ម៉ូវ សុផាន់ ឈ្នះពានពិសេសមួយ តបស្នងការតស៊ូប្រកួត ទោះគ្មានលុយចាក់សាំង​ក៏ដោយ

ជាការពិតណាស់ ការប្រកួតប្រជែងដ៏ស្វិតស្វាញ Miss Grand Cambodia 2023 បានបញ្ចប់ទៅដោយជោគជ័យ ដោយមកុដឆ្នាំ ២០២៣ នេះ បានទៅលើបវរកញ្ញារូបស្រស់​ ភឹម ស្រីនោ។ ក្រៅពីនោះ បេក្ខភាពដទៃទៀតក៏ទទួលបានពានរង្វាន់ពិសេសផ្សេងៗពីកម្មវិធី តាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ។

ក្រឡេកទៅមើល កញ្ញា ម៉ូវ សុផាន់ Miss Grand ស្ទឹងត្រែង ដែលល្បីល្បាញដោយសារ​សកម្មភាពបណ្តើរម៉ូតូចេញពីហ្វឹកហាត់កណ្តាលយប់ ព្រោះគ្មានលុយចាក់សាំងនោះ​ ក៏ឈ្នះបានពានរង្វាន់ពិសេសមួយផងដែរ គឺពាន BEST PERSONALITY AWARD ពីការប្រកួតដ៏អស្ចារ្យនេះ។

ថ្វីដ្បិតតែមិនឈ្នះមកុដ Miss Grand Cambodia 2023 តាមការគ្រោងទុក ប៉ុន្តែ សុផាន់ ពិតជាសប្បាយខ្លាំងណាស់ដែលនាងទទួលបានពាន BEST PERSONALITY នេះ ជាតបស្នងការខិតខំតស៊ូប្រកួត ទោះបីគ្មានលុយចាក់សាំងម៉ូតូក៏នាងនៅតែខំជម្នះធ្វើវាឱ្យបាន។

ក្រោយទទួលបានពានរង្វាន់ពិសេសនេះ ម៉ូវ សុផាន់ បានបង្ហោះរូបថតជាច្រើនសន្លឹកលើគណនីហ្វេសប៊ុកផ្លូវការនាង ដោយភ្ជាប់ជាមួយ Caption ថា «វាប្រហែលជាមិនអស្ចារ្យសម្រាប់អ្នកដទៃ តែវាពិតជាមានតម្លៃនិងមានន័យណាស់សម្រាប់ខ្ញុំ ហើយនៅពីក្រោយការប្រកួតគឺមានពុកម៉ែតែងតែជួយផ្ដល់កម្លាំងចិត្ត លើកទឹកចិត្តមករហូត ទោះខ្ញុំចង់ធ្វើអ្វីក៏ដោយមិនដែលហាមឃាត់ មានតែជម្រុញកូន លើកទឹកចិត្តកូនរហូតឱ្យតែកូនស្រឡាញ់។ ហូបបាយនៅកូន? ចេញពីហាត់នៅ? ថ្ងៃហ្នឹងមានឈឺអត់?ម៉េចហើយកូនប្រឡងដល់វគ្គណាហើយ? ស៊ូៗទៅកូនជិតចប់ហើយ។ពាក្យទាំងអស់នេះវាពិតជាមានតម្លៃណាស់សម្រាប់ខ្ញុំ។ ពានមួយនេះសម្រាប់ពុកម៉ែដែលតែងតែប្រៀនប្រដៅកូនឱ្យក្លាយជាមនុស្សល្អទោះយើងក្រទ្រព្យតែយើងមិនក្រចិត្ត»។ 

មិនតែប៉ុណ្ណោះ នាងក៏បានបង្ហោះសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំកម្មវិធី Miss Grand Cambodia 2023 ម្ចាស់​កម្មវិធី និងហ្វេនៗដែលតែងតែគាំទ្រនាងកន្លងមក។

សម្រស់ សមត្ថភាព បូករួមឆន្ទៈមោះមុតតស៊ូរបស់នាង បានយកឈ្នះចិត្តមហានជន និងហ្វេនផេកជាច្រើន ដោយពួកគេរំពឹងថា ថ្ងៃណាមួយ សុផាន់ នឹងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ព្រមជាមួយការត្រៀមខ្លួនជាស្រេច ដើម្បីដណ្តើមមកុដ និងឱកាសតំណាងជាតិកម្ពុជាលើឆាកអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម