មិនធ្លាប់ដឹងសោះ មាស សុខសោភា ធ្លាប់ចាញ់បោកដីខ្យល់ ខាតប្រាក់ខ្ទង់សែនដុល្លារ

មាស សុខសោភា ជាកំពូលតារាចម្រៀងស្រីដែលគ្រប់គ្នាដាក់រហ័សនាមថា រាជិនីសំឡេង ព្រោះទឹកដមសំនៀងរបស់នាងពិតជាក្រអួនក្រអៅ តាំងពីប្រឡូកសិល្បៈរហូតមក​ដល់​បច្ចុប្បន្ន។ ក្រៅពីអាជីពតារាចម្រៀង និងការថត MV សោភា ក៏ទទួលធ្វើទូតសុឆន្ទៈផលិតផល ថតស៉្បតពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងមានក្រុមហ៊ុនជាអាជីវកម្មផ្ទាល់ខ្លួនទៀតផង។

តារាស្រីល្បីឈ្មោះរូបនេះ ត្រូវគេដឹងថា មានភាគហ៊ុនក្នុងអាជីវកម្មផ្សេងៗ ដែលនាងមិនមែនជាអ្នកឈរឈ្មោះ។ តួយ៉ាង ថ្មីៗនេះគេទើបដឹងថា មាស សុខសោភា និងស្វាមី ក៏មានភាគហ៊ុនក្នុងគម្រោងបុរី បុស្បា ដែលនាងឈរជាទូតសុឆន្ទៈនោះផងដែរ មិនមែនគ្រាន់តែជា BA ថតផ្សព្វផ្សាយប៉ុណ្ណោះទេ។

ទម្លាយឱ្យដឹងក្នុងពិធីសម្ពោធ​ជាផ្លូវការនៃការិយាល័យកណ្ដាល​ក្រុមហ៊ុនបុស្បា និងសន្និសីទ​សារព័ត៌មាន ស្ដីអំពីពានរង្វាន់ ម្ចាស់បទ «ឧត្តមស្វាមី» រូបនេះបានឱ្យដឹងថា កន្លង​មក​នាងធ្លាប់ចាញ់រឿងដីខ្យល់ជាច្រើនកន្លែង បើគិតជាលុយខ្ទង់សែនដុល្លារឯណោះ។

អតីតតារាចម្រៀងទ្រនំ រាម បន្តថា ដីភាគច្រើនដែលនាងចាញ់បោកគេនោះជាគម្រោងខ្យល់ បានន័យថា ជាគម្រោងដែលអត់ទៅមុខ ដោយគិតមកទល់ពេលនេះរយៈពេលជាង​មួយឆ្នាំហើយ ដែលគម្រោងនោះសន្យាថាដោះស្រាយឱ្យ តែមិនឃើញចេញជាលទ្ធផលអ្វីឡើយ ហើយពេលនេះក៏នៅបន្តមានរឿងក្តីក្តាំងខ្លះនៅដោះស្រាយបន្តបន្ទាប់។

មាស សុខសោភា រំលឹកឱ្យដឹងថា ដីដែលនាងបាត់បង់ដោយសារគម្រោងខ្យល់មានច្រើនកន្លែងណាស់ រួមមាន បុរី និងដីឡូត៍ ជាដើម តែនាងមិនបានបញ្ជាក់ទីតាំងជាក់លាក់ណាមួយទេ ប្រាប់តែថា នាងជាមនុស្សដែលចូលចិត្តវិនិយោគទិញដី និងអចលនទ្រព្យតាំងពីក្មេង ពោលគឺជាង ១០ ឆ្នាំមុនមកម្ល៉េះ​។ ប្រាក់កាក់ដែលសន្សំបានពីការច្រៀង ភាគច្រើននាងប្រមូលទៅទិញដីអស់ ដល់ពេលគេបោក​ទៅ អត់ដឹងហាមាត់ជេរគេបែបម៉េច​ ព្រោះអត់ចេះជេរ មានតែស្ងាត់ទៅ។ ម៉្យាង យើងមានឈ្មោះជាអ្នកសិល្បៈផងរឹតលាក់បាំង ព្រោះមិនចង់ខ្មាស់គេ ទើបពេលនេះនាងដាក់ចិត្តទម្លាយឱ្យដឹង។

មែនទែនទៅ ម្ចាស់បទ «ដោះសា» ថា នាងក៏មានអារម្មណ៍សោកស្តាយដែល តែចាត់ទុកថា នេះជាមេរៀនសម្រាប់ខ្លួនឯងទៅថ្ងៃមុខ ហើយនាងចង់ផ្តាំទៅ​បងប្អូនឱ្យប្រុងប្រយ័ត្ន​ខ្ពស់ កុំឱ្យចាញ់បោកគេដូចនាង។ ក្រឡេកមកការឈរជើងជា BA និងការដែលមានចំណែកជាមួយបុរីបុស្បាវិញនោះ គឺការសម្រេចចិត្តទិញភាគហ៊ុនខ្លះក្នុងរបស់បុរីនេះ គឺដោយសារនាង និងស្វាមី មើលឃើញថា ការនិយាយស្តី និងទង្វើ (ធ្វើលើសពីនិយាយ)។ មួយទៀត គ្រប់គ្នាមានជំនាញច្បាស់លាស់ ដូច្នេះទើបនាងគិតថា ទិញភាគហ៊ុនក្នុងនេះទៅទុកជាការវិនិយោគផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម