យោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន CIM បានឱ្យដឹងថា ក្រុមហ៊ុននឹងដឹកនាំបវរកញ្ញា-បុរសឯក ១០រូប ទៅចូលរួមកម្មវិធី សង្ក្រាន្តបន្ទាយឆ្មារ២០២៣ នៅទឹកដីនៃខេត្តបន្ទាយមានជ័យ នាឱកាសពិធីបណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដែលនឹងមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ សង្ក្រាន្តបន្ទាយឆ្មារ២០២៣ គ្រោងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ នៅលើទឹកដីនៃប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាយកប្រតិបត្តិក្រុមហ៊ុន CIM លោក ម៉ែន និមលរតន៍ ឱ្យដឹងថា សង្ក្រាន្តបន្ទាយឆ្មារ២០២៣ មានកម្មវិធីកម្សាន្តស្រដៀងគ្នានិងកម្មវិធីអង្គរសង្រ្កាន្ត២០២៣ លើទឹកដៃខេត្តសៀមរាបដែរ ដូចជា ការលេងល្បែងប្រជាប្រិយខ្មែរចម្រុះប្រភេទ, ការបណ្ដែតប្រទីបនៅកសិន្ធប្រាសាទបន្ទាយឆ្មារ, បណ្តែតគោម, ស្រង់ព្រះ, ការបាញ់ទឹកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត និងការប្រគុំតន្ត្រីពីសំណាក់តារាចម្រៀងល្បីៗផងដែរ។ លើសពីនេះ ក៏មានស្ដង់ពិព័រណ៍ទំនិញដ៏សម្បូរបែបដែលលោកអ្នកអាចដើរទស្សនា លេងកម្សាន្តថែមទៀតផង។




ក្រៅពីត្រៀមដឹកនាំបវរកញ្ញា-បុរសឯកទៅចូលរួមសង្ក្រាន្តបន្ទាយឆ្មារ២០២៣ ហើយនោះ បវរកញ្ញា-បុរសឯក និង CIM Stars ជាច្រើនដួង ក៏នឹងបង្ហាញវត្តមាននៅលើទឹកដីនៃខេត្តសៀមរាប នៅក្នុងកម្មវិធី ខួប១០ឆ្នាំនៃអង្គរសង្ក្រាន្ត នាឱកាសពិធីបណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង។ ខណៈកម្មវិធីសង្រ្កាន្តកំពុងខិតជិតមកដល់ បវរកញ្ញា-បុរសឯក និង CIM Stars ជាច្រើនដួង កំពុងដុតដៃដុតជើងហ្វឹកហាត់ការរាំចង្វាក់ប្រពៃណីខ្មែរផ្សេងៗ ត្រៀមញ៉ាំងភាពសប្បាយរីករាយដល់ពុកម៉ែបងប្អូនក្នុងកម្មវិធីសង្រាន្តនាពេលខាងមុខ៕


























Account
Security
Favourite Content