ជាថ្មីម្ដងទៀត កូនពៅសមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Lisa ត្រូវបានគេប្រទះឃើញដើរកម្សាន្ដយ៉ាងសប្បាយ ផ្អែមល្អែមជាមួយ សេដ្ឋីវ័យក្មេង Frederic Arnault។ អ្នកទាំងពីរត្រូវបានមហាជនជាច្រើនសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្ដែមិនទាន់ប្រកាសជាសាធារណៈឡើយ។



នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ Lisa និងលោក Frederic Arnault ត្រូវបានគេប្រទះឃើញដើរកម្សាន្ដនៅ Musee Rodin សារមន្ទីរបែបសិល្បៈ នៅទីក្រុង ប៉ារីស។ អ្នកទាំងពីរបានដើរកម្សាន្ដ ជាមួយគ្នា និងមានញ៉ាំការ៉េម មើលទៅសាមញ្ញតែផ្អែមល្ហែមដូចគូស្នេហ៍ទូទៅ។
ជាមួយគ្នាដែរ អ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើល ក្រោយ Lisa ស្រាប់តែបង្ហោះរូបជាច្រើនសន្លឹក នៅ Musee Rodin កំឡុងពេលដែលនាងដើរកម្សាន្ដជាមួយ សេដ្ឋីវ័យក្មេង Frederic Arnault។ ដោយរូបនេះ ត្រូវគេជឿជាក់ថា គឺត្រូវបានថតដោយ Frederic ផ្ទាល់តែម្ដង។ ក្រៅពីនេះ Lisa និង Frederic Arnault ក៏ត្រូវបានគេប្រទះឃើញ ទៅញ៉ាំអាហារពេលល្ងាចយ៉ាងផ្អែមល្ហែម នៅសណ្ឋាគារ ផ្កាយ ៣ មួយ នៅទីក្រុង ប៉ារីស។ សម្រាប់រូបភាពអាហារមួយពេលនោះ Lisa ក៏បានបង្ហោះ នៅលើ Story Instagram ផ្លូវការរបស់ខ្លួនផងដែរ។ ទង្វើបែបនេះ ធ្វើឲ្យគេជឿថា មិនយូរទេឆាប់ៗ អ្នកទាំងពីរអាចនឹងប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួន។







គួរបញ្ជាក់ថា Lisa និង សេដ្ឋីវ័យក្មេង Frederic ត្រូវបានគេសង្ស័យថា ចាប់ផ្ដើមមានទំនាក់ទំនងស្និទ្ធស្នាល កាលពីខែ កក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅភោជនីយដ្ឋានមួយកន្លែងនៅទីក្រុង ប៉ារីស ប្រទេសបារាំង ងលតជាបន្ដបន្ទាប់ ពួកគេតែងត្រូវបានគេប្រទះឃើញដើរកម្សាន្ដជាមួយគ្នា៕























































Account
Security
Favourite Content