ថ្មីៗ នេះ ទំនាក់ទំនងរបស់តារាស្រីចិនល្បី Zhao LiYing និងអតីតស្វាមីលោក Feng Shao Feng បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គមដោយសារតែមានលេចពាក្យចចាមអារ៉ាមថា អ្នកទាំងពីរថាកំពុងផ្សះផ្សារទំនាក់ទំនងគ្រួសារឡើងវិញ ស្របពេលក្រុមអ្នកកាសែតប្រទះឃើញអ្នកទាំងពីរនាំកូនប្រុសតូចទៅដើរលេង និងញ៉ាំអាហារជួបជុំគ្នា។ តែទោះជាយ៉ាងណាក្ដី តារាប្រុសស្រីទាំងពីរមិនបានចេញមុខបកស្រាយអ្វីទាំងអស់។



ក្រោយមក Zhao LiYing ក៏បានបង្ហោះរូបជាមួយកូនប្រុសតូចជាលើកដំបូងដែលធ្វើឱ្យមហាជនជឿថា រូបនាងត្រៀមខ្លួនរួចរាល់ហើយក្នុងការនិយាយពីកូន និងបង្ហាញពីទំនាក់ទំនងម្ដាយកូនស្និទ្ធស្នាលជាសាធារណៈ។ លើសពីនេះ ក្នុងបទសម្ភាសន៍ទើបចេញផ្សាយ តារាស្រី Zhao LiYing ក៏បាននិយាយទាក់ទិនដល់កូនប្រុសរបស់ខ្លួនផងដែរ។
Zhao LiYing បានលើកឡើងថា៖ ជីវិតរបស់នាងបានកែប្រែច្រើនណាស់ ទាំងការរស់នៅ និងទម្លាប់នានាជាដើម។ បច្ចុប្បន្ន រឿងមួយដែលនាងចូលចិត្តធ្វើខ្លាំងបំផុតគឺអង្គុយនៅហាងកាហ្វេ និងផឹកកាហ្វេយ៉ាងរីករាយ ខណៈរង់ចាំកូនប្រុសរបស់នាងចេញពីសាលា។ វាពិតជាអារម្មណ៍ល្អមួយ។





នាងបន្ដថាទៀតថា៖ នាងចូលចិត្តដើរទៅណាមកណាម្នាក់ឯង។ ការដើរទៅណាមកណាម្នាក់ឯងពិតជារីករាយ នាងចូលចិត្តភ្លក់អាហារប្លែកៗ ដូចគ្នា។ នៅពេលដែលបានចេញក្រៅ ឬជិះកង់លេង អាកាសធាតុពិតជាល្អ នាងពិតជាពេញចិត្តជីវិតបែបនេះ។ ជាមួយគ្នាដែរ Zhao LiYing ធ្លាប់បានលើកឡើងថា៖ អ្នកគួរតែផ្ដល់ឱកាសឱ្យខ្លួនឯងសាកល្បងធ្វើនូវរឿងអ្វីដែលមិនធ្លាប់បានធ្វើពីមុន វាប្រហែលជាការកែប្រែដ៏ល្អមួយ។

គួរបញ្ជាក់ថា Zhao LiYing ជាកំពូលតារាស្រីចិនដ៏ឆ្នើមម្នាក់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ។ នាងបានរៀបការជាមួយតារាប្រុស Feng ShaoFeng ក្នុងឆ្នាំ ២០១៨ និងប្រកាសលែងលះក្នុងឆ្នាំ ២០២១។ មុនលែងលះរូបនាង និងស្វាមី ទទួលបានចំណងដៃកូនប្រុសម្នាក់៕



























Account
Security
Favourite Content