Tom Holland និង Zendaya ភ្ជាប់ពាក្យជាមួយគ្នាហើយ ក្រោយភ្ជាប់ទំនាក់ទំនងស្នេហា ៤ឆ្នាំ

ដំណឹងភ្ជាប់ពាក្យរវាងតារាសម្ដែងប្រុសអង់គ្លេស Tom Holland និងតារាស្រីអាមេរិក Zendaya ដែលជាតួឯកក្នុងរឿង Spider-Man បានផ្ទុះព្រោងព្រាតលើបណ្ដាញព័ត៌មានពិភពលោក បន្ទាប់ពី​Zendaya បានបង្ហាញខ្លួន​ជាមួយ​ចិញ្ចៀនភ្ជាប់ពាក្យ​ដ៏ធំ​ក្នុង​កម្មវិធីពានរង្វាន់ Golden Globes កាលពីពេលថ្មីៗកន្លងទៅ។

ក្រោយបង្ហាញខ្លួន​ជាមួយ​រ៉ូបពណ៌ទឹកក្រូច​យ៉ាងស្រស់ស្អាត​លើ​កម្រាលព្រំក្រហមនៃកម្មវិធីពានរង្វាន់ Golden Globes កាលពីថ្ងៃទី៥ ខែមករា Zendayaបានទាក់ទាញការចាប់អារម្មណ៍​ទស្សនិកជនគ្រប់គ្នា​ជាពិសេស​សម្រាប់​ចិញ្ចៀនពេជ្រលើ​ដៃនាងខាងឆ្វេង ដែល​ត្រូវ​បាន​គេ​ជឿថា​ជា​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​នាង​ជាមួយ​គូ​ស្នេហ៍ គឺ​តារា​សម្ដែង​ Tom Holland។

​ផ្អែកតាមសារព័ត៌មាន TMZ ដែលចុះផ្សាយ​កាលពីថ្ងៃទី៧ ខែមករា ដោយ​ដកស្រង់សម្ដី​ប្រភព​ជិត​ស្និទ្ធនឹង​តារា​ទាំងពីរដួង​​បង្ហើប​ថា អ្នក​ទាំង​ពីរ​ពិត​ជា​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​រួច​ហើយ​មែន ដោយ Tom Holland បាន​សុំ Zendaya រៀបការ​ក្នុង​ពិធីជួបជុំ​បែប​ឯកជន​សម្រាប់​បុណ្យគ្រិស្តម៉ាស​និង​ចូលឆ្នាំ​សកល​កន្លងទៅ នៅផ្ទះសាច់ញាតិ​របស់ Zendaya ឯសហរដ្ឋ​អាមេរិក។

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ទៀតថា បើ​ទោះ​ជា​បាន​ភ្ជាប់​ពាក្យ​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​តារាប្រុសស្រីវ័យ ២៨ឆ្នាំ​ទាំង​ពីររូប​មិន​ទាន់​មាន​គម្រោង​រៀបមង្គលការ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​នោះទេ ដោយ​ទាំង​ពីរ​រូប​សុទ្ធ​តែ​កំពុង​ផ្ដោត​លើ​ការងារ​ដ៏​មមាញឹក​រៀងៗខ្លួន។

មែនទែនទៅចំណងស្នេហ៍រវាង Zendaya និង Holland បាន​ចាប់ផ្ដើម​​តាំង​ពី​ឆ្នាំ​២០២១ ពោល​គឺ​រយៈពេល​ប្រមាណ​បី​ឆ្នាំ​បន្ទាប់ពី​បាន​សម្ដែង​ភាពយន្ត “Spider-Man” ជាមួយ​គ្នា។ តារា​ទាំង​ពីរ​រូប​បាន​ក្លាយ​ជា​គូស្នេហ៍​​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុតមួយ​គូ​ក្នុង​ពិភពហូលីវូដ ទោះបីជាពួកគេ​មិន​សូវ​និយាយ​បើក​ចំហ​អំពី​ជីវិត​ស្នេហា​របស់ខ្លួន​ក្ដី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *