CL ថាកាលនៅជុំ 2NE1 មិនធ្លាប់យំសោះ តែមកស្រក់ទឹកភ្នែកពេលសម្ដែងនៅ Coachella

ពិត​ណាស់​ការ​បង្ហាញ​ខ្លួន​ជុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​របស់​សមាជិក​ក្រុម 2NE1 នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ប្រចាំ​ឆ្នាំ Coachella កាល​ពី​ខែ​មេសា កន្លង​ទៅ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខេប៉ុប​ស្ទើរ​គ្រប់​ជំនាន់​រំភើប​ខ្លាំង​រក​អ្វី​និយាយ​មិន​ចង់​ចេញ។ អ្នក​គាំទ្រ​ជាច្រើន​បាន​បង្ហោះ​សារ​បញ្ចេញ​មតិ​រៀង​ៗ​ខ្លួន​ពាសពេញ​បណ្ដាញ​សង្គម និយាយ​ទាក់ទង​ក្រុម​នារី​មួយ​នេះ។

មែនទែន​ទៅ កុំ​ថា​ឡើយ​តែ​អ្នក​គាំទ្រ សូម្បី​តែ​សាមី​ខ្លួន​ផ្ទាល់​គឺ 2NE1 ក៏​ហាក់​រំភើប​ចិត្ត​មិន​ធម្មតា ថែម​ទាំង​សម្រក់​ទឹកភ្នែក​ទៀត​ផង។ ជាក់ស្ដែង អ្នក​ដែល​នៅ​ទី​នោះ​បាន​លើក​ឡើង​ថា​តារា​ស្រី CL គឺ​យំ​ខ្លាំង​ជាង​គេ យំ​រហូត​ទាល់​តែ​អ្នក​ក្បែរ​ខ្លួន​ចង់​ភ័យ​តែ​ម្ដង។

កាលពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា កន្លង​ទៅ CL បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្ដិយស​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍ tvN។ ក្នុង​ឱកាស​នោះ​រូប​នាង​ក៏​បាន​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្លួន​នា​ថ្ងៃ​ដែល​ឡើង​សម្ដែង​លើ​ឆាក​តន្ត្រី Coachella ដោយ​នាង​និយាយ​ទាំង​អារម្មណ៍​មិន​ទាន់​អស់​អាល័យ​ពី​ពេល​វេលា​ដ៏​អស្ចារ្យ​មួយ​នោះ។

ម្ចាស់​បទ «HELLO BITCHES» បាន​លើក​ឡើង​ថា៖ “វា​ជា​លើក​ដំបូង​ដែល​ពួក​យើង​ទាំង​បួន​បាន​ឡើង​សម្ដែង​រួម​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត​លើ​ឆាក​តន្ត្រី ក្រោយ​ខកខាន​អស់​រយៈ​ប្រាំ ៧ ឆ្នាំ​មក​ហើយ”។ នាង​ពិត​ជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​រហូត​ដល់​យំ​មិន​ឈប់​តែម្ដង ដែល​នោះ​វា​ខុស​ប្លែក​ពី​ចរិត​នាង​រាល់​ដង។

នាង​បាន​បន្ត​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​សម្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ Sandara Park, Minzy និង Bom។ តាំង​តែ​ពី​ហ្វឹកហាត់​ជាមួយ​គ្នា​ដល់​ចេញ​ច្រៀង និង​រស់នៅ​ជុំ​គ្នា​រយៈពេល​យូរ​ក៏​នាង​មិន​ធ្លាប់​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន ឬ​យំ​ឱ្យ​សមាជិក​ឃើញ​ឡើយ តែ​នៅ Coachella នាង​ពិត​ជា​ទ្រាំ​មិន​បាន​នោះ​ទេ​ក៏​យំ​យក​តែម្ដង។

CL បន្ថែម​ថា៖ មូលហេតុ​ដែល​នាង​យំ​គឺ​ដោយសារ​នាង​មាន​អារម្មណ៍​ថា​នឹង​ឯកា​នៅ​ពេល​ដែល​កម្មវិធី​នេះ​ចប់។ សមាជិក​ផ្សេង​នឹង​ត្រលប់​ទៅ​វិញ ហើយ​ឱកាស​​ដែល​មក​ជួបជុំ​គ្នា​បែប​នេះ អាច​មាន​ទៀត​ទេ​នៅ​ថ្ងៃ​ខាង​មុខ​នោះ គិត​ទៅ​ពិត​ជា​ពិបាក​ចិត្ត​ណាស់។

Sandara Park ដែល​ត្រូវ​ជា​ភ្ញៀវ​កិត្តិយស​ម្នាក់​ទៀត​ក្នុង​កម្មវិធី​​ដដែល​នេះ​ក៏​បាន​លើកឡើង​ដូចគ្នា​ថា​នាង​មិន​នឹក​ស្មាន​ថា​បាន​ឃើញ CL យំ​នោះ​ទេ។ នៅ​ថ្ងៃ​នោះ នាង​យំ​ខ្លាំង​មែនទែន ហើយ​នាង​កាន់ដៃ​របស់​ពួក​យើង​យ៉ាង​ជាប់ ជា​ធម្មតា CL ជា​មនុស្ស​រឹងមាំ​ខ្លាំង​គ្មាន​អ្វី​ធ្វើ​ឱ្យ​នាង​ស្រក់​ទឹកភ្នែក​ដោយ​ងាយ​ៗ​បាន​ឡើយ។

រំលឹក​ដែរ​ថា ក្រុម​ចម្រៀង 2NE1 មាន​ភាព​ល្បីល្បាញ​ខ្លាំង​កាល​ពី​ជំនាន់​ចេញ Debut ឆ្នាំ ២០០៩ តែ​ដោយសារ​មាន​បញ្ហា​ជាច្រើន ក៏​លែង​សូវ​មាន​សកម្មភាព។ ខណៈ​ក្នុង​ឆ្នាំ ២០១៦ ក៏​ប្រកាស​រំសាយ​ក្រុម​ចោល។ ប៉ុន្តែ​សមាជិក​ម្នាក់​ៗ នៅ​តែ​បន្ត​រាប់អាន​គ្នា ខណៈ​ភាព​ល្បីល្បាញ​ក៏​មិន​សាបសូន្យ​នៅ​តែ​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន គ្រាន់​តែ 2NE1 លែង​បន្ត​សកម្មភាព​ជា​ក្រុម ហើយ​សមាជិក​ម្នាក់​ៗ ចេញ​ច្រៀង និង​មាន​ការងារ​ធ្វើ​រៀង​ៗ​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ