ភាពលេចធ្លោរបស់ Zhao Lusi បង្កើតបានជា Trend នាំជនជាតិចិនតែងខ្លួនតាមតួអង្គ Xu Yan

Zhao Lusi កំពុងទាក់ទាញស្រីៗជនជាតិចិនឱ្យតែងខ្លួនតាមខ្លួន ក្រោយរសនិយមសម្លៀកបំពាក់របស់តួអង្គ Xu Yan ពីរឿងភាគថ្មី Love’s Ambition មានភាពទាក់ទាញខ្លាំង។

ការវិលត្រឡប់មកវិញរបស់​ Zhao Lusi ជាមួយនឹងភាពយន្តភាគថ្មីរឿង Love’s Ambition កំពុងតែមានប្រជាប្រិយភាពខ្ពស់ រហូតអាចក្លាយជាភាពយន្តដែលមានប្រជាប្រិយភាពបំផុតនៅលើកម្មវិធី WeTV នៅតាមបណ្ដាលប្រទេសជាច្រើន ដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើម។

ស្នាដៃសម្ដែងរួមគ្នាជាមួយនឹងតួឯកប្រុស William Chan គ្រានេះ Zhao Lusi បានសម្ដែងជាតួអង្គ Xu Yan ដែលជាក្មេងស្រីក្រីក្រម្នាក់ បានការកែប្រែខ្លួនឯងរហូតក្លាយជាពិធីការិនីទូរទស្សន៍មួយរូប មុននឹងរៀបការជាមួយនឹងបុរសអ្នកជំនួញ Shen Hao Ming។

ក្រៅពីសាច់រឿងដែលមានភាពទាក់ទាញ ទស្សនិកជនក៏បានផ្ដោតការចាប់អារម្មណ៍ទៅលើការតុបតែងខ្លួនរបស់ Xu Yan ដូចគ្នា​ ព្រោះត្រឹមតែ ៤ភាគដំបូងតួឯកស្រីរូបនេះបានផ្លាស់ប្ដូរសម្លៀកបំពាក់ដល់ទៅ ៣១ឈុត រួមមានឈុតជា ក្មេងស្រីស្លូតត្រង់ រហូតក្លាយជាអ្នកធ្វើការការិយាល័យ មុននឹងក្លាយជានារីរឹមាំពេញដោយកម្លាំងម្នាក់។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា តារាស្រីវ័យ​ ២៦ឆ្នាំរូបនេះ បានយកចិត្តទុកដាក់លើការជ្រើសរើសសម្លៀកបំពាក់ខ្លាំង រហូតនាងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងដើម្បីជ្រើសរើសសម្លៀកបំបាក់ដោយផ្ទាល់ និងធ្វើការតុបតែងមុខមាត់ដោយខ្លួនឯងសម្រាប់ការសម្ដែងរឿងនេះ។

ជាលទ្ធផល បច្ចុប្បន្នអ្នកគាំទ្រជនជាតិចិនកំពុងតែចាប់អារម្មណ៍នាំគ្នាតែងខ្លួនតាមតួឯកស្រីរូបនេះ រហូតបង្កើតបានជានិន្នាការ “តែងខ្លួនតាម Xu Yan”។ តួយ៉ាង អាវកវីខោខាវប៊យ គឺជាឈុតដែលទទួលបានការពេញនិយមបំផុតមួយ រហូតដល់អ្នកលក់នៅក្នុង Taobao បានផ្សព្វផ្សាយទំនិញរបស់ខ្លួនក្រោមឈ្មោះថា “អាវដូច Zhao Lusi” ទាក់ទាញអ្នកគាំទ្រឱ្យទិញអាវនេះអស់ចំនួន ៧២០០អាវក្នុងរយៈពេលដ៏ខ្លី។

ប្រព័ន្ធផ្សព្វផ្សាយចិនបានចុះផ្សាយថា ការសម្ដែងក្នុងរឿង Love’s Ambition នេះ បានធ្វើឱ្យ Zhao Lusi ក្លាយជាតួឯកស្រីរឿងភាគដែលមានថ្លៃខ្លួនខ្ពស់បំផុត ទទួលបានប្រាក់ចំណូល ១២លានយន់ ឬប្រមាណ ១.៦៩លានដុល្លារអាមេរិក ខណៈដែល William Chan ទទួលបានថ្លៃខ្លួនត្រឹមតែ ៨លានយន់ ឬល្បាក់ ១.១២លានដុល្លារអាមេរិក។

ប្រភពតែមួយបានឱ្យដឹងបន្ថែមថា តួឯកស្រីរូបនេះបានទទួលថ្លៃខ្លួនបន្ថែមចំនួន ២លានយន់ ឬ ២៨ម៉ឺនដុល្លារអាមេរិកទៀត ក្រោយនាងបានរ៉ាប់រងទៅលើការជ្រើសរើសសម្លៀកបំពាក់ និងផាត់មុខដោយខ្លួនឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *