កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤ កន្លងទៅ Zico និង Jennie សមាជិកក្រុមចម្រៀង BLACKPINK បានរួមគ្នាបញ្ចេញបទចម្រៀងមានចំណងជើងថា “Spot” ខណៈបច្ចុប្បន្ន បទចម្រៀងនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងស្ថិតលើតារាងកំពូលបទចម្រៀងប្រទេសកូរ៉េថែមទៀត។ មហាជន ជាច្រើនលើកឡើងថា ការបញ្ចេញចម្រៀងរួមគ្នាលើកនេះពិតជាសមគ្នា និងត្រូវស្ទីលគ្នាខ្លាំង។


ថ្មីៗ នេះ Zico ក៏បានបង្ហាញខ្លួនលើកម្មវិធី “The K-Star Next Door” និងនិយាយលើកឡើងថាពីការបញ្ចេញចម្រៀងថ្មីជាមួយតារាស្រី Jennie។ សម្រាប់ការសហការលើកនេះ គឺលោកបានធ្វើជាពិសេសសម្រាប់ Jennie តែម្ដង។ លោកមិនបានគិតជ្រើសចម្រៀង និងជ្រើសចង់សហការជាមួយនរណាឡើយ។ លោកគិតថា លោកចង់សហការជាមួយ Jennie ដូច្នេះ លោកបង្កើតបទចម្រៀង “Spot” ឡើងមកតែម្ដង។


Zico បន្ដថា៖ ក្រៅពីចម្រៀង “Spot” លោកមានចម្រៀងចំនួន ៥ ផ្សេងទៀត ដែលសុទ្ធសឹងធ្វើឡើងសម្រាប់ Jennie សរុបទាំងអស់រួមទាំង “Spot” លោកមានចម្រៀងចំនួន ៦ បទសម្រាប់ Jennie ជ្រើសរើស។ លោកគិតថា ប្រសិនបើលោកមានតែមួយជម្រើស លោកនឹងមិនអាចទាក់យកចិត្ដ Jennie ឲ្យមកចាប់អារម្មណ៍ចំពោះបទចម្រៀងលោកឡើយ។ ដូច្នេះត្រូវតែមានជម្រើស។
Zico បន្ថែមថា៖ លោកមិនដែលធ្លាប់ធ្វើការជាមួយ Jennie ឡើយ ហេតុនេះលោកត្រូវតែយល់ច្បាស់ពីស្ទីលរបស់នាងជាមុនសិន។



មែនទែន ក្រោយស្ទីលត្រូវគ្នា និងមើលទៅមានភាពទាក់ទាញខ្លាំងសម្រាប់បទចម្រៀង “Spot” មហាជន និងអ្នកគាំទ្រជាច្រើន សង្ឃឹមថានឹងមានការសហការជាលើកទី ២ សម្រាប់ Zico និង Jennie៕























Account
Security
Favourite Content