លះបង់មែនទែន! Zhao Lusi រងរបួសបាត់បង់ឈាមជាច្រើនកំលុងពេលថតឈុតមួយក្នុងរឿង “The Story of Pearl Girl”

តារាសម្ដែងចិន Zhao Lusi បានជួបគ្រោះថ្នាក់រហូតបណ្ដាលឱ្យបាត់បង់ឈាមជាច្រើនកំលុងពេលថតរឿង “The Story of Pearl Girl”។

ទើបតែចាក់ផ្សាយនៅដើមខែវិច្ឆិកានេះ ប៉ុន្តែ “The Story of Pearl Girl” ដែលជារឿងភាគបុរាណចុងក្រោយរបស់ Zhao Lusi បានទទួលការគាំទ្រជាខ្លាំង និងបានក្លាយជាភាពយន្តដំបូងប្រចាំឆ្នាំ២០២៤ ដែលអាចទទួលបានពិន្ទុរហូតដល់ ១០ ០០០ លើវេទិកា Youku ក្នុងរយៈពេលត្រឹម ២ថ្ងៃក្រោយចេញផ្សាយ។

បើទោះជាសាច់រឿងចំណុចខ្លះទទួលបានការរិះគន់ថាមិនសូវសមហេតុផល ប៉ុន្តែភាពយន្តនេះបានទទួលការសរសើរជាខ្លាំងសម្រាប់ការសម្ដែងដ៏ប៉ិនប្រសប់ និងយកចិត្តទុកដាក់របស់តួអង្គ។ ជាពិសេសតួឯកស្រី Zhao Lusi គឺបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការសម្ដែងតួអង្គនេះ និងត្រូវជួប​​ឧបទ្ទវហេតុ​ដែល​បណ្តាល​ឱ្យ​នាង​បាត់បង់​ឈាម​ជា​ច្រើន​ពេល​កំពុង​ថត​។

យោងតាមសារព័ត៌មានចិន Sohu ក្នុងឈុតមួយដែលត្រូវសម្ដែងក្រោមទឹក Zhao Lusi នៅតែអាចបង្ហាញទេពកោសល្យសម្ដែងរបស់ខ្លួនយ៉ាងរលូនល្អ ដោយមិនត្រូវការប្រើអ្នកសម្ដែងជំនួសនោះទេ។ ប៉ុន្តែមានពេលមួយ តារាវ័យ ២៥ឆ្នាំរូបនេះត្រូវបាត់បង់ឈាមជាច្រើននៅពេលជើងរបស់នាងមុតប៉ះនឹងរបស់ស្រួចក្រោមទឹក។

ក្រៅ​ពី​នេះ សុខភាព​របស់​នាង​ក៏​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ការ​ត្រាំ​ក្នុងទឹកត្រជាក់​យូរ​ពេក។ ក្រោយ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ទស្សនិកជន​ជាច្រើនបានកោតសរសើរ​ពីការធ្វើការប្រកបដោយ​វិជ្ជាជីវៈ​របស់ Zhao Lusi ខណៈអ្នកខ្លះក៏បាន​សម្ដែង​នូវអារម្មណ៍​សោកស្ដាយផងដែរ​ពេល​ដឹង​ថា​នាង​មាន​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​ពេល​កំពុង​ថត។ គួរបញ្ជាក់ថា ភាពយន្តភាគ “The Story of Pearl Girl” ដែលមានសរុប ៤០ភាគ មានសាច់រឿងនិយាយពីដំណើរជីវិតតស៊ូរបស់ក្មេងស្រីអ្នករកគុជខ្យងដ៏វៃឆ្លាតនិងពូកែម្នាក់ ហើយភាពយន្តនេះដែរក៏ជាការវិលត្រលប់មកចាប់ដៃគូគ្នាជាលើកទី២ របស់ Zhao Lusi និងតួឯកប្រុសរបស់នាងក្នុងរឿង “The Long Ballad” គឺតារាសម្ដែង Liu Yu Ning។ ភាពស៊ីសង្វាក់ និង Chemistry ដ៏ស័ក្ដិសមរបស់អ្នកទាំងពីរបានធ្វើរឿងនេះទទួលបានការសរសើរច្រើនក្នុងចំណោមទស្សនិកជននិយមទស្សនារឿងភាគចិន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម



Leave a Reply

Your email address will not be published.Required fields are marked *