់។​​ សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ អេតមីន ណែ​នាំ​ឲ្យ​ញ៉ាំ ជាមួយ​ស៊ុត​ស្ងោរ ព្រោះ​របស់ ២ មុខ​នេះ ញ៉ាំ​ទៅ​មិន​ធ្វើ​ឲ្យ​ឆាប់​ឃ្លាន និង​ឡើង​គីឡូ ហើយ​ផ្ដល់​ថាមពល​គ្រប់​គ្រាន់​ដល់​រាង​កាយ​​ បើ​និយាយ​ពី​រស​ជាតិ​វិញ ឆ្ងាញ់​មិនធម្មតា​ទេ។

២ ដំឡូង​បារាំង​និង​សាច់ទ្រូង​មាន់​ស្ងោរ

បើ​ទោះ​សាច់​មាន់​ជា​ប្រភេទ​សាច់​ក៏ដោយ តែ​វា​មិន​មាន​សារធាតុ​ធាត់​ខ្លាំង​ដូច​សាច់​ផ្សេងៗ ទេ ដូច្នេះ ញ៉ាំ​សាច់​មាន់​ជាជម្រើស​ល្អ​មួយ​ក្នុង​ការ​ស្រក​គីឡូ ឯ​រសជាតិ​ក៏​អែម​ទៀត។​ និយាយ​ពី​ដំឡូង​បារាំង​វិញ មាន​ជាតិ​កាឡូរី​តិច​មែន​ទែន បើ​យើង​យក​វា​មក​ស្ងោរ​ញ៉ាំ​។ បន្ថែម​ពី​នេះ វា​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ល្អៗ សម្រាប់​រាង​កាយ​ ដូច​ជា​វីតាមីន B1 B3 B6 ​សារធាតុ​រ៉ែ​ ប៉ូតាស្យូម ហើយ​ដំឡូង​ក៏​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​របប​អាហារ​ផង​ដែរ​ ថែម​ទាំង​ជួយ​ឲ្យ​​ឆ្អែត​បាន​យូរ​ដូច​គ្នា។ ប្រិយ​មិត្ត​ អាច​ស្ងោរ​រួច​កិន​ឲ្យ​ម៉ត់ រោយ​ម្រេច​តិចៗ យក​ទៅ​លាយ​ញ៉ាំ​ជាមួយ​សាច់​ទ្រូង​មាន់​ដែល​ស្ងោរ​រួច​។

៣ ប្រូខូល៊ី និង​ត្រី​ធូ​ណា

ប្រូខូល៊ី គឺ​ជា​បន្លែ​ពណ៌​បៃតង​​ មួយ​​ល្អ​បំផុត​ក្នុង​ចំណោម​បន្លែផ្សេង​ទៀត ក្នុងការ​សម្រក​ទម្ងន់​ ព្រោះ​​សម្បូរ​ទៅ​​ជាតិ​សរសៃ សម្រួល​ដល់​ការ​រំលាយ​អាហារ រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ឋេរ​​បាន​ល្អ។ ចំពោះ​ត្រី​ ធូណា វិញ សម្បូរ​ដោយ​ជាតិ ប្រូតេអ៊ីន តែ​គ្មាន​ជាតិ​ខ្លាញ់ មិន​ធ្វើ​ឲ្យ​ឡើង​គីឡូ​ល្អ សម្រាប់​សុខភាព។ សម្រាប់​វិធី​ញ៉ាំ គ្រាន់​តែ​ស្ងោរ ប្រូខូល៊ី ឲ្យ​ឆ្អិន រោយ​ម្រេច​ពីលើបន្ដិច ចៀន​ត្រី​ធូណា ជា​មួយ​ប្រេង អូលីវ (តែ​ប្រេង​ដាក់​តិច​បំផុត​ តាម​ដែល​អាច​ធ្វើ​បាន)។​ មួយ​មុខ​នេះ ឆ្ងាញ់​ហើយ អាច​ស្រក​គីឡូ​ទៀត​ណា។​

៤ ប៉េង​បោះ និង​ត្រី​សាលមុន

ឲ្យ​តែ​ជា​ប្រភេទ​ត្រី ភាគ​ច្រើន​គឺ​ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព សូម្បី​តែ​ខ្លាញ់​ចេញ​ពី​សាច់​ត្រី​ក៏​ល្អ​សម្រាប់​រាងកាយ​មិ​ន​ធ្វើ​ឲ្យ​ធាត់​ដែរ។ ចំពោះ​ត្រី​សាលមុន កាន់​តែ​ល្អ​សម្រាប់​រាង​កាយ និង​សម្រក​គីឡូ ព្រោះ​ជាតិ​ប្រូតេអ៊ីន ដ៏ច្រើន និង​ល្អ របស់​ត្រី​នេះ ធ្វើ​ឲ្យ​ឆ្អែត​បាន​យូរ និង​មាន​កម្លាំង​។ សម្រាប់​ប៉េង​ប៉ោះ សម្បូរ​ដោយ​ជាតិ​វីតាមីន C ញ៉ាំ​ហើយ​​មិន​ឡើង​គីឡូ ថែម​ទាំង​ស្បែក​ស្អាត​ទៀត ប្រិយមិត្ត អាច​ញ៉ាំ​ឆៅ​ក៏បាន ឬយក​ទៅ​ចម្អិន។ ចំពោះ​ត្រី​សាលមុន ចៀន​ឲ្យ​ឆ្អិន​បន្ដិច​បាន​ហើយ​។

៥ ស្ពៃក្ដោប​ស្វាយ សាឡាដ​ និង​ពង​មាន់

ភាគ​ច្រើន​អ្នក​សម្រក​ទម្ងន់​ មិន​សូវ​ជា​រំលង​មួយ​មុខ​នេះ​ទេ ព្រោះ ស្ពៃក្ដោប​ស្វាយ និង​សាឡាដ សុទ្ធ​តែ​ជា​បន្លែ​ដែល​មាន​សារធាតុ​ចិញ្ចឹម អម​ជាមួយ​អត្ថប្រយោជន៍​យ៉ាង​ច្រើន ថែម​ទាំង​ញ៉ាំ​រួច​ធ្វើ​ឲ្យ​ទម្ងន់​នៅ​ថេរ​បាន​ល្អ​ទៀត។ បន្ថែម​ពី​នេះ ញ៉ាំ​ជាមួយ​ពងមាន់​ស្ងោរ​កាន់​​តែ​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់ ព្រោះ​ជាតិ​ប្រូតេអ៊ីន ក្នុង​ពង​មាន់ ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល​គ្រប់​គ្រាន់ ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ និង​មិន​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឃ្លាន។​​

នេះ​ជា​អាហារ​ដែល អេតមីន ញ៉ាំ​នៅ​ពេល​ដែល​សម្រក​គីឡូ ឆ្ងាញ់ ​ហើយ​មាន​សុខភាព​ល្អ​ទៀត​ស្រក​គីឡូ​តែ​​មិន​ឃើញ​ស្គម​អត់​ជាតិ ស្គម​បែប​ស្អាត​ភ្លឺ​ថា្ល អ្នក​ណា​ឃើញ​ហើយ​ក៏​សរសើរ​៕

អត្ថបទដោយ៖​ ស្រីពេជ្រ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ