លទ្ធផលបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី ៦ បានទៅលើលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដូចការរំពឹងទុកពី មហាជន និងអ្នកសិល្បៈផ្ទាល់តែម្ដង។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានយកឈ្នះបេក្ខភាព ២ រូបផ្សេងទៀត គឺលោក គួច ខេវិន និងលោក ផាត់ តារារ័ត្ន។ បើទោះជាយកឈ្នះ ក៏បេក្ខភាពទាំង ២ ពិតជា សប្បាយ និងគិតថាភរិយាអ្នកឧកញ៉ា គិត ម៉េង រូបនេះស័ក្តិសមជាអ្នកដឹកនាំសមាគមសិល្បករអាណត្តិទី៦ពិតៗ។
ចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឡើងប្ដេជ្ញាចិត្ត និងមានគោលដៅច្បាស់លាស់ក្នុងការលើកតម្កើងសិល្បករខ្មែរ ពេលក្លាយជាប្រធានថ្មីនៃសមាគនសិល្បករខ្មែរ។
ពាក្យពេចន៍មួយៗ ច្បាស់ៗ មានទម្ងន់ គួរជាទីទុកចិត្តធ្វើឲ្យអ្នកចូលរួមបោះឆ្នោតជាង ៦០០ រូបនៃអ្នកសិល្បៈគ្រប់ទម្រង់ បាក់ចិត្តលើគោលដៅដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។
កម្មវិធីបោះឆ្នោតដែលរៀបចំនៅរាជបណ្ឌិតសភាជាតិកម្ពុជានៅព្រឹកនេះ មានសមាសភាពអ្នកសិល្បៈចូលរួមច្រើនកុះករ និងមានទឹកមុខរីករាយ ព្រោះទទួលបានប្រធានមួយរូបមានសមត្ថភាព និងបទពិសោធន៍ច្រើនផ្នែក មកដឹកនាំ៕






















































Account
Security
Favourite Content