Zhao Lusi ជាតារាស្រីចិនវ័យក្មេងម្នាក់ដែលកំពុងមានភាពលេចធ្លោខ្លាំង។ រូបនាងបានបង្ហាញមុខក្នុងរឿងភាគល្បីៗជាច្រើនដូចជា៖ Love Like Galaxy, Hidden Love, Who Rules The World, Hu Tong និង The Last Immortal។ ក្រៅពីមានទេពកោសល្យពូកែខាងសម្ដែង អ្វីដែលមហាជនជាច្រើនចាប់អារម្មណ៍នោះគឺស្បែកមុខដ៏ស្រស់ស្អាតទន់ភ្លឺរលោងរបស់តារាស្រី Zhao Lusi។ ជារឿយៗ រូបនាងតែងដើរចេញកម្សាន្ដ ដោយមិនតុបតែងមុខ ខណៈស្បែកមុខរបស់នាងមើលទៅស្រស់ស្អាតមានសំណើមខ្លាំង។



ជាមួយគ្នាដែរ Zhao Lusi ក៏បានទម្លាយពីវិធីសម្ងាត់មួយ ធ្វើឲ្យស្បែកមុខរបស់នាងមានសុខភាពល្អ និងមើលទៅភ្លឺស្អាតគួរឲ្យចង់គយគន់។ រូបនាងបានលើកឡើងថា នាងទទួលទានទឹកផ្លែឈើមួយមុខជារៀងរាល់ព្រឹក។ តារាស្រី Zhao Lusi បានឲ្យដឹងថា នាងតែងតែទទួលទានទឹកផ្លែផាសិនស្រស់ជាមួយ ទឹកឃ្មុំ និងក្រូចឆ្មា រាល់ពេលនាងងើបពីដំណេក។ វាជាទឹកផ្លែឈើមួយដែលងាយស្រួលធ្វើ និងងាយស្រួលរកគ្រឿងផ្សំ ជាពិសេសមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយថែរក្សាស្បែក។


សម្រាប់ទឹកផ្លែឈើស្រស់មួយមុននេះ មិនត្រឹមតែល្អសម្រាប់សុខភាពស្បែក សម្បូរទៅដោយវីតាមីន C ទេ ថែមទាំងល្អដល់ការថែរក្សាគីឡូឲ្យនៅថេរបានល្អផងដែរ។ មែនទែនទៅ ទឹកផ្លែឈើស្រស់មួយមុខនេះ ជាផ្នែកមួយធ្វើឲ្យសម្រស់តារាស្រី Zhao Lusi មើលទៅស្រស់ស្អាត និងក្មេងខ្លាំង។
គួរបញ្ជាក់ថា តារាស្រីរាងតូចច្រឡឹងពេញដោយទេពកោសល្យសិល្បៈរូបនេះ នឹងត្រៀមត្រឡប់មកវិញជាមួយរឿងភាគថ្មីមានចំណងជើងថា “The Story Of Pearl Girl”។ រឿងភាគមួយនេះត្រូវបានគេរំពឹងទុកថា នឹងជារឿងភាគថ្មីមួយទៀតដែលនឹងជួយឲ្យតារាស្រី Zhao Lusi កាន់តែមានភាពល្បីល្បាញខ្លាំង ក្នុងវិស័យសិល្បៈរបស់ប្រទេសចិន៕






























Account
Security
Favourite Content