ត្រូវគេចោទមានសង្សារជាតារាល្បីលំដាប់ប្រទេស ឥឡូវ Zhao Lusi ចេញនិយាយទាំងក្ដៅចិត្ត

កាលពីយប់មិញ ខាងក្រុមអ្នកកាសែតបានទម្លាយថាតារាស្រីវ័យក្មេងកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈចិន Zhao Lusi កំពុងសេពគប់មើលចិត្តថ្លើមជាមួយតារាប្រុសចិនល្បីលំដាប់ប្រទេសម្នាក់។ មិនតែប៉ុណ្ណោះ តារាប្រុសល្បីម្នាក់នោះថែមទាំងជាតារាដែលរូបនាងធ្លាប់សហការសម្ដែងរឿងភាគរួមគ្នាទៀតផង។

ដំណឹងនេះបានធ្វើឱ្យឈ្មោះតារាស្រី Zhao Lusi ឡើង Trend ដល់លេខ ១ និងមានអ្នកនិយាយពិភាក្សាវែកញែកដល់ទៅរាប់លាននាក់ក្នុងបណ្ដាញសង្គម Weibo។ ភ្លាមៗ ដែរ មនុស្សជាច្រើនចាប់ផ្ដើមរកមុខថាតើតារាប្រុសរូបណាទៅដែលជាមិត្តប្រុសរបស់នាង ខណៈតារាប្រុស YangYang ត្រូវបានក្លាយជាគោលដៅមុនគេដែលមហាជននឹកឃើញដល់។

មែនទែនទៅ រឿងភាគរបស់ YangYang និង Zhao Lusi ទើបតែចាក់ផ្សាយកាលពីខែ មេសា កន្លងផុត ស្របពេលដែល YangYang ជាតារាប្រុសមានឈ្មោះល្បីខ្លាំងម្នាក់ក្នុងវិស័យសិល្បៈចិន។ សូម្បីតែឈ្មោះរបស់តារាប្រុស YangYang ក៏ត្រូវបាន Trend ជាប់មិនឈប់លើបណ្ដាញសង្គម Weibo ដូចគ្នា។​ តែបន្ដិចក្រោយមក ក៏ត្រូវបានក្រុមអ្នកកាសែតទម្លាយទៀតថាម្នាក់នោះមិនមែនជាតារាប្រុស YangYang ឡើយ។

រឿងមិនទាន់ស្ងប់រហូតដល់ព្រឹកថ្ងៃទី ១៦ ខែ កញ្ញា នេះ Zhao Lusi នៅតែជាប្រធានបទក្ដៅគគុកដែលត្រូវគេយកមកពិភាក្សាទាក់ទិននឹងរឿងមិត្តប្រុសល្បីឈ្មោះនាង។ ក្រោយមក តារាប្រុសល្បី Xiao Zhan ក៏ក្លាយជាអ្នកបន្ទាប់ដែលត្រូវមហាជនគិតថាជាមិត្តប្រុសរបស់ Zhao Lusi ដោយសារតែអ្នកទាំងពីរធ្លាប់សហការសម្ដែងរឿង “Oh! My Emperor” រួមគ្នា។

ដោយសារតែពាក្យចចាមអារ៉ាមនេះ ធ្វើឱ្យឈ្មោះអ្នកទាំងពីរឡើង Trend បន្ដកន្ទុយគ្នាឥតដាច់ដែលធ្វើឱ្យគ្រប់គ្នាកាន់តែចង់ដឹងថាមានរឿងអ្វីឱ្យប្រាកដ។ ដោយអស់អំណាត់ទ្រាំលែងបាន Zhao Lusi ក៏បង្ហោះសារក្នុងបណ្ដាញសង្គមខ្លួនថា “កុំនិយាយកុហក កុំជឿលើពាក្យចចាមអារ៉ាម និងកុំផ្សព្វផ្សាយព័ត៌មានមិនពិត” ដើម្បីបញ្ឈប់ការសង្ស័យនានា និងបដិសេធថាខ្លួនមិនមានពាក់ព័ន្ធនឹងនរណាឡើយ។

បន្ថែមពីនេះ ក្រុមការងាររបស់នាងក៏ព្រមានប្ដឹងលើបុគ្គលណាដែលបន្ដផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់នាង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់