កម្មវិធីមហោស្រព ល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ត្រូវបានចាត់ជាព្រឹត្តិការណ៍នៃការចងចាំសិល្បៈបុរាណខ្មែរដែលបានរួមគ្នាថែដោយសិល្បករចាស់ក្មេងប្រុសស្រីដែលមានទាំងរាជធានី និងតាមបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះទាំងទស្សនិកជនដែលបានមកទស្សនាដោយផ្ទាល់ ក៏ដូចជាទស្សនាតាមរយៈផេកផ្លូវការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងផេកសហការដៃគូ AMS ប្រាកដជាបានទទួលចំណីចក្ខុប្លែកជាក់ជាពុំខាន ត្បិតថាព្រឹត្តិការណ៍ប្រកួតប្រជែងពានរង្វាន់ល្ខោននិយាយមួយនេះមិនមែនត្រឹមជាការចូលរួមឱ្យតែបានៗ នោះទេ ប៉ុន្តែជាការបង្ហាញទៅកាន់មហាជនខ្មែរថាកូនខ្មែរជំនាន់ក្រោយនៅតែមានចិត្តស្រលាញ់សិល្បៈបុរាណមួយនេះ ថែមទាំងបានសិក្សា ហ្វឹកហាត់បានយ៉ាងល្អ ក្រោមការណែនាំបន្ថែមពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យសិល្បៈជំនាញថែមទៀតផង។
តួយ៉ាង ការសម្ដែងប្រកួតយកពានរង្វាន់ត្រូវបានបញ្ចប់យ៉ាងរលូន ក្រោយក្រុមប្រកួតទាំង ៥ បានបញ្ចប់ការសម្ដែងដែលមានភាពទាក់ទាញប្រកបដោយជំនាញសិល្បៈដែលមាននៅក្នុងខ្លួន។ នារសៀលនេះនឹងមានការប្រកាសជូននូវលទ្ធផលជយលាភីដើម្បីគ្រងពានរង្វាន់ ល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦។ សម្រាប់អ្នកបានទស្សនាអាចចូលរួមទស្សន៍ទាយបានថាតើក្រុមសម្ដែងមួយណាជាម្ចាស់ពានមួយនេះ?
សូមជម្រាបឱ្យដឹងថា ក្រុមល្ខោននិយាយដែលឈ្នះការប្រកួតប្រជែងក្នុង មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ នឹងទទួលបាន៖
- ជយលាភីលេខ១ ទទួលបានពានមាស ១ ប្រកាសនីយបត្រ និងប្រាក់រង្វាន់
- ជយលាភីលេខ១ ទទួលបានពានប្រាក់ ១ ប្រកាសនីយបត្រ និងប្រាក់រង្វាន់
- ជយលាភីលេខ១ ទទួលបានពានសំរឹទ្ធ ១ ប្រកាសនីយបត្រ និងប្រាក់រង្វាន់

















































































Account
Security
Favourite Content