លើសពីផ្ទាំងទស្សនីយភាពសម្ដែង ស្អែកនេះក៏នឹងមានការប្រកួតប្រជែងសមត្ថភាពលើផ្នែកល្ខោននិយាយពីសំណាក់បេក្ខភាពជើងខ្លាំងទាំង ៥ ក្រុមដែលបានសម្រិតសម្រាំងជ្រើសរើសជាពិសេស ដើម្បីក្លាយជាម្ចាស់ពានក្នុងឆ្នាំ ២០២៦ នេះផងដែរ។

កម្ពុជាជាប្រទេសដែលសម្បូរទៅដោយធនធានសិល្បៈបន្តតាំងពីមនុស្សជំនាន់មុនដល់ជំនាន់ក្រោយៗ ដែលសុទ្ធសឹងតែជាធនធានសិល្បៈកម្រដែលពិតជាពុំអាចខ្វះបាន។ តួយ៉ាង នៅក្នុងព្រឹត្តិការណ៍ «ល្ខោននិយាយ» នាពេលនេះលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិល្បករជំនាន់មុនជាច្រើនរូបបានផ្ដួចផ្ដើមឡើងដើម្បីលើកទឹកចិត្តដល់សិល្បករជំនាន់ក្រោយ ក៏ដូចជាអ្នកដែលមានចិត្តស្រលាញ់លើជំនាញសិល្បៈខ្មែរជាពិសេសជំនាញ ល្ខោននិយាយ ដើម្បីឱ្យពួកគេអាចមានឱកាសក្នុងការបង្ហាញសមត្ថភាពដែលបានសិក្សានិងបានបង្ហាញជូនដល់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជាបានទស្សនា។
នៅថ្ងៃទី ១ និង ២ ខែ តុលា ស្អែកនេះ នៅឯនាយកដ្ឋានសិល្បៈទស្សនីយភាពនឹងមានការរៀបចំមហោស្រព ល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ក្នុងនោះក៏មានទស្សនីយភាពសម្ដែងល្ខោននិយាយផ្ទាល់ពីសំណាក់បេក្ខភាពជើងខ្លាំងទាំង ៥ ក្រុម ដែលសុទ្ធសឹងតែមានភាពប៉ិនប្រសព្វនិងវោហារសារសព្ទគួរជាទីទស្សនាកម្សាន្ត។





បេក្ខភាពទាំង ៥ ក្រុមនោះរួមមាន៖
ទី១. ក្រុមសិល្បៈអនុវិទ្យាល័យសម្ដេចឪ មកពីខេត្តព្រះសីហនុ
សម្ដែងជូនរឿង «សាមគ្គីនាំមកនូវជ័យជម្នះ»
ទី២. ក្រុមសិល្បៈនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
សម្ដែងជូនរឿង «ក្ដីសង្ឃឹមសង្គមថ្មី»
ទី៣. ក្រុមរស្មីវប្បធម៌ ខេត្តកែប
សម្ដែងជូនរឿង «ជួបស្នេហ៍នៅជនបទ»
ទី៤. ក្រុមសិល្បៈអភិវឌ្ឍកុមារនិងយុវជន មកពីខេត្តកំពង់ស្ពឺ
សម្ដែងជូនរឿង «ជំងឺសិល្បៈ»
ទី៥. ក្រុមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ
សម្ដែងជូនរឿង «តម្លៃនៃឈាមតែមួយ»
គួរជម្រាបផងដែរថា ទាំង ៥ ក្រុមខាងលើបានត្រៀមរួចរាល់សម្រាប់ការសម្ដែងដើម្បីគ្រងដំណែងជយលាភី នៃកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦។ ចាំមើលថាតើក្រុមជើងខ្លាំងមួយណានឹងក្លាយជាម្ចាស់ពានដ៏អស្ចារ្យមួយនេះ?
ចូលរួមគាំទ្រនិងទស្សនាដោយសេរីនៅនាយកដ្ឋានសិល្បៈទស្សនីយភាព និងផ្សាយផ្ទាល់តាមរយៈ Facebook Page ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងហ្វេសប៊ុកផេកដៃគូសហការរៀបចំផងដែរ៕






















































Account
Security
Favourite Content