ថ្មីៗនេះតារាស្រីអាមេរិក Zendaya បានចែករំលែកពីបទពិសោធន៍ដែលខ្លួនធ្លាប់រួមការងារជាមួយនឹងសង្សារកន្លងមក ក្នុងបទសម្ភាសន៍ជាមួយនឹង Vanity Fair។

មុននឹងផ្លាស់ប្ដូរតួនាទីពីដៃគូសម្ដែង មកជាគូស្នេហាដូចពេលបច្ចុប្បន្ននេះ Zendaya និង Tom Holland ធ្លាប់បានរួមការងារជាមួយគ្នានៅក្នុងរឿង Spider-Man ជាតួអង្គ MJ និងតួអង្គ Peter Parker ឬបុរសពីងពាងពីមុនមក។ ដោយធ្លាប់រួមការងារជាមួយគ្នា នៅពេលដែល Vanity Fair សួរពីរការធ្វើការកន្លងមករបស់អ្នកទាំងពីរ Zendaya បាននិយាយថា៖ “ការពិតទៅ វាជារឿងដែលសប្បាយចិត្តយ៉ាងចម្លែក វាប្រៀបបានជាធម្មជាតិពិតៗអ៊ីចឹង”។
“អ្នកនឹងមានអារម្មណ៍ថាមានសុវត្ថិភាពជាពិសេសជាមួយនឹងអ្នកដែលខ្ញុំកំពុងរួមសម្ដែង ខ្ញុំស្រឡាញ់ការធ្វើការជាមួយនឹងគាត់”។ តារាសម្ដែង និងតារាចម្រៀងស្រីរូបនេះបន្តដូច្នេះ។
បន្ថែមពីបទពិសោធន៍ការងារជាមួយនឹងម្ចាស់ចិត្ត Zendaya បាននិយាយថា៖ “គាត់ជាមនុស្សដែលមានសមត្ថភាពពេញខ្លួន និងមានការតាំងចិត្តចំពោះអ្វីដែលគាត់ធ្វើ។ គាត់តែតាំងចិត្តពេញ ១០០០ភាគរយតែម្ដង បើទោះបីជាខ្លួនឯងត្រូវលំបាកក៏ដោយចុះ”។

តារាស្រីវ័យ ២៨ឆ្នាំរូបនេះទទួលស្គាល់ថា នេះជាចំណុចធម្មតាដែលខ្លួនស្ញើចសសើរលើ Tom Holland ហើយក៏ជាចំណុចដែលអាចធ្វើឱ្យអ្នកទាំងពីរអាចចូលតួគ្នាបានដល់កម្រិតនេះ។
នៅក្នុងឆ្នាំ ២០២៦ អ្នកទាំងពីរមានភាពយន្តខ្នាតធំរហូតដល់ទៅ ២ ដែលជាស្នាដៃរួមគ្នា ដោយភាពយន្តនីមួយនឹងចាក់ផ្សាយនៅក្នុងរោងភាពយន្តរំលងគ្នាត្រឹមតែមួយសប្ដាហ៍តែប៉ុណ្ណោះ។ ជាក់ស្ដែង ភាពយន្តទី ១ ដែលជាស្នាដៃដឹកនាំរបស់លោក Christopher Nolan នឹងចាក់ផ្សាយនៅថ្ងៃទី១៧ ខែកក្កដា បន្តដោយភាពយន្តភាគបន្តពីចក្រវាល Marvel គឺរឿង Spider-Man 4 នឹងចាក់ផ្សាយនៅថ្ងៃទី២៤ ក្នុងខែតែមួយ។



























Account
Security
Favourite Content