តាមពិតបែបនេះសោះ! សុខភាពដុនដាបរបស់ Zhao Lusi កើតចេញពីបញ្ហាផ្លូវចិត្តសន្សំទុកមកជាច្រើនឆ្នាំ

នៅថ្ងៃទី១ ខែមករានេះ Zhao Lusi បានចេញមុខរៀបរាប់ពីស្ថានភាពសុខភាពរបស់នាងយ៉ាងលម្អិត​ ដោយយោងទៅលើបញ្ហាផ្លូវចិត្តដែលកើតមានឡើងតាំងតែពីឆ្នាំ​២០១៩មកម៉្លេះ។​

កាលពីពេលថ្មីៗកន្លងទៅនេះ​ អ្នកគាំទ្ររបស់តារាស្រីចិន​ Zhao Lusi មិនតិចនោះទេ​​ ដែលបានភ្ញាក់ផ្អើល ក៏ដូចជាព្រួយបារម្ភនឹងសុខភាពរបស់អ្នកសម្ដែងរូបនេះ ក្រោយពីមានអ្នកចែកចាយរូបភាពរបស់នាងជិះលើរទេះរុញអ្នកជំងឺ​ មុននឹងដឹងបន្ថែមថា Zhao Lusi​ កំពុងជួបនឹងបញ្ហាសុខភាពធ្ងន់ធ្ងររហូតមិនអាចឈរ​ ដើ​រ​ និងនិយាយបាន។​

តាមរយៈ India Times មិត្តដែលធ្លាប់រស់នៅជាមួយតារាស្រីរូបនេះកាលគ្រាដែលនាងប្រឡូកការងារសិល្បៈដំបូងបានរំឭកពីបញ្ហាដែលនាំឱ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្តរហូតមកដល់ពេលសព្វថ្ងៃនេះថា នៅក្នុងឆ្នាំ២០១៩ Zhao Lusi ធ្លាប់ត្រូវបានក្រុមការងារម្នាក់អូសនាងចូលទៅក្នុងបន្ទប់ទឹកដោយមានស្ដីបន្ទោសក្រោយពីនាងមិនអាចទទួលបានការងារសម្ដែងជាតួឯក ព្រមទាំងជេរស្ដីទៅលើសម្រស់ ទំហំរាងកាយ សមត្ថភាព និងរឿងរ៉ាវជាច្រើនទៀត រហូតដល់មានការវាយនាងនៅម៉ោង២ទៀបភ្លឺ ពោលគឺអស់ពេល ២ម៉ោងតែម្ដង។

មិត្តភ័ក្ដិដដែលបានបន្តថា ពួកនាងធ្លាប់ចង់ដាក់ពាក្យបណ្ដឹងរឿងនេះដែរ រហូតដល់ចង់ទៅសុំវីដេអូពីកាមេរ៉ាសុវត្ថិភាពទុកជាភស្ដុតាង តែ Zhao Lusi​ បានផ្អាកសកម្មភាពទាំងអស់ដោយសារតែនាងនៅជាប់កុងត្រានៅឡើយ ហើយបើធ្វើបែបនេះ គ្រួសាររបស់នាងនឹងត្រូវសងសំណងទៅក្រុមហ៊ុន។ តាមរយៈការបកស្រាយរបស់មិត្តរូបនេះ មកដល់ពេលបច្ចុប្បន្ន Zhao Lusi​ នៅមិនទាន់ទទួលបានពាក្យសុំទោសពីបុគ្គលនោះឡើយ ហើយគេយកលេសថា ដោយសារតែខ្លួនស្រវឹង។

ទន្ទឹមគ្នានេះដែរ នៅថ្ងៃទី១ នៃឆ្នាំ២០២៥នេះ​ តារាស្រីវ័យ២៦ឆ្នាំ បានសង្កត់ធ្ងន់ថា បញ្ហាសុខភាពផ្លូកាយរបស់នាងអាចនឹងកើតចេញពីបញ្ហាសុខភាពផ្លូវចិត្តដែលខ្លួនមានតាំងតែពីឆ្នាំ២០១៩ ​រហូតដល់បញ្ហាដដែលនេះប្រែមកជាដុនដាបខ្លាំងនៅចុងឆ្នាំ២០២៤ដែលទើបតែកន្លងទៅ។​

តាមរយៈការបកប្រែរបស់ Koreaboo នាងបានរៀបរាប់ថា៖ “តាំងតែពីឆ្នាំ២០១៩ ខ្ញុំបានចាប់ផ្ដើមមានរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត តែមនុស្សនៅជុំវិញខ្លួនបានប្រាប់កុំឱ្យខ្ញុំគិតវែងឆ្ងាយជាមួយនឹងវា ឬឱ្យគិតតែពីអ្វីល្អៗ គ្រប់យ៉ាងនឹងល្អវិញហើយ។ ខ្ញុំគិតថា ប្រហែលជាមកពីខ្ញុំធ្វើខ្លួនឯងឱ្យទន់ជ្រាយពេក ហើយមិនបានយកចិត្តទុកដាក់នឹងសុខភាពផ្លូវចិត្តរបស់ខ្លួននោះទេ”។

“នៅក្នុងឆ្នាំ២០២១ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ដូចជាមានសត្វល្អិតវានៅលើខ្លួនខ្ញុំអ៊ីចឹង ហើយក៏មានអារម្មណ៍ថា ដូចជាមានម្ជុលចាក់ និងប្រតិកម្មដែរ។ បើទោះបីជាខ្ញុំបានញ៉ាំថ្នាំ និងចាក់ថ្នាំហើយក៏ដោយ អាការនៅតែមិនប្រសើរសោះ។ ខ្ញុំក៏សម្រេចចិត្តទៅជួបអ្នកចិត្តសាស្រ្តដើម្បីឱ្យគាត់ជួយខ្ញុំក្នុងការគ្រប់គ្រង់អារម្មណ៍ ថប់បារម្ភ” ​ Zhao Lusi រៀបរាប់ពីស្ថានភាពនៅក្នុងឆ្នាំ២០២១ បែបនេះ។​

នៅ ២ឆ្នាំក្រោយ បញ្ហាដដែលនេះនៅតែបន្ត ស្របពេលដែលបញ្ហាសុខភាពផ្លូវកាយក៏កាន់តែយ៉ាប់យ៉ឺន បូកផ្សំនឹងការបាត់បងមនុស្សជាទីស្រឡាញ់ម្នាក់ផង បញ្ហាផ្លូវចិត្តក៏កាន់ពីជួបផលពិបាកដូចគ្នា។ តួស្រីក្នុងរឿង​ The story of pearl girl បានបង្ហើបបន្ថែមថា៖ “នៅឆ្នាំ ២០២៣ ខ្ញុំបានប្រឈមមុខនឹងជំងឺរលាកសួត ហើមសួត គ្រុនក្តៅ បែកញើសពេលយប់ ភ្ញាក់ពីដំណេកភ្លាមៗ និង nerve deafness (បាត់បងការស្ដាប់ឮ ដោយសារបញ្ហាប្រព័ន្ធប្រសាទ)។ ហើយខ្ញុំក៏បានជួបនឹងវិបត្តិដែលមនុស្សជាទីស្រឡាញ់បានស្លាប់ ទន្ទឹមគ្នានឹងសមាជិកគ្រួសារជាច្រើនរូបបានជួបនឹងជំងឺមហារីកក្នុងពេលដ៏ខ្លីទៀត តែខ្ញុំនៅតែធ្វេសប្រហែសរឿងនេះ”។

“រហូតមកដល់ឆ្នាំ២០២៤ទៀត  ខ្ញុំបានជួបនឹងរោគសញ្ញានៃជំងឺផ្លូវចិត្តមួយចំនួន ដូចជាការឈឺក្បាល់ធ្ងន់ធ្ងរជាញឹកញយ វិលមុខ ឈឺសន្លាក់ ហើយការប្រតិកម្មរបស់ខ្ញុំក៏កាន់តែខ្លាំងទៅៗ​ តែខ្ញុំក៏បានគិតខ្លួនឯងថា វាគ្រាន់តែជាអាការៈធម្មតាក្រោយពីប្រើប្រាស់ថ្នាំព្យាបាលប្រតិកម្មតែប៉ុណ្ណោះ” នាងបន្ថែមដូច្នេះ។

ក្នុងន័យដែលចង់បើកទូលាយលើការនិយាយពីជំងឺ​បាក់ទឹកចិត្ត និងដាស់តឿនដល់អ្នកដែលកំពុងតែជួបរោគសញ្ញានៃបញ្ហានេះ Zhao Lusi បានណែនាំថា​៖ “កាពិបាកចិត្តអាចជាអារម្មណ៍ តែការបាក់ទឹកចិត្តគឺជាជំងឺ។ វាមិនអាចជា ដោយសារតែការគិតវិជ្ជមាន ឬនិយាយវាចេញមកក្រៅនោះទេ។ សម្រាប់អ្នកដែលយល់ពីអារម្មណ៍តែមួយជាមួយខ្ញុំ ការយល់ឬមិនយល់ពីមនុស្សខាងក្រៅវាមិនសំខាន់ទេ។ ​អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺត្រូវជាប់គាំងក្នុងការពន្យល់អ្នកដទៃដដែលៗ ទាំងដែលយើងខ្លួនឯងមិនអាចជួយខ្លួនឯងបាន”។

មុននឹងបញ្ចប់សំណេររបស់ខ្លួន តួសម្ដែងខាងលើក៏បានលើកទឹកចិត្តផងដែរថា​៖ “ការយល់ពីសុខផ្លូវចិត្តចិត្ត និងផ្ដល់អទិភាពទៅលើវាគឺជារឿងសំខាន់។ អារម្មណ៍សោកសៅវាគ្មានប្រយោជន៍ទេ។​ អ៊ីចឹងសូមផ្ដាច់ខ្លួនឯងពីបញ្ហាពីអតីតកាល និងកសាងខ្លួនឯងសាជាថ្មី”។

បន្ថែមពីនេះ នៅក្នុងការបង្ហោះមួយដោយឡែកទៀត Zhao Lusi បានបង្ហាញថា នាងធ្លាប់ធ្លាក់ទម្ងន់មកនៅត្រឹមតែ​ ៣៦.៧គីឡូក្រាមតែប៉ុណ្ណោះ តែដោយសារការបង្ខំ និងការយកចិត្តទុកដាក់ពីឪពុកម្ដាយទើបនាងអាចឡើងមកទម្ងន់ ៤១គីឡូក្រាមវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *