Kim WooBin និងមិត្ដស្រី Shin MinAh ជាគូស្នេហ៍ល្បីល្បាញមួយក្នុងប្រទេសកូរ៉េខាងត្បូង និងត្រូវបានគេចាត់ទុកជាគូស្នេហ៍ goal មួយផងដែរ។ ថ្វីបើមិនសូវនិយាយរំឭកពីគ្នាតាមបទសម្ភាន៍នានាប៉ុន្ដែអ្នកទាំងពីរតែងតែចំណាយពេលនៅជាមួយគ្នា និងលើកទឹកចិត្តគ្នាទៅវិញមកនៅខាងក្រៅ។ អ្នកស្គាល់អ្នកទាំងពីរជិតដិតបានលើកឡើងថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងស្អិតល្មួតខ្លាំង។


បើតាមសម្ដីរបស់តារាប្រុស Kim WooBin បានឱ្យដឹងថាកំឡុងពេលលោកព្យាបាលជំងឺមហារីក មិត្ដស្រីរបស់លោកជាបុគ្គលសំខាន់ម្នាក់ដែលតែងតែនៅក្បែរលើកទឹកចិត្ដដល់រូបលោក។ ថ្មីៗ នេះ អ្នកទាំងពីរត្រូវបានគេប្រទះឃើញបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមចូលរួមពិធីមង្គលការរបស់អ្នកគ្រប់គ្រងរបស់តារាស្រី Shin MinAh។
វត្ដមានរបស់អ្នកទាំងពីរយ៉ាងលេចធ្លោក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ពិតជាធ្វើឱ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ខ្លាំងចំពោះអ្នកទាំងពីរ។ អ្នកដែលមានវត្ដមាននៅទីនោះបានលើកឡើងថា គូស្នេហ៍មួយគូពិតជាគួរឱ្យស្រឡាញ់ និងគោរព មានអត្ដចរិតល្អខ្លាំងនៅខាងក្រៅ ព្រមទាំងចេះគួរសមថែមទៀត។




ទន្ទឹមនេះដែរ ក្រោយឃើញបែបនេះមហាជន និងអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិហូរហែរថា សង្ឃឹមថាអ្នកទាំងពីរអាចនឹងមានដំណឹងល្អឆាប់ៗ រៀបការសាងគ្រួសារមួយដោយអ្នកទាំងពីរតស៊ូរួមគ្នាជាយូរណាស់មកហើយគួរតែដល់ពេលវេលាល្អរៀបការ និងទទួលបានសុភមង្គល។
គួរបញ្ជាក់ថា តារាប្រុសស្រីទាំងពីរបានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនក្នុងឆ្នាំ ២០១៥ ចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែរឹងមាំឡើងៗ ក្រោយសេពគប់គ្នាអស់រយៈពេល ៨ ឆ្នាំ។ ថ្វីបើមិនទាន់ប្រកាសពីដំណឹងរៀបការតែអ្នកទាំងពីរតែងត្រូវគេថតដើរទៅណាមកណាជាមួយគ្នា គ្រាន់តែអ្នកទាំងពីរមិនចូលចិត្តបង្ហោះពីរឿងឯកជនរបស់ខ្លួនលើបណ្ដាញសង្គម៕


























































Account
Security
Favourite Content