អ៊ិន លក្ខិណា បង្ហោះសារប្រាប់ហ្វេនកុំឱ្យដាក់សម្ពាធលើ ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand

ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ បានរកឃើញម្ចាស់មកុដ Miss Grand Cambodia 2023 ហើយ បានទៅលើ ភឹម ស្រីនោ។ រីឯ 1st Runner up បានទៅលើ កុយ អេនណា, 2nd Runner up បានទៅលើ អ៊ិន លក្ខិណា, 3rd Runner up បានទៅលើ ស៊ូ ស្រីនីត និង 4th Runner up បានទៅលើ ម៉ែន ណងនិត។

គេបានឃើញថា បវរកញ្ញារាងខ្ពស់ស្រឡះ អ៊ិន លក្ខិណា សោកស្តាយជាពន់ពេករហូតស្រស់ទឹកភ្នែកលើឆាកពេលកំពុងប្រកាសលទ្ធផល ព្រោះនាងមិនអាចដណ្តើមមកុដ Miss Grand Cambodia 2023 តាមការគ្រោងទុក ដោយបានជាប់ត្រឹមជយលាភី 2nd Runner Miss Grand Cambodia 2023 ក្នុងការប្រកួតដ៏អស្ចារ្យនេះ។

យ៉ាងណាមិញ គ្រាន់តែចប់ការប្រកួតភ្លាម មានរឿងចម្រូងចម្រាស់ជាច្រើនបានកើតឡើង ពិសេសគឺការប៉ះទង្គិចពាក្យសម្តី​រវាងហ្វេនៗ និងមានសិល្បករមួយចំនួនបានចេញមកសម្តែងការមិនពេញចិត្តដែល ភឹម ស្រីនោ​ ឈ្នះមកុដ ចំណែក អ៊ិន លក្ខិណា បែរជាជាប់ត្រឹមជយលាភីលំដាប់រងទី២ ទៅវិញ។

ក្រឡេកទៅមើល ​ អ៊ិន លក្ខិណា ដែលជាសាមីខ្លួនឯណោះវិញ ដ្បិតតែយំសោកស្តាយ​មិនអាចដណ្តើមមកុដដ៏អស្ចារ្យនោះបាន ប៉ុន្តែនាងមិនបានលូកដៃរឿងចម្រូងចម្រាស់រវាងហ្វេន និងហ្វេននោះទេ។ ប៉ុន្តែ លក្ខិណា បែរជាចេញមកបង្ហោះសារសុំទោសទៅកាន់ប្រជាជនកម្ពុជា និងហ្វេនៗដែលគាំទ្រនាង ដែលនាងធ្វើមិនបានល្អសម្រាប់ពួកគេ។ មិនតែប៉ុណ្ណោះ នាងក៏បានសូមកុំឱ្យយកនាងទៅពាក់ព័ន្ធរឿងនេះផងដែរ។

ក្នុងនាមជាបេក្ខភាពប្រកួតកម្មវិធីតែមួយ និងជាមិត្តរួមគ្រូជាមួយគ្នា អ៊ិន លក្ខិណា គ្មានប្រតិកម្មចំពោះរឿងចម្រូងចម្រាស់ទាំងនោះ ផ្ទុយទៅវិញនាងបែរជាចែករំលែករូបថតរបស់ ភឹម ស្រីនោះ និងអ្នកស្រី អ៊ឹម សុគន្ធា បង្ហាញពីការគោរព និងភ្ជាប់ Caption ប្រាប់កុំឱ្យហ្វេនកុំឱ្យដាក់សម្ពាធលើ ស្រីនោ ថែមទៀតផង។ 2nd Runner Miss Grand Cambodia 2023 រៀបរាប់ថា «សូមអោយគាត់ទៅប្រកួតអោយប្រទេស សប្បាយចិត្តសូមកុំដាក់សម្ពាធអោយគាត់បន្ថែមទៀតអី គ្មាននរណាម្នាក់កើតមកមិនចង់ល្អគ្រប់ដប់ទេ ចឹងក្នុងនាមជាប្រជាជនខ្មែរគួរតែចូលរួមលើកទឹកចិត្តគាត់ផង ព្រោះគាត់ជិតដល់ថ្ងៃប្រកួតហើយ កុំអោយគាត់អស់កម្លាំងចិត្តក្នុងការប្រកួត ខ្ញុំជឿជាក់លើបងស៊ូៗបង»។

បន្ទាប់ពីឃើញឃ្លាប្រយោគខាងលើនេះ ហ្វេនៗនាំគ្នាចូលទៅ Comment លើកទឹកចិត្ត អ៊ិន លក្ខិណា គ្រប់គ្នា ថែមទាំងលើកឡើងថា ថ្ងៃណាមួយ លក្ខិណា ច្បាស់ជាដណ្តើមបានភាពជោគជ័យ និងអាចតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិម្តងទៀត។

មុននេះបន្តិច បវរកញ្ញាសម្បុរទឹកឃ្មុំ អ៊ិន លក្ខិណា បានបង្ហោះឡើងថា «ដរាបណាមានអ្នកទាំងអស់គ្នាជាកម្លាំងចិត្ត ការតស៊ូមួយនេះនិងមិនត្រូវបានបញ្ចប់ឡើយ» ដែលឃ្លាប្រយោគនេះហាក់ចង់បញ្ជាក់ប្រាប់គ្រប់គ្នាថា នាងអាចនឹងត្រឡប់មកវិញម្តងទៀតនៅថ្ងៃណាមួយ តែការពិតបែបណាមានតែចាំអ៊ុតមើលទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម