វត្ដមានរបស់ Lisa ក្នុងកម្មវិធី Crazy Horse បានក្លាយជាប្រធានបទត្រូវបានគេលើកមកពិភាក្សាពាសពេញបណ្ដាញសង្គម ស្របពេលដែលមានមតិសរសើរ និងរិះគន់លាយឡំបញ្ចូលគ្នា។ តែទោះជាយ៉ាងណាក្ដី កម្មវិធីនេះត្រូវបានរាយការណ៍ថា សំបុត្រលក់ដាច់គ្មានសល់រយៈពេលទាំង ៣ ថ្ងៃ ខណៈមនុស្សជាច្រើនព្យាយាមចុះឈ្មោះដណ្ដើមទិញសំបុត្រ។
បើតាមសម្ដីរបស់អ្នកចូលរួមទស្សនាការសម្ដែងរបស់ Lisa បានលើកឡើងថា រូបនាងពិតជាមានទេពកោសល្យអស្ចារ្យ និងពិតជាពូកែខ្លាំងថែមទាំងមើលទៅទាក់ទាញជាមួយក្បាច់រាំច្រើនទម្រង់របស់នាង។ នាងបានផ្លាស់ប្ដូរសម្លៀកបំពាក់ច្រើនឈុត និងបង្ហាញពីភាពអស្ចារ្យម្ដងមួយជាមួយឈុតទាំងនោះ។



ការសម្ដែងនេះត្រូវបានឲ្យដឹងថា មានការចូលរួមពីសំណាក់តារាល្បីៗ ជាពិសេសគឺមានវត្ដមានរបស់លោក Bernard Arnault ដែលជានាយកប្រតិបត្ដិរបស់ប្រេនល្បី LV និងក្រុមគ្រួសាររបស់លោកផងដែរ។
ជាមួយគ្នាដែរ ក្រុមអ្នករាំដែលបានសហការជាមួយ Lisa បានលើកឡើងថា វត្ដមានរបស់នាង និងការសម្ដែងដ៏អស្ចារ្យបានធ្វើឲ្យកម្មវិធី Crazy Horse ហាក់ដូចជាបានកើតឡើងវិញម្ដងទៀត បន្ទាប់ពីមានសភាពស្ងប់ស្ងាត់ជាយូរមកហើយ។ ស្របពេលជាមួយគ្នានេះ Lisa ក៏បានបង្ហោះរូបភាពរបស់នាងក្នុងការសម្ដែងក្នុងកម្មវិធីនេះ និងភ្ជាប់ជាមួយពាក្យពេចន៍៖ “វាពិតជាបទពិសោធន៍ដ៏អស្ចារ្យ។ អរគុណដល់អ្នកគ្រប់គ្នាដែលជាចំណែកធ្វើឲ្យការសម្ដែងនេះអាចកើតមានឡើង នាងពិតជារីករាយ។”
ក្រោយពីបង្ហោះរូបភាពនេះភ្លាម Lisa ទទួលបានមតិល្អៗ ជាច្រើនពីមហាជនដោយលើកឡើងថានាងជាតារាស្រីម្នាក់ដែលចូលចិត្ដធ្វើអ្វីថ្មីៗ ជាពិសេស មិនខ្លាចក្នុងការបង្ហាញពីអ្វីដែលខ្លួនចង់បាន និងសមត្ថភាពដែលខ្លួនមាន។ បើទោះមានត្រឹមរូបភាពតែអ្នកគាំទ្រជាច្រើនលើកឡើងថា ការសម្ដែងនោះច្បាស់ជាមានភាពអស្ចារ្យខ្លាំងជាក់ជាមិនខាន។
តោះទៅមើលរូបភាពរបស់តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបន្ដិចមើល៖
































Account
Security
Favourite Content